Connect with us

ជីវិតកម្សាន្ដ

កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅមុខអង្គរវត្ត រៀបចំ យ៉ាងកក្រើកពីសិល្បៈចម្រុះ និងពិព័រណ៍ម្ហូបអាហារខ្មែរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​នឹង​កំពុង​ដឹកនាំ​ក្រុម​ការងារ​សមាគម​រួម​នឹង​ក្រុម​សិល្បករ-សិល្បការិនី ល្បី​ៗ​រៀបចំ​កម្មវិធី «ស្នាម​ញញឹម​នៃ​កម្ពុជា» នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី«ស្នាម​ញញឹម​នៃ​កម្ពុជា» នៅ​មុខ​ប្រាសាទ​អង្គរវត្តនៅព្រឹកថ្ងៃនេះ គឺមាន​ការ​បង្ហាញ​ពិព័រណ៍​​ម្ហូប​អាហារ នំចំណី ផ្លែឈើ និង​ភេសជ្ជៈ​​ព្រមទាំង​ការសម្តែង​​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​ធ្វើឲ្យ​កក្រើក​ខេត្តសៀមរាប។ ម្យ៉ាងទៀត ក៏មាន​ការអត្ថាធិប្បាយ​ពី​ពិធីករ​ ពិធីការិនី ​ល្បីៗ​ដើម្បី​ជាកិច្ចស្វាគមន៍ និងផ្តល់ភាព​សប្បាយរីករាយ​ជូន​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

បើតាម​ប្រធានសមាគម​​បាន​បញ្ជាក់​ឲ្យដឹងថា ពួកយើង​រួម​គ្នាគិត​ រួម​គ្នា​ធ្វើ ក្នុង​គោលបំណង​​រួម​មួយ គឺ ជំរុញ និង​លើក​តម្កើង​សក្ដានុពល​ទេសចរណ៍​នៅ​កម្ពុជា​ ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ស្រប​ទៅតាម​គោលនយោបាយ​អាទិភាព​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​។

បន្ថែមពីនេះ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានឲ្យទៀតថា«ស្នាម​ញញឹម​នៃកម្ពុជា» គឺជា​ព្រឹត្តិការណ៍​ដែល​សិល្បករ សិល្បការិនី បុគ្គល​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើបណ្តាញ​សង្គម និង​អ្នក​ជំនាញ​បង្កើត​មាតិកា​ល្អៗ​​មក​ជួបជុំគ្នា​​​នៅ​លើ​ដែន​ដី​អង្គរ​តែមួយ ក្នុង​បំណង​រួម​គ្នា​ផលិត​មាតិកា​វីដេអូ​ខ្លីៗ​ស្តី​ពី​សុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គ​ប្រាសាទ និង​តំបន់​ទេសសចរណ៍​ល្បី​ៗ​ក្នុង​តំបន់​អង្គរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម