Connect with us

ជីវិតកម្សាន្ដ

មិនមែនតែ Suga ទេ ដែលផឹកស្រវឹងជួបគ្រោះថ្នាក់ តារាប្រុស១៦ដួងនេះ ត្រូវពិន័យនិងជាប់ពន្ធនាគារ

បានផុស

នៅ

នាបច្ចុបន្បន្នរឿងអាស្រូវរបស់តារាប្រុស SUGA សមាជិកក្រុម BTS ប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុ DUI (Driving Under the Influence) កាលពីថ្ងៃទី០៩​ខែសីហា។ ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍ចំពោះនិន្នាការដែលពាក់ព័ន្ធក្នុងចំណោមតារាល្បីៗ និងសាធារណៈជនដែលត្រូវបានចាប់បាន ក្នុងការបើកបរក្រោមឥទ្ធិពលស្រវឹងជោគជាំនៅលើដងផ្លូវ។

ថ្វីដ្បិតតែ ករណីរបស់ សមាជិកក្រុម BTS ចាត់ទុកថាមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃមែនពិត ប៉ុន្តែការបង្កគ្រោះថ្នាក់នៅលើដងផ្លូវរបស់លោក គឺជាករណីធ្ងន់ធ្ងរពាក់ព័ន្ធនឹងកម្រិតជាតិអាកុលខ្ពស់ក្នុងខ្លួន។ ស្ថានីយ៍ប៉ូលិស Yongsan បានបង្ហាញថា កម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់គឺ ០.២២៧% ដែលខ្ពស់ជាង ៧ ដង នៃដែនកំណត់ស្របច្បាប់របស់កូរ៉េខាងត្បូង ០.០៣% ។

យោងទៅតាមច្បាប់ កម្រិតជាតិអាល់កុលក្នុងឈាមលើសពី ០.២% អាចបណ្តាលឲ្យមានទោសទណ្ឌធ្ងន់ធ្ងរ រួមទាំងការផាកពិន័យពី ១០ ទៅ ២០ លានវ៉ុន (ប្រហែល៧,៣២៩ ទៅ ១៤,៦៤០ ដុល្លារ) ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។ ទោះបីជាប៉ូលិសមិនទាន់កំណត់ថា តើប័ណ្ណបើកបររបស់គាត់នឹងត្រូវដកហូតក៏ដោយ ប៉ុន្តែឧបទ្ទវហេតុនេះបានបង្កឲ្យមានការរិះគន់យ៉ាងទូលំទូលាយ។ ជាពិសេសទស្សនិកជនហាក់មិនយល់ស្រប​​ ទោះជា SUGA និងទីភ្នាក់ងារ Big Hit Music បានទទួលស្គាល់ឧបទ្ទវហេតុនេះក៏ដោយ។ ប៉ុន្តែ ការឆ្លើយតបរបស់ពួកគេ បែរជាបង្កឲ្យមានភាពចម្រូងចម្រាសពាសពេញប្រទេសកូរ៉េខាងត្បូងទៅវិញ។

ទន្ទឹមនោះទៀតសោត ឧប្បត្តិហេតុនេះបានបន្ថែម SUGA ទៅក្នុងបញ្ជីតារាដែលកំពុងប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់សម្រាប់បទល្មើស DUI ។ យោងតាមបញ្ជីដែលចងក្រងដោយ theqoo តារាមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុស្រដៀងគ្នាជាច្រើនឆ្នាំមកនេះ ជាមួយនឹងកម្រិតនៃការប្រមូលផ្តុំជាតិអាល់កុលក្នុងឈាមខុសៗគ្នា ការព្យួរអាជ្ញាប័ណ្ណ ឬការលុបចោល និងការពិន័យតាមផ្លូវច្បាប់ដែលត្រូវគ្នា។

Kangta (H.O.T) បង្កគ្រោះថ្នាក់នៅឆ្នាំ ២០០០ កម្រិតជាតិអាកុល ០.១០២% រហូតប៉ូលិសអាជ្ញាប័ណ្ណ តែគ្មានរបាយការណ៍នៃការពិន័យឡើយ។

Eun Ji Won (Sechs Kies) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០០១ និង ២០០៤ និងត្រូវប៉ូលិសព្យួរអាជ្ញាប័ណ្ណ ១០០ ថ្ងៃ។

Jun Jin (Shinhwa) បង្កគ្រោះថ្នាក់នៅឆ្នាំ ២០០៥ កម្រិតជាតិអាកុល ០.០៦៥% ការព្យួរអាជ្ញាប័ណ្ណរយៈពេល ១០០ ថ្ងៃ។

Kim Jae Joong (TVXQ) បង្កគ្រោះថ្នាក់នៅឆ្នាំ ២០០៦ កម្រិតជាតិអាកុល ០.0០៧១% និងការព្យួរអាជ្ញាប័ណ្ណរយៈពេល ១០០ថ្ងៃ។

Shin Hye-sung (ក្រុម Shinhwa) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០២២ កម្រិតជាតិអាកុល ០.០៩៧% ការព្យួរអាជ្ញាប័ណ្ណ ១០០ ថ្ងៃ ដាក់​ពន្ធនាគារ ៦ ខែ ការ​សាកល្បង​រយៈពេល ១ឆ្នាំ។

Kangin (ក្រុម Super Junior) បង្កគ្រោះថ្នាក់នៅឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ កម្រិតជាតិអាកុល ០.០៨២% (វាស់វែង 6 ម៉ោងក្រោយមក) – ការព្យួរអាជ្ញាប័ណ្ណ ១០០ ថ្ងៃ និង ពិន័យជាប្រាក់ ៥ លានវ៉ុន (៣,៦៦០ ដុល្លារ) ករណីបុកហើយរត់។

Lee Jae Jin (ក្រុម Sechs Kies) បង្កគ្រោះថ្នាក់នៅឆ្នាំ ២០១១ កម្រិតជាតិអាកុល ០.០៨៧% និងការព្យួរអាជ្ញាប័ណ្ណរយៈពេល១០០ថ្ងៃ ។

Nichkhun បង្កគ្រោះថ្នាក់ឆ្នាំ ២០១២ កម្រិតជាតិអាកុល ០.០៥៦% ការព្យួរអាជ្ញាប័ណ្ណ ១០០ ថ្ងៃ និងការផាកពិន័យ ៤ លានវ៉ុន (២,៩៣០ ដុល្លារ) ពាក់ព័ន្ធនឹងរបួស។

Kim Hyun Joong បង្កគ្រោះថ្នាក់ក្នុងឆ្នាំ២០១៧ កម្រិតជាតិអាកុល ០.០៧៥% – ការព្យួរអាជ្ញាប័ណ្ណរយៈពេល ១០០ ថ្ងៃ។

១០ Jun.K (2PM) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០១៨ កម្រិតជាតិអាកុល ០.០៧៤% – ការព្យួរអាជ្ញាប័ណ្ណរយៈពេល១០០ ថ្ងៃ។

១១ Moon Jun Young (ZE:A) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០១៨ និង ២០២ ២ម្រិតជាតិអាកុល ០.១១៣% – អាជ្ញាប័ណ្ណត្រូវបានដកហូត និងពិន័យជាប្រាក់ ៨ លានវ៉ុន (៥,៨៦០ដុល្លារ)

១២ Lim Young Min (AB6IX) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ២០២០ កម្រិតជាតិអាកុលលើសពី ០.០៨% – អាជ្ញាប័ណ្ណត្រូវបានដកហូត។

១៣ Lizzy (After School) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០២១ កម្រិតជាតិអាកុលលើសពី ០.០៨%) – អាជ្ញាប័ណ្ណត្រូវបានដកហូត និងរងការការផាកពិន័យ ១៥ លានវ៉ុន (១១,០០០ ដុល្លារ)

១៤ Heo Chan (VICTON) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០២២ កម្រិតជាតិអាកុលលើសពី ០.០៨%) ព្រមទាំងអាជ្ញាប័ណ្ណត្រូវបានដកហូត។

១៥ Theo (DKB) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០២៣ កម្រិតជាតិអាកុលលើសពី ០.០៨% និងអាជ្ញាប័ណ្ណត្រូវបានដកហូត។

១៦ Nam Tae Hyun (ក្រុមWINNER) បង្កគ្រោះថ្នាក់ក្នុងឆ្នាំ ២០២៣ កម្រិតជាតិអាកុល ០.១១៤% – អាជ្ញាប័ណ្ណត្រូវបានដកហូត រួមទាំំងពិន័យជាប្រាក់ ៦ លានវ៉ុន (៤,៤០០ ដុល្លារ)

១៧ SUGA (BTS) បង្កគ្រោះថ្នាក់ឆ្នាំ២០២៤ កម្រិតជាតិអាកុល​ ​០.២២៧% និងត្រូវដកហូតអាជ្ញាប័ណ្ណ ខណៈដែឡការពិន័យមិនទាន់សម្រេចយ៉ាងណានោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ក្រោយ SUGA បំពានច្បាប់ដល់ថ្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ មហាជនមិនពេញចិត្ត Big Hit ដែលបិទបាំងការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម