Connect with us

ជីវិតកម្សាន្ដ

Hyeri ទ្រហោយំ ក្រោយត្រូវអ្នកសារព័ត៌មានជជីកសួរភាពយន្តថ្មីគ្រោងចាក់បញ្ចាំង

បានផុស

នៅ

ភាពយន្តថ្មីក្រោមចំណងជើងថា ‘Victory’ ដឹកនាំដោយ Park Beom Soo និងបានប្រារព្ធឡើងនៅ CGV Yongsan I’Park Mall តំបន់ Yongsan-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ០៥ ខែសីហា ព្រមទាំងមានការចូលរួមពីតារា​សម្ដែង Hyeri, Park Se Wan, Lee Jung Ha, Jo A Ram យ៉ាងច្រើនកុះករ។

ទោះបីយ៉ាងណា អំឡុងពេលសន្និសីទសារព័ត៌មាន តារាសម្ដែងស្រីវ័យ៣០ឆ្នាំ ស្រាប់តែយកដៃបិទមុខនិងសម្រកទឹកភ្នែកភ្លាមៗ ខណៈពេលកំពុងស្តាប់អ្នកកាសែតសួរសំណួរពាក់ព័ន្ធនឹងភាពជោគជ័យនៃភាពយន្តមួយនេះ។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ នាងបានពន្យល់ថា វាហាក់ដូចជាអ្នកយល់ច្បាស់ពីអ្វីដែលយើងចង់បង្ហាញ ដោយបង្ហាញពីហេតុផលដែលធ្វើឲ្យនាងស្រក់ទឹកភ្នែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Hyeri បានបង្ហាញពីក្តីស្រលាញ់ដ៏ពិសេសរបស់នាងចំពោះគម្រោងនេះ ដោយនិយាយថា “ខ្ញុំមិនដែលយំពេលកំពុងអានស្គ្រីបនេះតែម្នាក់ឯងទេ ប៉ុន្តែក្នុងអំឡុងពេលអានតួអង្គទាំងអស់ដែលបង្កប់នូវចរិតម្នាក់ៗរបស់ពួកគេធ្វើឲ្យខ្ញុំមានអារម្មណ៍រំជើបរំជួលដល់កម្រិតដែលខ្ញុំស្ទើរតែមិនអាចបន្តអានបានទៀត”។

តារាចម្រៀងនិងសម្ដែងរបស់ប្រទេសកូរ៉េ​បាន​និយាយបន្ថែម​ទៀតថា ក្នុងពេលដែលទស្សនិកជនជាច្រើនកំពុងតែ​រង់ចាំ​ការ​ចេញ​ផ្សាយ​ភាពយន្ត​នេះ យើងខ្ញុំ​សង្ឃឹម​ថា​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់អ្នកទស្សនា ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ ​បាន​ត្រឡប់​ទៅ​សម័យ​កាលនោះ​វិញ​​។​ ក្នុងនោះផងដែរ Hyeri បានចំណាយពេលខ្លាំង ទាំងការសម្ដែង និងការបញ្ចូលអារម្មណ៍ក្នុងនាមជាតួអង្គស្រីដែលជម្នះនូវការលំបាក ហើយតួអង្គPil Seonគឺជាតួនាទីដ៏លំបាកមួយសម្រាប់រូបនាងផ្ទាល់។ មកដល់ពេលនេះនាងពិតជាមានការកោតសរសើពីទឹកចិត្ត និងភាពស្លូតបូតរបស់តួស្រីយ៉ាងខ្លាំង។ដែលនេះគឺជាមូលហេតុដែលធ្វើឲ្យនាងយំពេលនឹកដល់តួដែលខ្លួនបានសម្ដែង។

សូមបញ្ចាក់ដែរថា ‘Victory’ ជាភាពយន្តដ៏កក់ក្តៅ និងលើកទឹកចិត្តសម្រាប់គ្រប់វ័យ ហើយក៏គ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសនៅថ្ងៃទី ១៤ ខែសីហា។ ភាពយន្តមួយនេះប្រាប់ពីរឿងរ៉ាវររបស់ក្មេងស្រីសហស្សវត្សរ៍ ដែលជាក្លឹបលើកទឹកចិត្តពោរពេញដោយចំណង់ចំណូលចិត្ត ប៉ុន្តែខ្វះបទពិសោធន៍ ដែលធ្វើឲ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងរបាំ និងចម្រៀងដ៏រំភើប។​

នៅក្នុងខ្សែភាពយន្តមួយនេះ Hyeri ដើរតួជាឈ្មោះ Pil Seon ដែលជាអ្នករាំដ៏ប៉ិនប្រសប់។ Pil Seon គឺជាសិស្សវិទ្យាល័យមួយរូបដែលបានគ្រប់គ្រងលើកោះ Geoje ជាមួយនឹងការរាំរបស់នាង និងសុបិនចង់ផ្លាស់ទៅទីក្រុងសេអ៊ូលដើម្បីក្លាយជាអ្នករាំអាជីព។ ចរិតរបស់នាងពោរពេញដោយភាពជឿជាក់ និងមន្តស្នេហ៍ដ៏ក្លាហាន ដែលជំរុញដោយចំណង់ចំណូលចិត្តរបស់នាងក្នុងការសម្រេចគោលដៅនាថ្ងៃខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Rain ត្រូវ​បង្ខំចិត្តហាត់ប្រាណខ្លាំងៗរាល់ថ្ងៃដើម្បីចៀសឆ្ងាយពីជំងឺតំណពូជធ្លាប់ឆក់ជីវិតម្ដាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម