ជីវិតកម្សាន្ដ
Suga ជាសមាជិក BTS ដំបូងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងចាកចេញពីក្រុមដូចករណី T.O.P
ការចាប់អារម្មណ៍ពីមហាជនជាច្រើនកំពុងកើនឡើងយ៉ាងគគ្រឹកគគ្រេងពាក់ព័ន្ធនឹងរឿងក្ដីរបស់ Suga ដែលមានឈ្មោះពិតថា Min Yoon Gi នាពេលនេះបានទស្សនទាយថា រូបគេនឹងក្លាយជាសមាជិក BTS ដំបូងដែលបង្ហាញមុខក្នុងក្រុមប៉ូលិស បន្ទាប់ពីថ្មីៗនេះលោកបានបង្កគ្រោះថ្នាក់ចរាចរណ៍ ក្រោមឥទ្ធិពលស្រវឹងជោគជាំ។
ស្ថានីយ៍ប៉ូលិស Yongsan ក្នុងទីក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេគ្រោងនឹងកោះហៅ Suga មកសាកសួរក្នុងពេលឆាប់ៗនេះ។ ការស៊ើបអង្កេតកំពុងត្រូវបានសម្របសម្រួលជាមួយភ្នាក់ងារ Big Hit Music និងរដ្ឋបាលកម្លាំងទាហាន ព្រោះថា Suga បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចយោធាជាភ្នាក់ងារសេវាកម្មសង្គម។

តារាប្រុសវ័យ៣១ឆ្នាំ ត្រូវបានគេប្រទះឃើញដេកនៅនឹងដី បន្ទាប់ពីធ្លាក់ពីម៉ូតូស្កូតឺឬ Electric Scooter នៅក្នុងតំបន់ Yongsan កាលពីសប្តាហ៍មុន។ ប៉ូលិសដែលឆ្លើយតបបានរកឃើញថា គាត់មានក្លិនជាតិអាល់កុលលើខ្លួន ទើបសម្រេចនាំទៅកន្លែងក្បែរដើម្បីពិនិត្យមើល។ នៅពេលនោះ កំហាប់ជាតិអាល់កុលក្នុងឈាម (BAC)មានដល់ទៅ ០.២២៧% លើសពីដែនកំណត់ផ្លូវច្បាប់ ០.០៨% សម្រាប់ការព្យួរអាជ្ញាប័ណ្ណ ព្រមទាំងផាកពិន័យ និងការដកហូតប័ណ្ណបើកបររបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកម្រិតនៃការស្រវឹង ប៉ូលិសបានសម្រេចចិត្តដំបូងមិនសាកសួរលើសមាជិក BTS ទេ ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែការស៊ើបអង្កេតបន្ថែមត្រូវបានគ្រោងទុក ដោយផ្តោតលើបរិមាណនៃការប្រើប្រាស់គ្រឿងស្រវឹង និងប្រភេទយានយន្តដែលពាក់ព័ន្ធ។
ដំបូងឡើយ Suga និង Big Hit Music បានបញ្ចាក់ថា វាគ្រាន់តែជាយានជំនិះអគ្គិសនីធម្មតា ប៉ុន្តែក្រោយមកប៉ូលិសបានបំភ្លឺវិញថា វាពិតជាម៉ូតូស្កូតឺមែន។ ភាពខុសគ្នានេះនាំឲ្យមានការសង្ស័យថា ឧបទ្ទវហេតុនេះអាចនឹងត្រូវបានគេទម្លាក់ចោល។ ជាការឆ្លើយតប ខាងផលិតកម្មបាននិយាយថា «យើងជឿថាយានជំនិះដែលតារាប្រុសយើងប្រើប្រាស់គឺជាប្រភេទម៉ូតូស្កូតឺរដែលមានកៅអី ដូច្នេះហើយបានជាយើងហៅវាថាជាម៉ូតូអេឡិចត្រិច។ យើងមិនមានចេតនាកាត់បន្ថយស្ថានការណ៍ឬលុបបំបាត់ភត្តុងតាងនោះទេ »។
ទន្ទឹមនោះទៀតសោត នៅពេលដែលស្ថានភាពនេះកើតឡើងភ្លាមៗ ទស្សនិកជនក្នុងប្រទេសកូរ៉េជាច្រើន ហាក់ចង់ដឹងបន្ថែមទៀតថា តើ Suga បច្ចុប្បន្នកំពុងបម្រើការងារជាបុគ្គលិកសង្គម អាចនឹងក្លាយជាសមាជិក BTS ដំបូងគេដែលបង្ហាញខ្លួនក្នុងក្រុមប៉ូលិស ដូចករណីរបស់ T.O.P អតីតសមាជិកក្រុម Big Bang ពីមុនដែរទេ?
ទាក់ទិននឹងរឿងរ៉ាវស្រដៀងគ្នានេះដែរ T.O.P អតីសមាជិក Big Bang គឺជាតារាតែម្នាក់គត់ដែលគេដឹងថា បានស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសស ពេលកំពុងបម្រើយោធា។ ក្នុងឆ្នាំ២០១៧ T.O.P ប្រឈមមុខនឹងការចោទប្រកាន់ពីបទគ្រឿងញៀន ខណៈពេលដែលបម្រើការជាមន្ត្រីប៉ូលិសជាប់កចិ្ចសន្យា។ គាត់បានបង្ហាញខ្លួននៅក្នុងក្រុមមួយ មុនពេលការកាត់ក្តីហើយបានសុំទោសជាសាធារណៈថា “ស្ថានភាពផ្លូវចិត្តបានរំខានដល់ខ្ញុំ និងគំនិតខុសឆ្គងបាននាំឲ្យមានកំហុសធ្ងន់ធ្ងរ ពិតជាសុំទោសទៅកាន់គ្រប់គ្នា” ។
យ៉ាងណា ក្រោយពេលកើតហេតុ មុខតំណែងរបស់លោកត្រូវបានដកហូត ហើយត្រូវបានគេចាត់ទុកថា មិនស័ក្តិសមក្នុងការចូលបម្រើការងារជាមន្ត្រីយោធាវិញទេ ដោយលោកបានបំពេញកាតព្វកិច្ចយោធាជាបុគ្គលិកសង្គមកិច្ចជំនួសវិញ។ ប្រឈមមុខនឹងការរិះគន់ជាបន្តបន្ទាប់ T.O.P ស្រាប់តែប្រកាសចាកចេញពីក្រុមតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនមែនតែ Suga ទេ ដែលផឹកស្រវឹងជួបគ្រោះថ្នាក់ តារាប្រុស១៦ដួងនេះ ត្រូវពិន័យនិងជាប់ពន្ធនាគារ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច