ជីវិតកម្សាន្ដ
ធ្លាយឃ្លិបតួឯកស្រីក្នុងរឿង «I fine thank you love you» ដោះខោអាវត្រាំក្នុងទឹកអាង
កាលពីថ្ងៃ១៨ ខែសីហា តារាថៃ Ice Preechaya បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីរូបនាងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី TikTok នៅពេលដែលខ្លួនកំពុងងូតទឹកក្នុងអាងឯកជនមួយក្នុងផ្ទះរបស់នាងផ្ទាល់។

ហេតុការណ៍នេះត្រូវបានគេជឿថា កើតឡើងនៅពេលព្រឹក បន្ទាប់ពីតួឯកស្រីក្នុងរឿង «I fine thank you love you» ទើបតែភ្ញាក់ពីដំណេក។ យ៉ាងណា នៅមុនពេលនាងសម្រេចចិត្តចូលបន្ទប់ទឹក Ice បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រជជែកគ្នាលេងពីនេះពីនោះ។ ភ្លាមៗ នាងបានចូលត្រាំក្នុងអាងនិងលើកជើងដុសសាប៊ូ ធ្វើព្រងើយដោយមិនដឹងថា សកម្មភាពដ៏រសើបនេះត្រូវបានផ្សាយផ្ទាល់អស់រយៈពេលជាច្រើននាទី មុនពេលដែលវាត្រូវបានលុបចោល។ ប៉ុន្តែវាក៏យឺតពេលទៅហើយ ខណៈអ្នកមើលមួយចំនួនបានថតវីដេអូនោះ ហើយបានចែករំលែកវាយ៉ាងរហ័សតាមអ៊ីនធឺណិត។
ទោះបីជាមានរឿងបែបនេះក្ដី ងាកទៅកាន់អ្នកគាំទ្ររបស់តារាស្រីវ័យ៣៤ឆ្នាំវិញបានសម្ដែងការព្រួយបារម្ភ ព្រមទាំងដាស់តឿនឲ្យនាងប្រុងប្រយ័ត្នបន្ថែមទៀត។ ជាពិសេសកុំផ្សាយផ្ទាល់ ពេលកំពុងធ្វើសកម្មភាពរសើបណាមួយ ដោយសារតែហានិភ័យនៃរូបភាពមិនសមរម្យគឺខ្ពស់។ ប្រសិនបើលេចធ្លាយនៅលើបណ្ដាញសង្គម ប្រាកដជាយកមកបង្ហោះចែកចាយគ្មានអាណិតសាម៉ីខ្លួនបន្តិចណាឡើយ។
ដោយឡែក សម្រាប់សាម៉ីខ្លួនដែលកំពុងមានរូបភាពនិងឃ្លិបបែកធ្លាយស្រាតត្រាំទឹកអាងឯណោះវិញ ហាក់មិនមានសកម្មភាពលើគណនីផ្ទាលខ្លួនឬបំភ្លឺពីរូបនាងនូវឡើយទេ។ ទស្សនិកជនមានតែលើកទឹកចិត្តនិងជូនពរនាងតាមរយៈបណ្ដាញសង្គមតែប៉ុណ្ណោះ។

សូមរម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់តារាសម្ដែង Ice Preechaya រងនូវព្យុះភ្លៀងមិនចេះចប់មិនចេះហើយ ចាប់តាំងពីឆ្នាំ២០២៣មកម៉្លេះ។ លើកទីមួយនាងត្រូវគេយកឈ្មោះទៅពាក់ព័ន្ធនឹងថ្នាំស៊ីយ៉ានដើម្បីកម្ចាត់សត្វនៅខាងក្រោយផ្ទះដែលកាលណោះល្បីទូទាំងប្រទេស។ ក្រោយមក ម្តាយរបស់នាងស្រាប់តែធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក ហើយឪពុកត្រូវចូលបន្ទប់វះកាត់ភ្លាមៗដោយសារគាំងបេះដូង ចំណែកមិត្តប្រុសក៏បានសុំនាងបែកផ្ទួនៗ ធ្វើឲ្យ Ice មានអារម្មណ៍ថាខ្លួនកំពុងធ្លាក់ចុះ រស់នៅគ្មានទីពឹងទំនាក់ច្បាស់លាស់ក្នុងជីវិត រហូតចង់បញ្ចប់ជីវិតនេះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់ពីសិល្បៈជិត១០ឆ្នាំ កូនប្រុស ឈិនឡុង ចេញ MV ថ្មី រៀបរាប់ពីដំណើរជីវិតខ្លួនពាក់ព័ន្ធគ្រឿងញៀន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ