ជីវិតកម្សាន្ដ
តារាសម្តែង សុខ ស្រីម៉ុច ប្រាប់អាថ៌កំបាំងថែរក្សាសម្រស់ ខណៈសុភាពនារីមិនគួរមើលរំលង
ស្របពេលអាជីពសិល្ប:ហក់ឡើងវិញមានទីផ្សាសម្តែងបណ្តើៗ បើក្រឡេកទៅមើលរូបសម្រស់របស់តារាសម្តែងស្រីកញ្ញាសុខ ស្រីម៉ុច ពេលនេះឃើញថានាងក៏កាន់តែប្រែរួបសម្ផស្សខ្លាំងស្ទើរមិនគួរឲ្យជឿផងដែរ។

ជាការពិតគេសង្កេតឃើញថា តារាស្រីកញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្ន គឺមិនត្រឹមតែមានការប្រែប្រួលខ្លាំងលើរូបសម្ផស្សនោះទេ សូម្បីតែជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហារប្រើប្រាស់របស់មានតម្លៃថ្លៃៗក៏មិនចាញ់តារាស្រីឯទៀតនោះដែរ។មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតជាងមុនទៀតផង។
ដោយឡែកសម្រាប់ការរក្សាបានទីផ្សារសិល្បៈនាពេលនេះ ក៏ត្រូវទស្សនិកជនមួយចំនួនយល់ថានាងនៅតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាព និងភាពហ៊ឺហាប្រចាំថ្ងៃ។ តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បញ្ជាក់ប្រាប់ កម្ពុជាថ្មីឲ្យដឹងថា ចំពោះអាជីពសិល្បៈបច្ចុប្បន្នបានចាប់ផ្តើមដំណើរការធម្មតាឡើងវិញហើយ ខណ:អាជីពរកស៊ីផ្ទាល់ខ្លួនខាងក្រៅក៏មានភាពមមាញឹកតាមរយ:ការលក់ផលិតផលថែរក្សាសម្រស់ និងទឹកអប់ល្អៗដែលនាំចូលមកពីប្រទេសថៃជា ដើម។

នៅពេលដែលសួរនាំពីវិធីសាស្រ្ត នៃការថែរក្សាសម្ផស្សស្រស់ស្អាតតើរាល់ថ្ងៃ ស្រីម៉ុច មានអ្វីជាអាថ៌កំបាំងអ្វី? ឬតាមរយ:ការវះកាត់ដើម្បីជំនួយឲ្យស្អាតពីធម្មជាតិ? ចំណុចនេះត្រូវបាន សុខ ស្រីម៉ុច ឆ្លើយថា នាងមិនចង់និយាយអ្វីច្រើនទេគ្រាន់តែចង់ប្រាប់អ្នកគាំទ្រថា ដោយសារខ្លួនប្រើផលិតផលត្រូវ គឺផលិតផលដែលខ្លួននាំយកពីប្រទេសបារាំងមកលក់សព្វថ្ងៃដោយខ្លួនឯងទើបធ្វើឲ្យសម្រស់នាងមានការផ្លាស់ប្តូរ។ ម្យ៉ាងទៀតក៏មានការលេបថ្នាំជំនួយស្បែកផងដែរ។

សុខ ស្រីម៉ុច និយាយដែរថា ទោះបីជាពេលខ្លះនាងរវល់ការងារខាងក្រៅ ឬការសម្តែងសិល្ប:យ៉ាងណាក្តីតែនាងមិនបោះបង់ការថែរក្សារូបសម្រស់នោះដែរ ចំណុចដែលសំខាន់ គឺមានតែខ្លួនយើងទេដែលដឹងថាសម្ផស្សគឺជារឿងពិសេសបំផុត និងជ្រើសរើសផលិតផលបែបណាយកមកប្រើដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតបើសិនជាសុភាពនារីៗចង់ស្រស់ស្អាត និងក្មេងជាវ័យ ឬបំបាត់អាចរុយនៅលើផ្ទៃមុខ អាចទាកទងទៅនាងបាន ខណ:នាងក៏មាននាំចូលផលិតផលសម្រស់ និងទឹកអប់សុទ្ធល្អមកពីប្រទេសបារាំងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ