ជីវិតកម្សាន្ដ
«ROCKSTAR» វ៉ាដាច់«We Can’t Be Friends» របស់ Ariana ក្លាយជា MV មានអ្នកមើលច្រើនបំផុត
ភាពលេចធ្លោរបស់ Lisa សមាជិកក្រុម BLACKPINK នៅលើ YouTube នៅតែបន្តឥតឈប់ឈរ ខណៈដែលនាងកាន់កាប់បន្តិចម្តងៗនូវកំណត់ត្រាដែលមានស្រាប់ទាំងអស់នាពេលកន្លងមក នៅលើវេទិកាតន្ត្រីដ៏សំខាន់នៅឆ្នាំ២០២៤នេះ។
ទន្ទឹមនោះទៀត បទចម្រៀង “Rockstar” របស់តារាស្រីជនជាតិថៃរូនេះមានការចូលមើលលើសពី១៤៤លានដងនៅលើ YouTube ត្រឹមតែរយៈពេល ៣៨ ថ្ងៃប៉ុណ្ណោះ។ វាបានក្លាយជាវីដេអូដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងនាមសិល្បករទោលស្រីទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ លើសពី MV “We Can’t Be Friends” របស់តារាចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក Ariana Grande ទៅទៀត។
ដោយឡែក នៅលើវេទិកាតន្ត្រីដ៏សំខាន់នេះ “Rockstar” បានការបង្ហាញខ្លួន ២៤ម៉ោងដ៏ធំបំផុតសម្រាប់អ្នកលេងភ្លេង K-pop ឬសិល្បករណាមួយក្នុងឆ្នាំ ២០២៤ ដែលមានអ្នកមើល ៣២.៤ លានដង និង ៣.៤ លានចូលចិត្ត ក្រោយមកបានបង្ហាញខ្លួនដោយផ្ទាល់នៅលេខ១ លើ YouTube Global Top Songs Weekly តារាងដែលមានអ្នកមើល ៨០.៥ លានដង ក្លាយជាការផ្សាយប្រចាំសប្តាហ៍ដ៏ធំបំផុតសម្រាប់បទចម្រៀងណាមួយក្នុងឆ្នាំ ២០២៤ បន្ទាប់ពីវ៉ាដាច់ ‘Houdini’ របស់ Eminem (៦០.៣ លានដង)
មិនត្រឹមប៉ុណ្ណឹងទេ “Rockstar” នៅតែអាចរក្សាកំណត់ត្រាសម្រាប់វីដេអូចម្រៀង K-pop ដែលមានការចូលចិត្តបំផុតដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៤ នៅលើ YouTube ទោះបីជាមានការចេញផ្សាយថ្មីៗពីសិល្បករផ្សេងទៀតបានប្រជែងនឹងបទចម្រៀងរបស់នាងយ៉ាងណាក្ដី។
សូមរម្លឹកដែរថា MV ក្រោមចំណងជើងថា ROCKSTAR បានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ខណៈដែលទីតាំងថតគឺជាអាគារផ្សារទំនេីបដែលគេបោះបង់ចោលដ៏ធំនៅប្រទេសថៃ New World Department Store ហើយគ្រប់គ្នាល្បីថាអាគារខ្មោចលងប្រចាំប្រទេស។ ជាពិសេស វាក៏ជាការចេញផ្សាយលើកដំបូងរបស់ Lisa នៅក្រោមផលិតកម្ម Lloud និង RCA Records ចាប់តាំងពីការចាកចេញរបស់នាងពីផលិតកម្មយក្យ YG និង Interscope Records កាលពីឆ្នាំមុន និងការចេញចម្រៀងទោលលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយ SUGA បំពានច្បាប់ដល់ថ្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ មហាជនមិនពេញចិត្ត Big Hit ដែលបិទបាំងការពិត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?