Connect with us

ជីវិតកម្សាន្ដ

បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»​ទទួលកម្មសិទ្ធិបញ្ញាជាបទ Original song តាម Platforms លើប្រព័ន្ធ Digital ទូទាំងពិភពលោក

បានផុស

នៅ

ផលិតកម្ម Galaxy Navatra បានសម្រេចដាក់កម្មសិទ្ធិបញ្ញា បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ព្រមទាំងបានចែកចាយគ្រប់ International Digital Platforms ទូទាំងពិភពលោកហើយ។ ការដាក់កម្មសិទ្ធិបញ្ញានេះ ដើម្បីការពារការលួចចម្លងណាមួយ និងជាការពញ្ញាក់ថា វាជាកម្មសិទ្ធិផ្ដាច់មុខ របស់Galaxy Navatra ។

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានរាប់បញ្ចូលជាបទចម្រៀងប្រវត្តិសាស្ត្ររបស់ជាតិ ដ៏មានសារៈសំខាន់មួយ ដោយខ្លឹមសារនៃបទចម្រៀងបានរៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជន គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម និងការសាមគ្គីជាតិដ៏មហិមា។ ជាពិសេសនោះ បានបង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពលរបស់ សម្ដេចធិបតី ជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ គឺការការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra ក្រោយការចុះដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ដោយការយកចិត្តទុកដាក់បំផុត។

បទចម្រៀងមួយនេះ មានតារាចម្រៀងច្រៀងរួមគ្នាជាង100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់ និងគ្រប់ក្រសួងស្ថាប័ន។ Full MV បានចេញកាលពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចំថ្ងៃបើកការដ្ឋានតែម្ដង បច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។ ពលរដ្ឋស្ទើរពេញប្រទេសបានរៀនច្រៀងតាម ហើយមួយចំនួនធំ ពិសេសសិស្សនិស្សិត មន្ត្រីរាជការ បានចេះច្រៀងតាមយ៉ាងស្ទាត់ជំនាញ។

Full MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ប្រិយមិត្តដែលបានទស្សនារួចពិតជាមានមោទនៈភាពលើជាតិជាខ្លាំង ព្រោះវីដេអូនៃបទចម្រៀង បានបង្ហាញពីភាពរីកចម្រើន នៃសេដ្ឋកិច្ចជាតិ សម្រស់ធម្មជាតិ វប្បធម៌ ប្រពៃណីជាដើម។

នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ Galaxy Navatra ដោយផលិតកម្មឈានមុខគេមួយនេះ កន្លងមកតែងតែផលិតបទចម្រៀងកម្រិតជាតិ និងអន្តរជាតិល្បីៗជាច្រើនជាបន្តបន្ទាប់។

សូមទស្សនា Full MV បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ម្ដងទៀតទាំងអស់គ្នា!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម