ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ និង ឡៃ ថៃចាន់ សម្រេចបំណងថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្ត
ទីបំផុតបំណងប្រាថ្នារបស់តារាសម្ដែង និងគ្រូគុនល្បុក្កតោខ្មែរ កញ្ញា ពេជ្រ ចរណៃ និងលោក ឡៃ ថៃចាន់ បានសម្រេចហើយ គឺការចូលរួមថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅលើទឹកដី នៃប្រាសាទអង្គរវត្តខេត្តសៀមរាប។

គេធ្លាប់ចាំបានថាកាលពីថ្មីៗ កន្លងទៅ តារាសម្តែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ បានត្អូញត្អែរពីផលលំបាករបស់ខ្លួនដោយបង្ហាញបំណងថតផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្ត ប៉ុន្តែក្តីប្រាថ្នាមួយនេះមិនបានសម្រេច។ ពេលនេះ នាង និងលោក ឡៃ ថៃចាន់ មានឱកាសចូលរួមផ្សព្វផ្សាយដូចបំណងប្រាថ្នាហើយ។
តារាប្រុសលោក ឡៃ ថៃចាន់ បានបង្ហោះខ្លឹមសារភ្ជាប់វីដេអូខ្លីថា «ទីបំផុតពួកខ្ញុំគឺបានសម្រេចបំណងប្រាថ្នាហើយ»។ ចំណែកកញ្ញា ពេជ្រ ចរណៃ បានលើកឡើដែរថា នាងពិតជាសប្បាយចិត្តខ្លាំងមែនដែលមានឱកាសបានមកចូលរួមថតនៅតំបន់ទេសចរដ៏អច្ឆរិយប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ និយាយទៀតថា «ខ្ញុំពិតជាអរគុណដល់អាជ្ញាធរអប្សរា និងថ្នាក់ដឹកនាំដែលបានសម្របសម្រួលឲ្យក្រុមពួកខ្ញុំបានមកថតនៅតំបន់អង្គរវត្ត ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរ ក៏ដូចជាវប្បធម៌-អរិយធម៌ខ្មែរ»។
ជាមួយគ្នានេះ កញ្ញា ពេជ្រ ចរណៃ និងលោក ឡៃ ថៃចាន់ ក៏បានបំផុសឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ក្នុងទឹកដីខេត្តសៀមរាបផងដែរ។

សូមជម្រាបដែរថា តារាសម្តែងកញ្ញា ពេជ្រ ចរណៃ កន្លងមក តែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា, ការបង្ហាញក្បាច់គុនល្បុក្កតោ,ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម។ ម្យ៉ាងទៀត នាងក៏បានចេញមកអំពាវនាវដល់យុវជនខ្មែរ គួរនាំគ្នាចូលរួមលើកស្ទួយផ្សព្វផ្សាយវប្បធម៌ខ្មែរប្រសើរជាងតាមដានរឿងអត់ប្រយោជន៍ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ