ជីវិតកម្សាន្ដ
អាថ៌កំបាំង Liu Yifei ក្នុងការថែរក្សាសក់ឲ្យមានសុខភាពល្អ និងភ្លឺរលោងមិនងាយផុយស្រួយ
យោងតាមសារព័ត៌មាន Sina បានឲ្យដឹងថា តារាសម្ដែងជនជាតិអាមេរិកដើមកំណើតចិន Liu Yifei រក្សាសក់របស់នាងឲ្យរលោង និងភ្លឺចែងចាំង ដោយកក់តិចៗ ហើយតែងតែពាក់មួកដែលមានគែមទូលាយពេលចេញក្រៅត្រូវពន្លឺព្រះអាទិត្យ។

យោងតាមវេបសាយ ១៦៣ ឯណោះក៏បានបញ្ចាក់ថា គម្រោងចុងក្រោយបង្អស់របស់ Liu Yifei គឺរឿងភាគទូរទស្សន៍ “The Tale of Rose” បានបង្កើតកំណត់ត្រាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ការឈានដល់ការផ្សាយពាណិជ្ជកម្ម និងប្រជាប្រិយភាពយ៉ាងគគ្រឹកគគ្រេងបំផុត។ នៅអាយុ ៣៧ ឆ្នាំ តារាស្រីរូបនេះបានបង្ហាញពីភាពជឿជាក់ក្នុងនាមជាតួ Huang Yimei ដែលជាសិស្សវ័យ២២ឆ្នាំដ៏ឆ្លាតវៃ និងស្រស់ស្អាតម្នាក់មើលមិនជិនណាយពីទស្សនិកឡើយ។
យ៉ាងណា ពេញមួយភាពយន្តនេះ Liu Yifei អាចសម្របរូបរាងរខ្លួនដើម្បីឆ្លុះបញ្ចាំងពីដំណើររបស់តួអង្គបែបយុវវ័យ។ ក្នុងឈុតបែបរ៉ូមែនទិក នាងបានប្រើស្ទីលសក់ជាទម្រង់រួញទឹករលកច្រើនភ្លី ខណៈដែលគេដឹងថា ដើម្បីរក្សាសុខភាពសក់ឲ្យភ្លឺរលោង នាងតែងធ្វើតាមទម្លាប់ទាំងនេះ៖
កក់សក់តិចតែញឹកញាប់៖ តារាស្រីវ័យ៣៧ តែងតែកក់សក់ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ អាស្រ័យលើអាកាសធាតុ ដើម្បីរក្សាជាតិប្រេងធម្មជាតិ និងកាត់បន្ថយការជ្រុះសក់ និងបែកចុង។ ការលាងសម្អាតហួសកម្រិត អាចកម្ចាត់ជាតិសំណើម និងនាំឲ្យមានការផលិតប្រេងច្រើនលើសលុប។
ការពារពីការខូចខាតកាំរស្មីយូវី៖ នាងតែងតែពាក់មួកដែលមានគែមធំទូលាយនៅខាងក្រៅ ដើម្បីការពារសក់របស់នាងពីកាំរស្មី UV ដែលអាចបណ្តាលឲ្យស្ងួត និងបែក។ ជាពិពេសវានឹងងាយផុយស្រួយ ដាច់សក់មកជាក់ជាមិនខានឡើយ។
របបអាហារសក់សំបូរបែប៖ មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែការទទួលទានអាហារក៏អាចឲ្យតារាស្រីត្រកូល Liu អាចរក្សាសក់រលោង មានសុខភាពល្អ ដោយរក្សាជាតិទឹក និងទទួលទានអាហារសម្បូរសារធាតុចិញ្ចឹម។ នាងរួមបញ្ចូលស្លឹកបៃតង ផ្លែឈើតាមរដូវ ទឹកដោះគោ ត្រីសាម៉ុន និងអាហារដែលសម្បូរទៅដោយសារធាតុ biotin ដូចជា ស៊ុត ចេក ស្ពៃខ្មៅ ដំឡូងជ្វា និងប្រូខូលី ដើម្បីរក្សាសក់របស់នាងឲ្យរលោង និងជាប់បានយូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាឡេស៊ីឆ្លាតខ្លាំង យករូប Fan Bingbing អង្គុយញ៉ាំទុរេន កេនទេសចរ ចិន បុកទៅលេងព្រមគ្នា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ