ជីវិតកម្សាន្ដ
ស្នេហាកាំរន្ទះដូច ទ្រី ដាណា? Madam Da ទើបនឹងទាក់ទង ប៊ឺរី មិនទាន់បានប៉ុន្មានផង គិតគូរថ្ងៃរៀបការបាត់ហើយ (មានវីឌេអូ)
ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា Madam Da ទើបនឹងប្រកាសបើកចំហជាសារធារណៈអំពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងកម្លោះរូបសង្ហា ដែលជាតារាសម្ដែងប្រុស ប៊ឺរី ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាញឹកញយ។
មិនតែប៉ុណ្នោះ មហាជនក៏មានការចាប់អារម្មណ៍ទៅលើគូស្នេហ៍ថ្មីថ្មោងមួយនេះខ្លាំងមែនទែន ដែលខាងស្រីគឺជា អ្នកជំនួញអនឡាញដ៏ល្បីល្បាញ និង មានទ្រព្យសម្បត្តិរាប់លានដុល្លារ ហើយក៏ទើបនឹងប្រកាសបែកបាក់ស្នេហាជាមួយនឹងគូស្នេហ៍ដែលជាភេទដូចគ្នា ចំណែកឯ ខាងប្រុស ក៏ទើបតែចែកផ្លូវជាមួយមិត្តស្រីវ័យក្មេងដូចគ្នាផងដែរ។
ថ្មីៗនេះទៀតសោត មហាជនមានផ្ទុះចំណាប់អារម្មណ៍ទៅលើអ្នកទាំងពីរ តាមរយៈការឡាយវីដេអូ Madam Da និង លោក ប៊ឺរី ក៏បាននិយាយនៅនឹងមុខអ្នកទស្សនាថា ពួកគេមានគម្រោងរៀបការនៅ ខែកុម្ភៈ ដើមឆ្នាំ២០២៥ ខាងមុខនេះហើយ យ៉ាងណាមិញ សារធារណជន បាននាំគ្នាខមិនអបអរទៅកាន់គូស្នេហ៍មួយគូនេះ ហើយជូនពរឲ្យមានសុភមង្គលថែមទៀតផង៕







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?