Connect with us

ជីវិតកម្សាន្ដ

កាន់តែធ្ងន់ ក ក្រោយធ្លាយឃ្លិប SUGA ជួបគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ

បានផុស

នៅ

ឧបទ្ទវហេតុកាលពីថ្ងៃទី ០៧ ខែសីហា ដែលបង្កឡើងដោយ​ SUGA នាពេលនេះបានក្លាយជារឿងរ៉ាវកាន់តែធ្ងន់កលើសមុន បន្ទាប់ពីប្រព័ន្ធអ៉ិនធើណេត​បានទម្លាយឃ្លិបរបស់លោកធ្លាក់ពីលើម៉ូតូស្កូតឺឬ​ Electric Scooter នៅតំបន់ Hannam-dong នៃទីក្រុងសេអ៊ូល។

បន្ទាប់ពីកើតហេតុប៉ូលិសក្នុងតំបន់ដែលប្រទះឃើញសមាជិកក្រុម BTS បានប្រញាប់នាំយករូបលោកមកកាន់ប៉ុស្ត៍ប៉ូលិស​​ ហើយធ្វើតេស្តភ្លាមៗបន្ទាប់ពីដឹងថាលោកស្រវឹងជោគជាំ។ យ៉ាងណា លទ្ធិផលបញ្ចាក់ថា Suga មានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងច្បាប់បានកំណត់ ហើយក៏ករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងករណី DUI ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាក់ស្ដែង នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង ប្រតិបត្តិការម៉ូតូអេឡិចត្រិចក្នុងពេលស្រវឹង ត្រូវបានចាត់ទុកដូចគ្នាទៅនឹងការបើកបររថយន្តក្រោមឥទ្ធិពល ហើយ SUGA ឥឡូវនេះកំពុងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយនេះ។ ដ្បិតតែថាតារា K pop មិនបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិឬធ្វើឲ្យមនុស្សស្លាប់ក៏ពិតមែន។

លើសពីនេះ ប្រសិនបើផ្អែកតាមការស៊ើបអង្កេតច្បាស់ការតាមរយៈភត្តុតាងដែលប៉ូលិសមានក្នុងដៃរួមទាំងឃ្លិបទៀតនោះ Suga អាចនឹងឈានដល់ការផាកពិន័យ ព្រមទាំងដកអាជ្ញាប័ណ្ណថែមទៀត។

ដោយឡែក ងាកមកកាន់មហាជនក្នុងប្រទេសកូរ៉េខាងត្បូងឯណោះវិញក្រោយពីបានទស្សនានូវឃ្លិបដែលគេទម្លាយកាលពីថ្ងៃទី១៣ខែសីហាបានឲ្យឃើញពី SUGA ពិតជាធ្លាក់ពីលើម៉ូតូ បន្ទាប់ពីឈប់ភ្លាមៗពិតមែន។ បន្ទាប់ពីការចេញផ្សាយវីដេអូចុងក្រោយនេះ អ្នកលេងអ៊ីនធឺណិតកូរ៉េបានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ដើម្បីបញ្ចេញមតិលើវីដេអូ CCTV មួយនោះក្នុងន័យមិនពេញចិត្តឡើយ។

ក្នុងនោះផងដែរ ពួកគេបានបញ្ចេញមតិថា នេះហើយជាមូលហេតុដែលម្នាក់ៗប្រែជាលែងមានជំនឿទុកចិត្តបន្ទាប់ពី Suga និង Big Hit Music និយាយកុហកក្នុងន័យបិទបាំងការពិត ទាំងដែលនេះគឺជាគ្រោះថ្នាក់ដែលបង្កឡើងពីសារធាតុអាកុល ដែលសមាជិកក្រុម BTS បានផឹកហើយបើកបរក្រោមឥទ្ធិពល។

មិនត្រឹមតែប៉ុណ្ណឹងទេ គ្រប់គ្នាសុទ្ធតែបញ្ចេញមតិថា ប្រជាជនក្នុងប្រទេសកូរ៉េពិតជាស្អប់ការកុហកខ្លាំងជាងគេ។ មូលហេតុដែលតារាល្បីៗជាច្រើនមិនអាចត្រលប់មកវិញ បន្ទាប់ពីរឿងអាស្រូវគឺដោយសារតែពួកគេកុហក។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកគេថែមទាំងរំខានក្នុងការចេញពាក្យសុំទោសក្លែងក្លាយបែបនេះ។

យ៉ាងណាមិញ បន្ទាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ​ SUGA នៅលើដងវិថីផ្អើលចង្កោមសិល្បៈកូរ៉េនោះ ងាកមកកាន់ប្រជាប្រិយភាពរបស់លោកវិញហាក់មានការស្រុតចុះយ៉ាងខ្លាំង ខណៈដែលសមាជិកផ្សេងទៀតហាក់ឡើងជាលំដាប់។ ជាពិសេសទៀតនោះ ផលិតកម្ម Big Hit នាពេលនេះក៏កាន់តែមានរឿងចម្រូងចម្រាស់ខ្លាំងទាក់ទិននឹងជម្លោះជាមួយ Ador entertainment៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Suga ជាសមាជិក BTS ដំបូងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងចាកចេញពីក្រុមដូចករណី T.O.P

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ ម៉ោង មុន

បើកម៉ូតូលឿនមិនគោរពភ្លើងស្តុប បុករថយន្ដពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី សួរ​ថា ម្ដេច​លោក​ខាង​លិច​ស្ងាត់​មាត់​ឲ្យ​ជ្រាប ពេល​អ៊ុយក្រែន​​វាយដល់​ដី​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង

នយោបាយ៧ ម៉ោង មុន

បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​ អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ បន្តចុះដល់​​ទីរួម​ខេត្ត​កែប ពិនិត្យទីតាំង​ផ្លូវនាវាចរណ៍​ព្រែកជីក​ហ្វូណន​តេជោ​

Sokha Hotels

ព័ត៌មានពេញនិយម