Connect with us

ជីវិតកម្សាន្ដ

PSY ស្រក​ទម្ងន់​ តែបែរជា​ទទួល​ការ​រិះគន់យ៉ាងធ្ងន់ធ្ងរទៅវិញ

បានផុស

នៅ

កាលពីប៉ុន្មានសប្តាហ៍មុន Nayeon សមាជិកក្រុម TWICE បានប្រឈមមុខនឹងការរិះគន់ ចំពោះការឡើងទម្ងន់របស់នាងអំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី ‘2024 Summer WaterBomb Festival’ ឥឡូវនេះ ការស្រកទម្ងន់ក៏អាចទាក់ទាញចំណាប់អារម្មណ៍អវិជ្ជមានផងដែរ ដូចដែលបានបង្ហាញដោយការរិះគន់ប្រឆាំងនឹង Psy សម្រាប់ថ្មីៗនេះដែរ។

នៅក្នុងវីដេអូថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងនៃរូបរាងរបស់ម្ចាស់បទ Gangnam Style ដោយសារតែការសម្រកទម្ងន់យ៉ាងខ្លាំង សឹងតែដូចមនុស្សពីរនាក់។ Psy បាន​ក្លាយ​ជា​រូប​តំណាង​សម្រាប់​រូប​រាងដ៏ទ្រលុកទ្រលន់​របស់​គាត់ ដែល​ផ្ទុយ​ពី​រូបរាង​សម​និង​រាង​ស្ដើង​របស់​អ្នក​សម្តែង​ភាគ​ច្រើន​។ រូបរាងប្លែកនេះបានក្លាយជាទិដ្ឋភាពដ៏ទាក់ទាញនៃបុគ្គលរូបនេះ ដែលធ្វើឲ្យគាត់លេចធ្លោនៅក្នុងឧស្សាហកម្មមួយនេះយ៉ាងពេញទំហឹង។

ដ្បិតតែការស្រក់ទំងន់របស់លោកមានរូបរាងស្ដើងជាងមុនមែនពិត ប៉ុន្តែងាកទៅកាន់លេង​អ៊ីនធឺណិត​ជាច្រើនមិន​បានពេញ​ចិត្ត​នឹងរូបលោកសូម្បីតែបន្តិចឡើយ។ នៅពេលដែលវីដេអូនេះត្រូវបានចេញផ្សាយ មនុស្សម្នាបានរិះគន់ Psy យ៉ាងរហ័ស​ ចំពោះការសម្រកទម្ងន់។ យ៉ាងណា ដោយសារតែប្រតិកម្ម​ត​ខ្លាំង ​រហូតដល់លោកត្រូវបង្ខំចិត្តឆ្លើយ​តប ដោយ​បង្ហោះ​វីដេអូ​សុំទោស​លើ​បណ្ដាញ​សង្គម​ ដែល​គេ​ឃើញ​គាត់​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន។

PSy ញុាំអាហារ​នៅ​ភោជនីយដ្ឋានមួយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាបែបនេះក្ដី ស្ថានភាពនេះគឺមិនធម្មតាទេ ខណៈពេលដែលវាជារឿងធម្មតាទេដែលឃើញតារាល្បីៗសុំទោសចំពោះពាក្យចចាមអារ៉ាមណាត់ជួប ឬរឿងចម្រូងចម្រាសផ្សេងៗ ហើតគេក៏កម្រឃើញមាននរណាម្នាក់រិះគន់យ៉ាងខ្លាំងចំពោះការសម្រកទម្ងន់ រហូតត្រូវចេញមុខសុំទោសដែរ។ នេះ​ធ្វើ​ឲ្យមាន​ចម្ងល់​ថា តើ​មនុស្ស​ស្រលាញ់រូបរាង​ Psy ពីមុនឬក៏ស្រលាញ់សុខភាពគាត់ឲ្យ​ប្រាកដ?

យ៉ាងណាមិញ បញ្ហានេះបង្ហាញពីបញ្ហាធំជាងគេនៅក្នុងពិភពនៃការកម្សាន្តកូរ៉េ ពោលគឺការផ្តោតអារម្មណ៍លើរូបរាងរាងកាយ។ ក្រុមហ៊ុនតែងតែដាក់សម្ពាធលើសិល្បកររបស់ពួកគេឲ្យមើលទៅផ្លូវជាក់លាក់មួយ ដែលនាំឲ្យមានវិធានការខ្លាំង។ ជាឧទាហរណ៍ អ្នកគាំទ្របានសម្តែងការព្រួយបារម្ភនៅពេលដែល Rose ក្រុម BLACKPINK មើលទៅស្តើងជាងធម្មតានៅក្នុងព្រឹត្តិការណ៍មួយ។ ម្យ៉ាងវិញទៀត Jihyo សមាជិកក្រុម TWICE ប្រឈមមុខនឹងការរិះគន់ឥតឈប់ឈរចំពោះការយល់ឃើញរបស់នាង ទាំងពីសាធារណៈជន និងអ្នកណែនាំរបស់នាង។ ដូចគ្នានេះដែរ Mina របស់ Gugudan បានទទួលរបបអាហារយ៉ាងម៉ត់ចត់ និងគ្រោះថ្នាក់ បន្ទាប់ពីត្រូវបានគេរិះគន់ថានាងធាត់ខ្លាំងពេក៕

រូបរាង PSY ប្រែជាស្គមជាងមុន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Rosé បង្ហោះរូបមួយសន្លឹក លុប​ពាក្យ​ចចាមអារ៉ាម​​វះកាត់​ត្របកភ្នែក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម