ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធទម្លាយថា ទិនហ្វី ផ្តល់អាទិភាពលើលុយជាងភាពស្មោះត្រង់ និងបង្កជម្លោះជាមួយគេច្រើន
អ្នកដឹកនាំរឿង Wong Jing ដែលធ្លាប់ជាមិត្តស្និទ្ធស្នាលរបស់ផលិតករភាពយន្តហុងកុង Stephen Chow ឬ ទិនហ្វី បានរិះគន់គាត់ថា លោកផ្តល់អាទិភាពលើលុយជាងភាពស្មោះត្រង់ ដោយចោទប្រកាន់បានកេងប្រវ័ញ្ចអ្នកដទៃដើម្បីចំណេញផ្នែកហិរញ្ញវត្ថុ។
នៅក្នុងកម្មវិធី YouTube មានចំណងជើងថា “Wong Jing Laughs at the Martial Arts World” នៅថ្ងៃទី ១១ ខែសីហា លោក Wong បានពិភាក្សាអំពីជម្លោះដែលពាក់ព័ន្ធនឹងទិនហ្វី និងផលិតករភាពយន្តផ្សេងទៀត។
ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ Stephen ដែលជារឿយៗគេហៅថា ជាស្តេចកំប្លែងទិនហ្វីរបស់ហុងកុង បានដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មភាពយន្ដជាភាសាចិន ដែលជារឿយៗគ្របដណ្តប់លើអ្នកដឹកនាំ និងផលិតករ។ នាពេលនោះ លោក Wong Jing មិនមែនជាផ្នែកនៃការផលិតភាពយន្ត “Shaolin Soccer” ទេ ប៉ុន្តែគាត់មានចំណេះដឹងអំពីការអភិវឌ្ឍន៍វាទើបបង្ហាញថា ការធានាអ្នកវិនិយោគត្រូវចំណាយពេលមួយរយៈ ហើយ Lin Xiaoming នៃក្រុម Universal នៅទីបំផុតបានទទួលយកលក្ខខណ្ឌមិនយុត្តិធម៌មួយនេះ ដោយផ្តល់ឲ្យ Stephen រក្សាសិទ្ធិពេញលេញ រួមទាំងចំណងជើងដោយមិនផ្តល់កិត្តិយសដល់អ្នកវិនិយោគជាអ្នកផលិត។
ថ្វីដ្បិតតែបែបនេះក្ដី ភាពយន្ត Shaolin Soccer ទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងទីក្រុងហុងកុង និងអន្តរជាតិ ប៉ុន្តែបានហាមឃាត់នៅក្នុងប្រទេសចិនដីគោក ដោយសារតែជម្លោះការរក្សាសិទ្ធិលើពាក្យ Shaolin ដែលត្រូវបានចុះបញ្ជីដោយប្រាសាទ Shaolin ក្នុងខេត្ត Henan ។
អ្នកដឹកនាំរឿង Wong បានពន្យល់ថា ទិនហ្វីបានបដិសេធមិនពិចារណាលើចំណងជើងជំនួស ឬចរចាជាមួយព្រះវិហារដែលបណ្តាលឲ្យមានការហាមឃាត់ និងការខាតបង់យ៉ាងច្រើន។ លោកបានសម្តែងការសោកស្ដាយដោយនិយាយថា លើសពីការខាតបង់រាប់រយលាននោះ បញ្ហាធំជាងនេះគឺការប្រព្រឹត្តិដោយអយុត្តិធម៌របស់អ្នកវិនិយោគផ្សេងៗទៀត។
លោកបាននិយាយថា ឧប្បត្តិហេតុនេះបណ្តាលឲ្យ Lin Xiaoming និងភរិយាគាត់បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយទិនហ្វីដោយចោទប្រកាន់គាត់ថា គ្មានបេះដូងនិងអត្មានិយម រឹងរូសពេក ហើយផ្តោតលើផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសចាប់តាំងពីគាត់បានបង់ថ្លៃដែលបានព្រមព្រៀងរួចហើយ។ .
លើសពីនេះទៀត លោក Wong បានរៀបរាប់ពីជម្លោះរវាង Stephen និងតារាប្រុស Sammo Hung អំឡុងពេលថតរឿង “Kung Fu Hustle” ។ នាងពេលនោះលោកយកចិត្តទុកដាក់ចំពោះភាពលម្អិតសាច់រឿង និងបានដឹកនាំឈុតដំបូង ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវ ដោយសារតែកត្តាថវិការបស់ផលិតកម្ម Columbia Pictures។
បន្ទាប់ពីចាកចេញទៅជួបគ្រូពេទ្យមួយរយៈ តួនាទីដឹកនាំរឿងត្រូវបានជំនួសដោយ Stephen ដែលបានប្រព្រឹត្តក្រោមសម្ពាធពីផលិតករ មិនបានពិគ្រោះជាមួយ Sammo សូម្បីតែបន្តិចណាឡើយ។ ពេល Sammo ត្រៀមខ្លួនត្រឡប់មកវិញ Stephen បានប្រាប់គាត់ថាមិនចាំបាច់ត្រលប់មកវិញទេ!” ជំរុញឱ្យ Hung បញ្ចេញមតិថា គាត់គិតថាគាត់ជាមនុស្ស ហើយអ្នកផ្សេងទៀតជាឆ្កែ!”
យ៉ាងណា លោក Wong ក៏ធ្លាប់មានជម្លោះជាមួយលោក Stephen អំឡុងពេលសហការគ្នាផងដែរ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ពួកគេបានព្រមព្រៀងគ្នាដំបូងក្នុងការបែងចែកថ្លៃសេវា ១លានដុល្លារសម្រាប់ខ្សែភាពយន្ត “Young Bruce Lee” ដោយមានលោកដឹកនាំ និង Stephen សម្តែងក្នុងការបែងចែក ៦០-៤០ តាមការពេញចិត្ត។
ក្រោយមក Chow បានស្នើសុំការបំបែងចែកម្ដងទៀតពី ៨០ទៅ២០ភាគរយ ទោះជាលោកយល់ព្រមដោយស្ទាក់ស្ទើរ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលនៅពេលដែល Stephen ជ្រើសរើសធ្វើការលើ “King of Beggars” ក្នុងតម្លៃផ្សេងទៀត។ ក្នុងឆ្នាំ ២០០០ Wong Jing បានចំណាយប្រាក់ចំនួន ១លាន ២៨ម៉ឺនដុល្លារ សម្រាប់ទិនហ្វីដើម្បីថតរឿង “The Tricky Master ” ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ទោះបីជាមានការរៀបចំបែបនេះក៏ដោយ ក៏អាកប្បកិរិយារបស់ ស្ដេចកំប្លែងត្រូវបានគេរាយការណ៍ថាមិនគោរពទើបលោក Wong Jing បានសម្រេចចិត្តថា គាត់នឹងមិនធ្វើការជាមួយគ្នាទៀតទេ។
លោកបានកត់សម្គាល់ថា Stephen បានក្លាយជាមនុស្សក្រអឺតក្រទម ដោយផ្តល់អាទិភាពលើលុយជាងមិត្តភាព។ ក្នុងជីវិតទិនហ្វីមានមិត្តតិចតួចណាស់ ហើយមានតែទំនាក់ទំនងជាមួយមនុស្សដែលមិនមានទំនាស់ផលប្រយោជន៍ជាមួយគាត់តែប៉ុណ្ណោះ។
ទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ Wong Jing គោរពជំនាញរបស់ទិនហ្វីក្នុងនាមជាតារាសម្តែង អ្នកដឹកនាំរឿង និងផលិតករ។ ឈុតដែលលោក ចូលចិត្តគឺមកពីរឿង “A Chinese Odyssey” ដែលទិនហ្វីផ្លាស់ប្ដូរផ្សេងគ្នាក្នុងរយៈពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ។ Wong ក៏បានរៀបរាប់ផងដែរថា ទោះបីជា “Shaolin Soccer” (២០០១) ត្រូវបានគេទទួលស្គាល់ជាផ្លូវការថា ជាអ្នកដឹកនាំរឿងដំបូងរបស់ Chow ក៏ដោយ ប៉ុន្តែការងារដឹកនាំដំបូងរបស់គាត់គឺ “Flirting Scholar” (១៩៩៣) ដែលឥទ្ធិពលរបស់គាត់បានគ្របដណ្ដប់លើអ្នកដឹកនាំរឿង Lee Lik-chi ។
យ៉ាងណាមិញ អ្នកដឹកនាំរឿង Wong បានបញ្ចប់ការទម្លាយមួយនេះដោយជូនពរលោកទិនហ្វីឲ្យទទួលបានជោគជ័យដោយនិយាយថា «គាត់គឺជាតារាសម្តែងដែលមិនអាចប្រៀបផ្ទឹមបាន និងជាអ្នកដឹកនាំដ៏ឧស្សាហ៍ព្យាយាម។ គ្រាន់តែមិនមាននរណាម្នាក់សមនឹងមិត្តជិតស្និទ្ធតែប៉ុណ្ណោះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំង Liu Yifei ក្នុងការថែរក្សាសក់ឲ្យមានសុខភាពល្អ និងភ្លឺរលោងមិនងាយផុយស្រួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ