Connect with us

ជីវិតកម្សាន្ដ

Bang Si Hyuk ទទួលសំណង ៧.៣លានដុល្លារ ពី HYBE ដ្បិតថាពេលនេះមានរឿងអាស្រូវច្រើនក្ដី

បានផុស

នៅ

Bang Si Hyuk ប្រធានក្រុមប្រឹក្សាភិបាលរបស់ HYBE បានទទួលសំណងសរុបចំនួន ៩.៨ ពាន់លានវ៉ុន (៧.៣លានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដែលទាំងអស់ជាទម្រង់នៃប្រាក់រង្វាន់សម្រាប់ការអនុវត្ត ដោយគ្មានប្រាក់ខែគោល។

យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ HYBE ដែលបានដាក់ជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុកាលពីថ្ងៃទី១៥ ខែសីហា ប្រាក់ខែគោលរបស់ Bang Si Hyuk ត្រូវបានកំណត់នៅ ០វ៉ុន ខណៈដែលគាត់ត្រូវបានផ្តល់ប្រាក់រង្វាន់ពីការអនុវត្តចំនួន ៩.៨ ពាន់លានវ៉ុន។ HYBE បានពន្យល់ថា ការសម្រេចចិត្តមិនផ្តល់ប្រាក់បៀវត្សរ៍មូលដ្ឋានត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីគោលនយោបាយ “ប្រាក់បៀវត្សរ៍សម្រាប់ការអនុវត្ត” របស់ពួកគេ និងដើម្បីពង្រឹងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ ប្រាក់រង្វាន់យ៉ាងច្រើនត្រូវបានផ្តល់ជូនដោយផ្អែកលើការវាយតម្លៃដ៏ទូលំទូលាយរបស់គណៈកម្មាធិការសំណងនៃការអនុវត្ត និងសមត្ថភាពគ្រប់គ្រងរបស់គាត់នៅឆ្នាំ ២០២៣ ដោយមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលនៅឆ្នាំ ២០២៤ ។

លើសពីនេះទៀតដែរ HYBE បានកត់សម្គាល់ថា ប្រាក់រង្វាន់ត្រូវបានផ្តល់ជូនដោយពិចារណាលើតួនាទីរបស់ Bang Si Hyuk ក្នុងការជំរុញគម្រោងសំខាន់ៗរបស់ក្រុមហ៊ុនដោយជោគជ័យ ដូចជាការបើកដំណើរការក្រុមថ្មី និងការពង្រីកទៅកាន់ទីផ្សារពិភពលោក។ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបង្កើនតម្លៃម៉ាកយីហោរបស់ HYBE និងការដឹកនាំក្រុមហ៊ុនតាមរយៈការផ្លាស់ប្តូរប្រកបដោយភាពស្វាហាប់ និងការច្នៃប្រឌិតក៏ត្រូវបានគូសបញ្ជាក់ផងដែរថាជាហេតុផលសម្រាប់ប្រាក់រង្វាន់។

ក្នុងនោះថែមទៀត HYBE បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួន​ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ ដោយប្រកាសការលក់ ៦៤០.៥ ពាន់លានវ៉ុន (៤៦៨.៩ លានដុល្លារ) លើសពីការលក់ ៦២១ពាន់លានវ៉ុន (៤៥៤.៦ លានដុល្លារ) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅលើមូលដ្ឋានពាក់កណ្តាលប្រចាំឆ្នាំ HYBE បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ១.០០១ ពាន់ពាន់លានវ៉ុន (៧៣២.៨ លានដុល្លារអាមេរិក) ដែលជាការកត់សម្គាល់ឆ្នាំទីពីរជាប់ៗគ្នានៃការលក់លើសពី ១ ពាន់ពាន់លានវ៉ុននៅក្នុងឆមាសទីមួយ។

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ HYBE បាននិងកំពុងដោះស្រាយបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់។ ជាពិសេស ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងជាមួយនាយកប្រតិបត្តិរបស់ ADOR លោក Min Hee Jin នៅតែបន្តកើតមាន ហើយក្រុមហ៊ុនបានប្រឈមមុខនឹងការរិះគន់ដោយសារតែរឿងអាស្រូវ DUI របស់សមាជិក BTS គឺ SUGA ស្របពេលដែល Bang Si Hyuk ខ្លួនគាត់ផ្ទាល់បានចាប់អារម្មណ៍ពីភ្នែកមហាជន បន្ទាប់ពីត្រូវបានគេឃើញនៅទីក្រុង Los Angeles ជាមួយ BJ Juicy Se Yeon ដែលរួមចំណែកបន្ថែមទៀតដល់ការតស៊ូនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន។

បញ្ហាប្រឈមទាំងនេះបាននាំឲ្យមានការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃភាគហ៊ុនរបស់ HYBE ដោយឈានដល់កម្រិតទាបរយៈពេល ៥២ សប្តាហ៍បន្ទាប់ពីការខាតបង់បួនថ្ងៃជាប់ៗគ្នា។ ភាគហ៊ុនបានធ្លាក់ចុះដល់កម្រិត ១៦០,០០០លានវ៉ុនដែលជាកម្រិតមួយដែលមិនបានឃើញចាប់តាំងពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២២៕

Bang Si Hyuk​ ស្ថាបនិក HYBE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖PSY ស្រក​ទម្ងន់​ តែបែរជា​ទទួល​ការ​រិះគន់យ៉ាងធ្ងន់ធ្ងរទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម