Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសបញ្ជាក់ថា SUGA នឹងត្រូវសួរចម្លើយនៅសប្តាហ៍នេះ

បានផុស

នៅ

កាលពីថ្ងៃទី ១៩ ខែសីហា អ្នកតំណាងប៉ូលិសក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងការស៊ើបអង្កេត DUI របស់សមាជិក BTS គឺ SUGA ដែលបានបង្កឡើងកាលពីប៉ុន្មានសប្ដាហ៍មុនក្រោមឥទ្ធិពលស្រវឹង។

តំណាងអយ្យការរូបនេះ បានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងកំណត់កាលបរិច្ឆេទនៃការសាកសួរ។ ប៉ូលិសនឹងស៊ើបអង្កេតព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះ ក៏ដូចជាថាតើមានការប៉ុនប៉ងទម្លាក់កម្រិតនៃឧក្រិដ្ឋកម្មឬអត់។ ការសាកសួរនឹងធ្វើឡើងនៅសប្តាហ៍នេះដោយគ្មានការពន្យាពេលបន្ថែមទៀត ហើយវានឹងមិនកើតឡើងក្នុងអំឡុងពេលល្ងាច ឬចុងសប្តាហ៍ឡើយ»។

ទាក់ទិននឹងលទ្ធភាពដែល SUGA បង្ហាញខ្លួននៅចំពោះមុខសារព័ត៌មាន មុនការស៊ើបអង្កេតរបស់គាត់ អ្នកតំណាងរូបនេះបានអត្ថាធិប្បាយថា ការសាកសួរជនសង្ស័យ SUGA នឹងកើតឡើងដូចការសាកសួរជនសង្ស័យដទៃទៀតដែរ។ យើងមិនអាចបង្ខំជនសង្ស័យណាម្នាក់ ឲ្យឈរនៅមុខអ្នកសារព័ត៌មានបានទេ ។

ទន្ទឹមនឹងនេះដែរ ការជជែកវែកញែកថ្មីមួយបានកើនឡើងលើម៉ូដែល និងលក្ខណៈបច្ចេកទេសនៃម៉ូតូស្កូតឺអគ្គិសនីដែលបើកបរដោយ SUGA នៅពេលឧប្បត្តិហេតុ DUI របស់គាត់បានកើតឡើង។

យោងតាមការអះអាងថ្មីនៅថ្ងៃទី ១៩ ខែសីហា ម៉ូតូអេឡិចត្រិចខ្នាតតូចដែលអាចបត់បានបើកបរដោយសមាជិកក្រុម BTS មានទទឹង ១១៩ សង់ទីម៉ែត្រ កម្ពស់ ១០៨ សង់ទីម៉ែត្រ ទម្ងន់ ២៥ គីឡូក្រាម ល្បឿនអតិបរមា ៣០ គីឡូម៉ែត្រ និងបំពាក់ដោយកៅអីដែលមិនអាចដកចេញបានតម្រូវវឲ្យមានការចុះឈ្មោះជាផ្លូវការជាមួយការិយាល័យស្រុកតាមរយៈ ការប្រើប្រាស់ស្លាកលេខស្របច្បាប់។ ជាងនេះទៅទៀត ច្បាប់យានយន្ត-យានយន្តដែលមានស្រាប់ទាមទារឲ្យមានការធានារ៉ាប់រងលើការទទួលខុសត្រូវលើរថយន្តជាកំហិតរបស់អ្នកប្រើប្រាស់យានយន្តទាំងអស់។

យ៉ាងណា ដោយផ្អែកលើវីដេអូ CCTV របស់ SUGA នៅពេលរូបគេត្រូវប៉ូលិសឃាត់ទុក អ្នកសង្កេតការណ៍បានអះអាងថា វាមិនច្បាស់ថាតើស្លាកលេខត្រូវបានភ្ជាប់ទៅនឹងម៉ូតូស្កូតឺឬអត់។

បញ្ហា​ស្លាក​លេខ​នៅ​ក្នុង​ករណី​បន្ត​នេះ​បង្ហាញ​ពី​រឿង​មួយ​ក្នុង​ចំណោម​រឿង​ពីរ។ ទីមួយ ប្រសិនបើម៉ូតូស្កូតឺអគ្គិសនីរបស់ SUGA មានស្លាកលេខ វាអាចមានន័យថា Big Hit Music កុហក ដោយបញ្ជាក់ថារថយន្តនោះជា ម៉ូតូស្កូតឺអគ្គិសនី។ ទោះបីជាទីភ្នាក់ងារនេះបានអះអាងថាវា មិនច្បាស់លាស់ អំពីម៉ូដែលពិតប្រាកដនៃយាន្តជំនិះអគ្គិសនីនៅពេលនោះ អ្នកខ្លះជឿថាវាមិនគួរឲ្យជឿជាក់ក្នុងការច្រឡំម៉ូតូដែលមានស្លាកលេខចុះបញ្ជីថាជាស្កូតឺទេ។ ទីពីរ ប្រសិនបើម៉ូតូស្កូតឺរបស់ SUGA មិនមានផ្លាកលេខ នោះ idol ក៏នឹងទទួលខុសត្រូវចំពោះប្រតិបត្តិការយានយន្តដែលមិនបានចុះបញ្ជីផងដែរ ដោយប្រឈមនឹងការផាកពិន័យបន្ថែម។ ដូចគ្នានេះដែរ ប្រសិនបើប៉ូលិសរកឃើញថា រថយន្តរបស់ idol មិនត្រូវបានធានាទេនោះ ការផាកពិន័យបន្ថែមអាចនឹងត្រូវអនុវត្តផងដែរ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី ០៧ ខែសីហា ប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុង Seoul បានរាយការណ៍ថា SUGA បានបំពានច្បាប់ចរាចរណ៍ផ្លូវគោក ខណៈមន្ត្រីដើរល្បាតនៅជិតការិយាល័យប្រធានាធិបតីបានប្រទះឃើញសមាជិកក្រុម BTS រូបនេះ ស្រវឹងជោគជាំដេកដួលលើដី៕

SUGA សមាជិកក្រុម BTS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ស្រី ៥រូប ប្រជែង​ស្តង់ដារស្រស់ស្អាតនៅកូរ៉េ លេងម៉ូដសក់តាមស្ទីលរៀងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម