ជីវិតកម្សាន្ដ
កៅ សីហា បួងសួងសូមឲ្យកម្មពៀរ ឬ បណ្ដាសា រលាយសាបសូន្យ រសាត់ចេញពីជីវិត សឿ សុធារ៉ា
ដោយសារមើលឃើញពីទុក្ខលំបាករបស់តារាសម្តែងស្រីធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បី និងមានប្រជាប្រិយភាពអ្នកនាង សឿ សុធារ៉ា ជួបទុក្ខផ្ទួនៗ បាត់បង់មនុស្សជាទីស្រលាញ់រហូតដល់ ៣ នាក់ ក្នុងពេល ២ ឆ្នាំ នោះ លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែងល្បីឈ្មោះបានធ្វើការបួងសួងសូមឲ្យកម្មពារ ឬក៏បណ្ដាសារលាយសាបសូន្យរសាត់ចេញពីជីវិតរបស់នាងឆាប់ៗ ផងដែរ។

ជាការពិតណាស់ តារាសម្តែងអ្នកនាង សឿ សុធារ៉ា ថ្មីៗ នេះ បាននិងកំពុងតែមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណៈបងស្រីជាទីស្រលាញ់របស់នាងម្នាក់ទៀតបានទទួលមរណភាពដ៏គួរឲ្យសោកស្ដាយជាពន់ពេក ដោយគ្មានថ្ងៃត្រឡប់វិញឡើយ។
ឃើញបែបនេះ លោក កៅ សីហា អំឡុងពេលចូលរួមបុណ្យ ៧ ថ្ងៃ របស់បងស្រីអ្នកនាង សឿ សុធារ៉ា លោកបានលើកឡើងថា «..មកចូលរួមបុណ្យគម្រប់ ៧ ថ្ងៃ សឿ សុធារី ដែលត្រូវជាបងស្រីរបស់ប្អូនស្រី សឿ សុធារ៉ា នៅវត្តវិហារត្រាញ់»។

លោក កៅ សីហា និយាយទៀតថា «បងបួងសួងសូមឲ្យជីវិតរបស់ប្អូនស្រីឆាប់រកឃើញពន្លឺថ្មី ងើបពីភក់ជ្រាំ ហើយសូមកម្មពៀរ ឬ បណ្ដាសាណាក្ដី ឲ្យរលាយសាបសូន្យ រសាត់ចេញពីជីវិតរបស់ប្អូនពីពេលនេះតទៅ ហើយពើបប្រទះតែនឹងភាពរីករាយ សុខដុម និងរកសុភមង្គលផ្លូវចិត្ត និងគូជីវិតមកឃុំគ្រងកូនៗ ទាំង ២ ឆាប់ៗ»។
គួរបញ្ជាក់ថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា កន្លងមកនាងជាតារាស្រីម្នាក់ដែលមានភាពលេចធ្លោខ្លាំងនៅក្នុងអាជីពសិល្បៈ ពិសេសបើកត់សម្គាល់ជីវិតរស់នៅរបស់នាងក៏មានភាពហាយសូ ប្រើប្រាស់សុទ្ធរបស់ទំនើបៗ ទៀតផង។ ប៉ុន្តែក្រោយបាត់មុខមួយរយៈ ស្រាប់តែធ្លាយដំណឹង នៃការធ្លាក់ខ្លួនដុនដាប លង់ខ្លួននឹងបំណុល ខណៈគ្រួសារក៏ត្រូវបែកបាក់គ្នាទៀត៕
អត្ថបទ ៖ ចាន់រ៉ា



-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ