ជីវិតកម្សាន្ដ
Lisa ប្រកាសក្ដែងៗថា Blackpink មិនរំសាយក្រុមដាច់ខាត
Lisa សមាជិកក្រុម Blackpink បានធានាដល់អ្នកគាំទ្រថា ក្រុមនឹងមិនរំសាយទេ ទោះបីជាមានការខិតខំប្រឹងប្រែងរៀងៗខ្លួនរបស់សមាជិកក៏ដោយ។ តារាចម្រៀងរូបនេះបានរំសាយពាក្យចចាមអារ៉ាមអំពីការបែកបាក់នៅក្នុងបទសម្ភាសមួយជាមួយ Elle (បោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក) សម្រាប់ការចេញផ្សាយនៅខែកញ្ញារបស់ខ្លួន ដែលនាងបាននិយាយអំពីអាជីព ជីវិតផ្ទាល់ខ្លួន និងអនាគតក្រុម។
នាងបាននិយាយថា ពិតណាស់ពេលនេះពួកយើងកំពុងបន្ត ហើយពួកយើងមានមោទនភាពចំពោះ Blackpink ខ្លាំងណាស់ ហើយសូម្បីតែនាងក៏ស្រលាញ់ Blackpink ។ វាមិនមែនដោយសារអ្នកគាំទ្ររបស់ពួកយើងទេ វាសម្រាប់ខ្លួនពួកយើងទាំងអស់គ្នា នេះហើយជាជីវិតរបស់ពួកយើងក្នុងក្រុម។
ក្រឡេកទៅមើលអតីតកាលរបស់នាងជាមួយក្រុម Blackpink តារាចម្រៀងថៃ Lisa នឹកឃើញដល់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ Born Pink ជាកន្លែងដែលនាងកាន់តែជិតស្និទ្ធជាមួយមិត្តរួមក្រុមដោយស្វែងរកកន្លែងថ្មីៗ សាកល្បងអាហារក្នុងស្រុក និងដើរទិញឥវ៉ាន់ជាមួយគ្នា។ នាងក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងពិសេសនៅក្នុងក្រុម Blackpink ដោយពណ៌នាអំពីរបៀបដែលសមាជិកទាញថាមពលពីគ្នាទៅវិញទៅមកអំឡុងពេលសម្តែង។
តារាស្រីពូកែរាំកាច់រៀងជាងគេក្នុងក្រុមបានពន្យល់ថា «នៅពេលខ្ញុំនៅលើឆាកជាមួយ Blackpink ខ្ញុំចែករំលែកថាមពលរបស់ខ្ញុំជាមួយសមាជិករបស់ខ្ញុំ។ ប្រសិនបើនាងឲ្យ១០០ ខ្ញុំនឹងឲ្យ ១២០ ។ យើងអាចមានអារម្មណ៍គ្នាទៅវិញទៅមក ហើយខ្ញុំស្រឡាញ់ថាមពលនោះ»។
ទោះបីជាមានវត្តមាននៅលើឆាកដ៏មានឥទ្ធិពលក៏ដោយ Lisa បានសារភាពថា និយាយឲ្យត្រង់ទៅ «ខ្ញុំមិនមែនជាប្រភេទដែលពូកែបង្ហាញអារម្មណ៍របស់ខ្ញុំទេ។ ពេលថ្មីៗនេះ ខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងចំពោះអ្វីដែលខ្ញុំគិត ហើយនិយាយវាឲ្យឮៗ»។ យ៉ាងណា នៅក្នុងជីវិតផ្ទាល់ខ្លួន Lisa ចូលចិត្តស្នាក់នៅផ្ទះ មើល Netflix និងចំណាយពេលជាមួយសត្វចិញ្ចឹមរបស់នាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា