ជីវិតកម្សាន្ដ
រំលងត្រឹម២ថ្ងៃ មេ Big Hit និង Suga មានរឿងអាស្រូវព្រមគ្នា ហាក់បង្កើនកម្ដៅរិះគន់ពីទស្សនិកជន
ទាក់ទិននឹងវិវាទនៃការបើកបរទាំងស្រវឹងរបស់ Suga សមាជិកក្រុម BTS បានបង្កឲ្យមានភាពចម្រូងចម្រាសក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមហាជនជាច្រើនបានផ្ញើរសាទៅកាន់គណនីរបស់ប្រធាន Big Hit គឺលោក Bang Si-hyuk និង BJ Juice Seyeon នៅសហរដ្ឋអាមេរិក ក្នុងន័យមិនពេញចិត្តឡើយ។
ដំបូងឡើយ Suga ត្រូវបានគេរកឃើញថា ដេកដួលតែម្នាក់ឯងពេលកំពុងជិះម៉ូតូស្កូតឺឬ Electric Scooter នៅទីក្រុង Yongsan-gu ទីក្រុងសេអ៊ូល ប្រហែលម៉ោង ១១ យប់ថ្ងៃទី ០៦ ខណៈដែលខ្លួនកំពុងធ្វើការជាបុគ្គលិរសង្គម។ នៅពេលដែលប៉ូលិសនៅក្បែរនោះបានទៅជួយរូវលោក តែបែរប្រទះនឹងក្លិនស្រាលើខ្លួន ទើបសម្រេចធ្វើតេស្តហើយរកឃើញថា កម្រិតជាតិអាល់កុលក្នុងឈាមរបស់សមាជិកក្រុម BTS រូបនេះស្ថិតក្នុងកម្រិតមួយ ដែលនាំឲ្យត្រូវដកហូតអាជ្ញាប័ណ្ណភ្លាមៗ។
ដូច្នេះហើយ Suga ត្រូវបានគែឃុំនៅប៉ុស្តិ៍ប៉ូលិស Yongsan ដោយចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹងនៅថ្ងៃទី ០៧ ខែសីហា។ ក្រោយមក លោកបានចេញមកបកស្រាយថា «បន្ទាប់ពីញ៉ាំអាហារកាលពីយប់មិញ ខ្ញុំបានជិះទៅផ្ទះដោយប៉ះនឹងបង្គោលភ្លើង។ ខ្ញុំបានដួលតែម្នាក់ឯង ក្នុងពេលកំពុងជិះយានអគ្គិសនីនៅមាត់ទ្វារផ្ទះរបស់ខ្ញុំ មានប៉ូលិសម្នាក់នៅក្បែរនោះ ហើយគាត់បានធ្វើតេស្តខ្យល់ដង្ហើមដោយលទ្ធផលគឺខ្ញុំលើសជាតិអាកុល ទើបឈានដល់ដកហូតអាជ្ញាបណ្ណរបស់ខ្ញុំ និងត្រូវបានផាកពិន័យ»។
ជាការឆ្លើយតប ភ្នាក់ងារ Big Hit Music បានចេញសារសុំទោសមហាជន ដោយពាំនាំថា “Suga បានត្រលប់មកផ្ទះវិញទាំងស្រវឹងនៅយប់ថ្ងៃទី ០៦ ហើយបានប្រើម៉ូតូស្កូតឺអគ្គិសនីជាយានជំនិះ យ៉ាងណាឧបទ្ទវហេតុមួយនេះមិនមានការខូចខាតទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ។ នេះក៏ដោយសារតែរូបលោកបានពាក់មួកសុវត្ថិភាពយ៉ាងត្រឹមត្រូវបំផុត។
ដ្បិតយ៉ាងណាក្ដី ផ្អែកតាមការបកស្រាយពីភ្នាក់ងាររបស់ BTS មិនបានធ្វើឲ្យមនុស្សដែលបានដឹងហេតុការណ៍ស្ងប់ចិត្តបានឡើយ។ នេះក៏ដោយសារតែ Big Hit បានប្រើពាក្យថា electric kickboard ជារឿងធម្មតា និងស្រាលពេកក្នុងន័យបំបិទការពិតព្រមទាំងការពារ Suga ពីរឿងអាស្រូវមួយនេះ។
ទោះជាបច្ចុប្បន្ន BTS បានបង្កើតរូបភាពដ៏ល្អមួយ ដោយធ្វើយុទ្ធនាការជាច្រើនជាមួយនឹងរូបភាពជួយសង្គម និងការផ្សព្វផ្សាយព័ត៌មានអំពីជីវិតយោធាគំរូ សូម្បីតែក្នុងអំឡុងពេលចូលបម្រើយោធាក៏ដោយ ក៏ការបើកបរក្នុងស្ថានភាពស្រវឹងរបស់បុរសវ័ួ៣១ឆ្នាំរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង។ សូម្បីតែមុនពេលភាពចម្រូងចម្រាសជុំវិញការបើកបរក្នុងស្ថានភាពស្រវឹងរបស់ Suga បានស្ងប់ស្ងាត់ក៏ដោយ ប្រធាន Hive លោក Bang Si-hyuk ក៏បានក្លាយជាចំណុចកណ្តាលនៃជម្លោះនៅថ្ងៃទី ០៨ ឲ្យកាន់តែក្ដៅគគុកថែមទៀត។
ងាកមកកាន់ ប៉ុស្តិ៍ YouTube ដែលថតតាមដងផ្លូវនៃសហរដ្ឋអាមេរិក បានបង្ហោះវីដេអូរបស់ប្រធាន Bang Si-hyuk ដើរក្បែរនារីម្នាក់ទៀតដែលគេស្គាល់ថា ជាតារាអ៊ីនធឺណិត BJ Se-yeon កើតក្នុងឆ្នាំ ២០០០ នៅតាមផ្លូវ Beverly Hills រដ្ឋ California ហើយរូបភាពនោះទៀតបានរីករាលដាលយ៉ាងរហ័ស និងក្លាយជាប្រធានបទក្តៅដើរទន្ទឹមគ្នាជាមួយនឹងរឿង Suga។
បន្ទាប់ពីបែកធ្លាយរូបភាពអ្នកទាំងពីរដើរទន្ទឹមគ្នា ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើនមានការសង្ស័យ ប៉ុន្តែក្នុងថ្ងៃនេះ ស្ថាបនិក HYBE បាននិយាយថា លោកបានជួបជាមួយចាស់ទុំម្នាក់ក្នុងចំណោមអ្នកទាំងពីរនៅឯការជួបជុំអ្នកស្គាល់គ្នា ហើយបានផ្តល់ដំបូន្មានដល់នាងអំពីរបៀបដោះស្រាយជាមួយអ្នកបោកប្រាស់ដែលទាក់ទងនឹងឧស្សាហកម្មកម្សាន្ត។ក្រោយមកពេលដែលអ្នកទាំងពីរមក LA ជាមួយគ្នា ពួកគេបានសួរពីកន្លែងទេសចរណ៍ និងភោជនីយដ្ឋាន ធ្វើការកក់ទុក និងណែនាំយើង»។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ផលិតកម្ម HYBE បានជួបបញ្ហា ដោយសារតែការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តលើ Min Hee-jin នាយកប្រតិបត្តិនៃ Label Adore ដែលនាំឲ្យមានជម្លោះដ៏វែងឆ្ងាយ បន្ទាប់មកការបើកបរស្រវឹងរបស់ Suga នៅតែជាប្រធានបទផ្ទុះការវែកញែកមិនឈប់ឈរមកដល់ពេលនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយ SUGA បំពានច្បាប់ដល់ថ្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ មហាជនមិនពេញចិត្ត Big Hit ដែលបិទបាំងការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)