Connect with us

ជីវិតកម្សាន្ដ

ផន ស្រីពី តំណាងកម្ពុជាចូលរួមប្រកួត Miss Intercontinental 2024

បានផុស

នៅ

ទី​បំផុត​កញ្ញា ផន ស្រីពី អតីត​បេក្ខភាព​ Miss Grand Cambodia 2024 ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ទៅ​ជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Miss Intercontinental 2024 នាពេលខាង​មុខឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការ​បញ្ជាក់​ជា​ផ្លូវការ​របស់​ស្ថាប័ន Miss Inter continental Cambodia 2024 បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែសីហា នេះថា កញ្ញា « Sreypi-ស្រីពី »មក​ពីទីក្រុងភ្នំពេញ​នៃព្រះរាជាណាចក្រកម្ពុជា​គឺ កញ្ញា​នឹងក្លាយ​ជា​អ្នកតំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Intercontinental 2024។

ស្ថាប័ន Miss Intercontinental Cambodia 2024 ដដែល​នេះ​បាន​បន្ថែម​ថា ការ​ជ្រើសរើស​នេះ​ដោយ​សារ​មើល​ឃើញ​ថា កញ្ញា ផន ស្រីពី មាន​សមត្ថភាព និង​ទេពកោសល្យ​យ៉ាងខ្លាំងក្លា​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ទឹកដី​ដ៏​អច្ឆរិយ​មួយ​នេះ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើឆាកអន្តរជាតិ។

កញ្ញា ផន ស្រីពី មានអាយុ ២២ឆ្នាំ កម្ពស់ 1.74cm ជានិស្សិតឆ្នាំទី៣ នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បច្ចុប្បន្ន ស្រី​ពី ជា​គ្រូ​បង្វឹកGym និង​ជា Business ownerទៀត​ផង។

បវរកញ្ញា​រូប​នេះ​មានសមត្ថភាពអាចនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និង ថៃ។ កន្លង​មក​ក្នុង​នាមជា​តារា​ម៉ូដែល​អាជីព និង​រាជិនី​សម្រស់​ក្តី​សុបិន្ត​របស់ ស្រី​ពី​ គឺ​ក្លាយ ទៅជា​អ្នកតំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

ផន ស្រីពី ធ្លាប់ឆ្លង​កាត់​ការ​ប្រកួត ៣ លើក មក​ហើយ រួមមាន៖ Mr & Miss Cambodia Korawin 2018 ,Freshie Girl 2019 ដោយនា​ងទទួល​បានចំណាត់ថា្នក់ Top10។ លុះឆ្នាំ២០២៤ នាង​សម្រេច​ក្តី​ស្រមៃ​មួយទៀត​ដោយ​ដណ្តើម​បាន​មកុដ Miss Grand KampongCham 2024 នៃ​កម្មវិធី​ Miss Grand Cambodia 2024៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម