ជីវិតកម្សាន្ដ
Lisa កាន់តែចូលកៀកគ្រួសារមហាសេដ្ឋី Arnault ទោះមិនបញ្ចាក់ទំនាក់ទំនងច្បាស់ការក្ដី
Lisa សមាជិកនៃក្រុម K-pop ដ៏ពេញនិយម Blackpink ត្រូវបានគេប្រទះឃើញចំណាយពេលជាមួយគ្រួសារ Arnault ដែលជាម្ចាស់ទំនិញប្រណីតយក្ស LVMH ក្នុងប្រទេសអ៊ីតាលី។ រូបថតបង្ហាញពីរូបនាងសម្រាកនៅលើទូកដ៏ប្រណិតជាមួយគ្រួសារ Frédéric ស្លៀកពាក់បែបសាមញ្ញ នាងហាក់កំពុងតែរីករាយជាមួយពួកគេក្នុងថ្ងៃដ៏រីករាយ។
យោងតាមសារព័ត៌មាន Newsen រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា Lisa នៅលើទូកមួយនៅ Nerano ។ នាងត្រូវបានគេថតរូបអង្គុយក្បែរ Frédéric Arnault កូនប្រុសរបស់ប្រធាន LV និងជានាយកប្រតិបត្តិ Bernard Arnault ដែលអង្គុយទល់មុខនាងផ្ទាល់។

ការចេញក្រៅនេះជាលើកទីមួយដែល Lisa ត្រូវបានគេឃើញជាមួយ Bernard Arnault។ យ៉ាងណា មានការរំពឹងទុកជាបន្តបន្ទាប់អំពីទំនាក់ទំនងជិតស្និទ្ធរបស់នាងជាមួយ Frédéric ដែលបង្ហាញដោយសកម្មភាព Instagram របស់គាត់ ខណៈដែលគាត់បានចាប់ផ្តើមតាមដាននាងក្នុងឆ្នាំ ២០២២ ហើយបានចូលចិត្តការបង្ហោះជាច្រើនរបស់នាង។
ចាប់តាំងពីខែកក្កដាឆ្នាំមុន Lisa និង Frédéric បានក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដោយសារតែការមើលឃើញជាច្រើន។ ទោះបីជាអ្នកទាំងពីរត្រូវបានគេប្រទះឃើញជាញឹកញាប់ ក៏មិនបានបញ្ជាក់ជាផ្លូវការ ឬបដិសេធទំនាក់ទំនងនោះដែរ។ នៅក្នុងខែឧសភា Lisa បានបញ្ជាក់ពីទំនាក់ទំនងរបស់នាងដោយប្រយោលជាមួយ Frédéric ដែលជាអ្នកស្នងមរតករបស់ក្រុម LVMH និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ។
អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថតរបស់អ្នកដែលគេជឿថាជា Lisa ក្នុងថ្ងៃណាត់ជួបជាមួយបុរសម្នាក់នៅសារមន្ទីរ Rodin ក្នុងទីក្រុងប៉ារីស។ ការបង្ហោះនោះបានសរសេរថា “ពេលកំពុងតែរីករាយនឹងព្រះអាទិត្យ ខ្ញុំបានឃើញនារីម្នាក់ថតរូបការ៉េម។ នាងមើលទៅដូច Lisa ហើយក៏មានបុរសម្នាក់ដែលហាក់ដូចជាស្គាល់ដែរ”។

ក្រោយមក Lisa បានបញ្ឆេះពាក្យចចាមអារ៉ាម អំពីការណាត់ជួបដោយបង្ហោះរូបខ្លួនឯងនៅក្នុងសួននៃសារមន្ទីរ Rodin ក្នុងទីក្រុងប៉ារីស។ ទន្ទឹមនឹងនេះនាង បានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងគឺ LLOUD Co. និងកំពុងជំរុញអាជីពរបស់នាង។
ដោយលែក ទស្សនាវដ្ដី Forbes បានរាយការណ៍ថា គិតត្រឹមថ្ងៃទី០៩ ខែសីហា លោក Bernard Arnault និងក្រុមគ្រួសាររបស់គាត់ ជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ៤ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៧៧.២ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់គ្រួសារភាគច្រើនកើតចេញពីការគ្រប់គ្រងរបស់ពួកគេលើ LVMH ដែលរួមមានម៉ាកល្បីៗដូចជា Louis Vuitton, Christian Dior, Fendi, Loewe, Celine និង Bulgari ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រំលងត្រឹម២ថ្ងៃ មេ Big Hit និង Suga មានរឿងអាស្រូវព្រមគ្នា ហាក់បង្កើនកម្ដៅរិះគន់ពីទស្សនិកជន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?