ជីវិតកម្សាន្ដ
តារារ៉េប វណ្ណដា អរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត
តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បានបង្ហាញក្តីរំភើបខ្លាំង និងបានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានការសរសើរ និងអបអរសាទរ ក្នុងអំឡុងពេលលោកតំណាងប្រទេសកម្ពុជា នៅលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

តាមរយៈខ្លឹមសារដែលតារាចម្រៀង វណ្ណដា ឆ្លើយតបជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច ធិបតី លោកបានរៀបរាប់ថា «សូមគោរពអរគុណសម្តេចពុក(សម្តេចតេជោ ហ៊ុន សែន) ក្នុងនាមជាកូនខ្មែរ នេះជាអ្វីដែលខ្ញុំ និងក្រុមការងារតែងតែស្រមៃចង់ធ្វើសម្រាប់ប្រទេសកម្ពុជា ហើយឥឡូវនេះ គឺពិតជារំភើបដែលបានឃើញពុកម៉ែបងប្អូនទាំងអស់ចូលរួមរីករាយ សាទរ ជាមួយគ្នាក្នុងពេលវេលាដ៏មានន័យនេះ»។
ចំណែកខ្លឹមសារមួយទៀតលោក វណ្ណដា បានលើកឡើងដែរថា «ជាដំបូងសូមគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាសិល្បករមួយរូបតំណាងឱ្យផលិតកម្មបារមី និងក្រុមការងារទាំងអស់ ពួកយើងពិតជាមានមោទកភាពបំផុត ដែលត្រូវបានអញ្ជើញជាកិត្តិយសទៅសម្តែងតំណាងប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធី «បិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ២០២៤ »នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយពួកយើងនឹងបន្តខំប្រឹងប្រែងដើម្បីនាំយកសម្លេងតន្ត្រីខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ថា កំពូលតារាចម្រៀងរ៉េបវ័យក្មេងលោក ម៉ាន់ វណ្ណដា បានធ្វើដំណើរវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បន្ទាប់ពីលោកតំណាងប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករ ដូវក្តៅ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ជាមួយគ្នានេះដែរ ក្នុងការទទួលស្វាគមន៍វត្តមាន លោក វណ្ណដា វិលមកមតុប្រទេសនេះ គេក៏ឃើញមានវត្តមានរបស់លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកចលនាអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមន្ត្រី អ្នកសារព័ត៌មាន និងអ្នកគាំទ្រ យ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?