ជីវិតកម្សាន្ដ
ទម្រាំជួបគូពិត Matt រងនូវរឿងអាស្រូវធ្ងន់ ក បាត់បង់តំណែងតួឯកស្រីប៉ុស្តិ៍លេខ ៣ ថៃ
ដ្បិតតែជាតារាស្រីជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ថៃ ដែលទស្សនិកជនជាច្រើនស្គាល់នាងតាមរយៈភាពយន្តភាគ និងដុំយ៉ាងណាក្ដី។ ប៉ុន្តែបើនិយាយអំពីកេរ្តិ៍ឈ្មោះរបស់ Matt Peeranee Kongthai បានលេចផុងជ្រៅ ដោយសារតែរឿងអាស្រូវស្នេហាមិនចេះចប់មិនចេះហើយរបស់នាងផ្ទាល់។
មែនទែនទៅ តារាស្រីវ័យ៣៥រូបនេះផ្ដើមស្នេហ៍ដំបូងជាមួយនឹងសេដ្ឋី Songkran ដែលជាបុរសពោះម៉ាយកូនមួយនិងជាអតីតស្វាមី Aff Taksaorn ។ អំឡុងពេលផ្ដើមស្នេហ៍នាងត្រូវបានទស្សនិកជនរិះគន់ខ្លាំងៗថា ជាជនទី៣ដែលធ្វើឲ្យប្ដីប្រពន្ធគេឈានដល់ការលែងលះគ្នា។ តែនាងបានបកស្រាយថា ពួកគេបែកគ្នាមុនពេលនាងស្រលាញ់គ្នាម្ល៉េះ។
ទោះបីជាកាលណោះ Matt ប្រឹងបកស្រាយយកល្អដាក់ខ្លួនយ៉ាងណា តែមនុស្សជាច្រើនក្នុងសង្គមថៃបានចាត់ទុករូបនាងគឺជាមារជ្រែកស្នេហារបស់អ្នកដទៃ។ ចំណែកឯការងារក្នុងវិថីសិល្បៈវិញក៏រាងរលុង ហើយពាណិជ្ជកម្មធំៗក្នងប្រទេសដែលធ្លាប់យកនាងជាអ្នកដើរម៉ូដ ក៏បានរំសាយចោលដោយគ្មានការតវ៉ាច្រើន។
ក្រោយមកចំណងស្នេហ៍៥ឆ្នាំបានប្រេះឆា ដោយបន្សល់ត្រឹមអ្នកស្គាល់គ្នា បន្ទាប់ពី Matt ចេញមុខប្រាប់អ្នកសារព័ត៌មានថា ពួកគេបែកគ្នាតាំងពីចុង២០២២មកម៉្លេះ។ បើទោះជាមិនបានបញ្ជាក់ថាមិនមានភាគីទី៣ ប៉ុន្តែពេលនោះ Songkran ត្រូវមហាជនដឹងថា លោកកំពុងតែមានមិត្តស្រីថ្មីទៅហើយ។
យ៉ាងណាក៏ដោយ បែកគ្នាជាមួយពោះម៉ាយមិនទាន់បានប៉ុន្មានផង នៅដើមឆ្នាំ២០២៣ តារាសម្ដែងកូនកាត់ថៃ-ន័រវេស និងជាកូនទោលនៅក្នុងគ្រួសារ ស្រាប់តែពើបប្រទះនឹងរឿងអាស្រូវម្ដងទៀតជាមួយនឹងអតីតមិត្តប្រុស Aum Patcharapa គឺសេដ្ឋី Pook ស្របពេលនោះធ្លាយរូបភាពនាងកៀកកើយជាមួយគ្នាយ៉ាងស្និតរមួត នៅកន្លែងផឹកស៊ីមួយកន្លែង។
កំឡុងដើមឆ្នាំ២០២៣ Matt កាន់តែធ្ងន់ជាងរឿងមុនៗទៀត ដោយតំណែងជាតួឯកស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃដែលខ្លួនគ្រោងសម្ដែងជាតួស្រី បែរធ្លាក់ទៅលើបវរកញ្ញាចក្រវាល Amanda ទៅវិញ។ មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែប្រេនធំៗក៏សម្រេចដកខ្លួនជាបណ្ដើរៗ ក្រោមហេតុផលផុតកុងត្រា។
លើសពីនេះកេរ្តិ៍ឈ្មោះរបស់នាងត្រូវមនុស្សជាច្រើនសម្រុកចូលទៅបញ្ចេញមតិថារូបនាងជាប់ឈ្មោះជាមនុស្សពូកែដណ្ដើមរបស់អ្នកដទៃប្រចាំប្រទេសថៃ។ បើទោះជា Matt បានបកស្រាយថានាងគ្រាន់តែជាអ្នកស្គាល់គ្នាជាមួយ Pook ប៉ុណ្ណោះ។ ប៉ុន្តែពាក្យសម្ដីនាងប៉ុន្មានម៉ាត់មិនបានធ្វើឲ្យកំហឹងមហាជនស្រាកស្រានឡើយ គេឯងគិតថានាងគឺជាតួមារ ហើយនេះជាមូលហេតុនាងបែកបាកមិត្តប្រុសជាបន្តបន្ទាប់។
យ៉ាងណាមិញ ទោះជាមានរឿងអាស្រូវនិងកេរ្តិ៍ឈ្មោះមិនសូវជាល្អយ៉ាងណាក្ដី នៅឆ្នាំ២០២៤នេះជីវិត Matt Peeranee ប្រែជាពណ៌ផ្កាឈូកវិញដោយសារតែនាងបានជួបគូស្នេហ៍ជាសេដ្ឋីប្រាក់លានគឺលោក Fame Phimdej និងជាកូនប្រុសរបស់លោក Apirat អតីតជំនួយការលេខាធិការអចិន្ត្រៃយ៍នៃទីក្រុងបាងកក។
គូស្នេហ៍មួយនេះស្គាល់គ្នាមិនដល់មួយឆ្នាំទេ ប៉ុន្តែខាងប្រុសបានសម្រេចសុំនាងរៀបការយ៉ាងរ៉ូមែនទិក កាលដើមខែមិថុនា និងបានប្រារព្ធពីធីភ្ចាប់ពាក្យកាលពីថ្ងៃទី១១ សីហា ហើយព្រឹត្តិការណ៍នេះធ្វើឲ្យតារាស្រីវ័យ៣៥ឆ្នាំ រួមទាំងម្ដាយនាង ស្រក់ទឹកភ្នែកព្រោះតែសប្បាយចិត្តនិងទិដ្ធភាពដែលប៉ងប្រាថ្នាមកជាយូរ។
ក្រៅពីគ្រួសារទាំងពីរ និងសាច់ញាតិរបស់ Matt និង Fame ចូលរួមជាសាក្សី។ ក្នុងនោះក៏មានមិត្តភក្តិជិតស្និទ្ធក្នុងវិស័យសិល្បៈរបស់ Matt ចូលរួមអបអរសាទរផងដែរ ដូចជាតារាសម្ដែង Taew Natapohn, Mew Nittha, Mint Chalida និង Chippy Sirin ព្រមទាំងអ្នកដឹកនាំរឿងប្រចាំប៉ុស្តិ៍លេខ ៣ ថៃផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ Lisa កាន់តែចូលកៀកគ្រួសារមហាសេដ្ឋី Arnault ទោះមិនបញ្ចាក់ទំនាក់ទំនងច្បាស់ការក្ដី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ