ជីវិតកម្សាន្ដ
អាការៈលោកស្រី ច័ន្ទធី បានធូរស្រាលក្រោយធ្លាក់ ខ្លួនឈឺដោយសារជំងឺសម្ពាធឈាម
ភ្នំពេញ ៖ អាការៈជំងឺរបស់ពិធីការិនីជើងចាស់សម្លេងផ្អែមលោកស្រី ច័ន្ទធី រហូតមកទល់ពេលនេះគឺបានធូរស្រាល ហើយក្រោយធ្លាក់ខ្លួនឈឺដោយសារបញ្ហាសម្ពោធសរសៃឈាម។ នេះបើយោងតាមការបញ្ជាក់ពីប្រភពដែលជិតដិតជាមួយលោកស្រីបំផុត។
ប្រភពបានបញ្ជាក់ថា គោរពតាមប្រសាសន៍លោក ជំទាវច័ន្ទធី ដោយលោកមិនអាចសរសេរបានលោកសុំឲ្យនាងខ្ញុំជំនួសលោកសុំអរគុណដល់ ឯក ឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនទាំ ងអស់ដែលបានបារម្ភនិងជូនពរលោក។ លោកមានជំងឺសម្ពាធឈាមតែពេលនេះប្រសើរឡើងវិញច្រើនហើយ តែលោកគ្រូពេទ្យឲ្យនៅសម្រាកដើម្បីតាមដានសុខភាពយូរថ្ងៃទៀត។
ពរជ័យរបស់ឯកឧត្តមលោកជំទាវលោកលោកស្រី បងប្អូនទាំងអស់បញ្ជាក់នៅការស្រលាញ់រាប់អាន និងជាឱសថទិព្វជំនួយផ្លូវចិត្តឲ្យលោកជំទាវឆាប់បានជាសះស្បើយប្រសើរឡើងវិញ។ សូមគោរពជូនពរ សូមមានសុខភាពល្អ ចៀសផុតពីជំងឺផងទាំងឡាយ។ប្រភពបានបន្ថែម។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ្ញារីទ្ធ នៅថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២១នេះក៏បានឆ្លៀតឱកាសចូលសួរសុខទុក្ខលោកស្រី ច័ន្ទធី ពិធីការិនីជើងចាស់ប្រចាំទូរទស្សន៍ជាតិកម្ពុជា(ទទក) កំពុងសម្រាកព្យាបាលជំងឺធ្ងន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ