ជីវិតកម្សាន្ដ
ស្លុតចិត្ត ! ត្រឹម ២ ឆ្នាំ សឿ សុធារ៉ា បាត់បង់មនុស្សជាទីស្រលាញ់ ៣ នាក់
តារាសម្តែងអ្នកនាង សឿ សុធារ៉ា បាននិងកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណៈបងស្រីជាទីស្រលាញ់របស់នាងបានទទួលមរណភាពគួរឲ្យសោកស្ដាយជាពន់ពេក។

អ្នកនាង សឿ សុធារ៉ា បានរៀបរាប់ទាំងសោកសៅដូច្នេះថា «បងស្រីជាទីអភ័ព្វរបស់នាងខ្ញុំ ប្អូនខំទន្ទឹងរង់ចាំគេងអង្គុយ ដើម្បីចាំបងស្រីទទួលការវះកាត់របស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យជំនាញខាងជំងឺបងស្រីរបស់នាងខ្ញុំដោយយកចិត្តទុកដាក់ តែអកុសលកម្មអ្វី គ្រាន់តែចូលដល់កន្លែងបូមទឹកក្នុងសួតចេញទើបលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យងាយស្រួលក្នុងការដាក់ថ្នាំសណ្តំ ដើម្បីធ្វើការវះកាត់ដុំគីសនៅឆ្អឹង.ក សុធារី បានដោយសុវត្ថិភាព»។
អ្នកនាង សឿ សុធារ៉ា និយាយទៀតថា «ប៉ុន្តែគ្នាគ្រាន់តែឃើញម្ជុលបូមយកទឹកក្នុងសួតចេញប្រវែង ១ ចង្អាម គ្នាភ័យ បេះដូងឡើងដល់ ១៦០ ហើយក៏គាំងបេះដូងស្លាប់តែម្ដង ខ្ញុំថារឿងនេះគឺជាមហាកម្មក្រាស់របស់ខ្ញុំតែម្ដង ខ្ញុំខ្លាចណាស់ៗ ២ ឆ្នាំ ត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដឹងគុណអស់ ៣ នាក់ តើនរណាទទួលយកបានទៅបងប្អូនទាំងអស់គ្នា ជួយពន្យល់ប្រាប់នាងខ្ញុំផង»។

តាមរយៈដំណឹងនេះក៏មានសិល្បករ-សិល្បការិនី ព្រមទាំងមហាជនអ្នកគាំទ្រមួយចំនួន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញក្តីអាណិតអាសូរដល់ អ្នកនាង សឿ សុធារ៉ា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ