Connect with us

ជីវិតកម្សាន្ដ

ឥទ្ធិពល តារារ៉េប វណ្ណដា បានទាក់ទាញកាសែតបារាំង មកចាប់អារម្មណ៍លើខ្មែរ

បានផុស

នៅ

ជាការពិតណាស់ ថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញ លោក​ វណ្ណដា បានឡើងសម្ដែងនូវចម្រៀងមួយបទ Time to Rise ដើម្បីបិទនូវព្រឹត្តិការណ៍អូឡាំពិច ឆ្នាំ២០២៤ នៅឯប្រទេសបារាំង ដែលបានធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាខ្លាំង ដែលតារាប្រុសរូបនេះ បាននាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស វណ្ណដា បានធ្វើឲ្យកាសែតរបស់បារាំង មានការចាប់អារម្មណ៍ទៅលើលោកជាខ្លាំងក្នុងនាមជាសិល្បករដ៏មានប្រជាប្រិយភាព ដែលបានឡើងឆាកបង្ហាញវត្តមានដ៏អស្ចារ្យមួយនេះ។ ជាមួយគ្នានេះ កាសែត Le Parisien ចុះផ្សាយអត្ថបទមួយ មានចំណងជើងថា ពិធីបិទព្រឹត្តការណ៍អូឡាំពិក ២០២៤៖ តើ តារាចម្រៀងរ៉េប វណ្ណដា ជានរណា? តើនរណាជាអ្នកដែលបានសម្តែងលើឆាកមួយនេះ?

ខ្លឹមសារសង្ខេបនៃអត្ថបទនោះបានឱ្យដឹងយ៉ាងដូច្នេះថា នៅក្នុងការសម្តែងដ៏អស្ចារ្យនោះ ប្រជាជនបារាំងភាគច្រើនមិនធ្លាប់ស្គាល់ វណ្ណដា ទេ។ វណ្ណដា មានដើមកំណើតជាខ្មែរ អាយុ ២៧ ឆ្នាំ និងអាចច្រៀងរ៉េបបាន ២ភាសា គឺអង់គ្លេសនិងខ្មែរ។ មានកិត្តិនាមល្បីល្បាញ វីដេអូចម្រៀងទទួលបានការទស្សនារាប់លានលើយូធូប ព្រមទាំងមានអ្នកចុច Subscribe ដល់ទៅជាង ៤លាន បណ្តាលឱ្យវណ្ណដាអាចជ្រែកចូលក្នុងទីផ្សារសិល្បៈអន្តរជាតិ ពិសេសមានកេរ្តិ៍ឈ្មោះក្នុងវិស័យតន្រ្តីអាសុីអាគ្នេយ៍។ កាលពីខែមិថុនា វណ្ណដា គឺជាតារាចម្រៀងខ្មែរដំបូងគេដែលបានឡើងសម្តែងក្នុងកម្មវិធី Sabaidee Fest ប្រារព្ធនៅសហរដ្ឋអាមេរិក។

បន្ថែមពីនេះ អត្ថបទជាភាសាបារាំងនេះក៏បានលើកសរសើរពីស្នាដៃរបស់វណ្ណដា ដែលបានយកឧបករណ៍ខ្មែរគឺ ចាបុីដងវែង បង្ហាញនៅក្នុងចម្រៀងរ៉េបថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្នុង​ពិធី​បិទព្រឹត្តិការណ៍អូឡាំពិច ឆ្នាំ២០២៤នេះ ​មាន​ការ​សម្តែង​ដ៏​អស្ចារ្យ​​តាម​តារាចម្រៀង​ល្បី​ៗ​ទូទាំង​ពិភព​លោក​​ ការសម្តែង​លក្ខណៈ​ពិសេស (Show) ​ផ្សេងៗ​ជា​ច្រើន​ ​ក្នុង​នោះ​មាន​តារា​ចម្រៀង​កម្ពុជាលោក វណ្ណដា ក៏​បាន​ចូល​រួម​សម្តែង​ដែល​នេះ​ជា​លើក​ដំបូង​មាន​សិល្បៈ​ខ្មែរ​បង្ហាញ​ខ្លួន​សម្តែងក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភព​លោក​ដ៏​អស្ចាររ្យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម