ជីវិតកម្សាន្ដ
Ice ចេញមុខសុំទោសមហាជន ដែលប្រហែសបែកធ្លាយឃ្លិបដោះអាវងូតទឹក
បន្ទាប់ពីលេចធ្លាយឃ្លិបតារាសម្ដែងស្រី Ice Preechaya បានធ្វើការផ្សាយបន្តផ្ទាល់លើគណនី Tiktok បង្ហាញសកម្មភាពងូតទឹកក្នុងអាង កាលពីថ្ងៃទី១៨ ខែសីហា។ នាពេលនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់តារាស្រីបានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ហើយក៏បានសំនូមពរដល់អ្នកចែកចាយសុំមេត្តាយោគយល់។
តាមរយៈការពាំនាំសម្ដីរបស់ តារាសម្ដែង Iceថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ អ្នកគ្រប់គ្រងធ្វើសេចក្តីរាយការណ៍មកថា Ice សុំការសុំអភ័យទោសចំពោះអ្នកទាំងអស់គ្នានៅទីនេះ និងសូមមេត្តាយោគយល់ដល់បងប្អូនទាំងអស់មេត្តាជួយបញ្ឈប់ការចែករំលែក ឬផ្សព្វផ្សាយរឿងនេះតទៅទៀត។ ឥឡូវនេះនាងពិតជាមានអារម្មណ៍សោកស្ដាយខ្លាំង និងខ្មាសអៀន។ នាងយល់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ ហើយទុកថាជាមេរៀនដ៏សំខាន់មួយសម្រាប់ Ice ក្នុងរបៀបរស់នៅ និងបង្ហោះខ្លឹមសារនៅលើវេទិកាសង្គមជាថ្មីម្ដងទៀត។
យ៉ាងណា កាលពីថ្ងៃ១៨ ខែសីហា Ice បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីរូបនាងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី TikTok នៅពេលដែលខ្លួនកំពុងងូតទឹកក្នុងអាងឯកជនមួយក្នុងផ្ទះរបស់នាងផ្ទាល់។ ហេតុការណ៍នេះត្រូវបានគេជឿថា កើតឡើងនៅពេលព្រឹក បន្ទាប់ពីតួឯកស្រីក្នុងរឿង «I fine thank you love you» ទើបតែភ្ញាក់ពីដំណេក។ យ៉ាងណា នៅមុនពេលនាងសម្រេចចិត្តចូលបន្ទប់ទឹក Ice បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រជជែកគ្នាលេងពីនេះពីនោះ។ ភ្លាមៗ នាងបានចូលត្រាំក្នុងអាងនិងលើកជើងដុសសាប៊ូ ធ្វើព្រងើយដោយមិនដឹងថា សកម្មភាពដ៏រសើបនេះត្រូវបានផ្សាយផ្ទាល់អស់រយៈពេលជាច្រើននាទី មុនពេលដែលវាត្រូវបានលុបចោល។ ប៉ុន្តែវាក៏យឺតពេលទៅហើយ ខណៈអ្នកមើលមួយចំនួនបានថតវីដេអូនោះ ហើយបានចែករំលែកវាយ៉ាងរហ័សតាមអ៊ីនធឺណិត។
ទោះបីជាបែបនេះក្ដី ងាកទៅកាន់អ្នកគាំទ្ររបស់តារាស្រីវ័យ៣៤ឆ្នាំវិញបានសម្ដែងការព្រួយបារម្ភ ព្រមទាំងដាស់តឿនឲ្យនាងប្រុងប្រយ័ត្នបន្ថែមទៀត។ ជាពិសេសកុំផ្សាយផ្ទាល់ ពេលកំពុងធ្វើសកម្មភាពរសើបណាមួយ ដោយសារតែហានិភ័យនៃរូបភាពមិនសមរម្យគឺខ្ពស់។ ប្រសិនបើលេចធ្លាយនៅលើបណ្ដាញសង្គម ប្រាកដជាយកមកបង្ហោះចែកចាយគ្មានអាណិតសាម៉ីខ្លួនបន្តិចណាឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយឃ្លិបតួឯកស្រីក្នុងរឿង «I fine thank you love you» ដោះខោអាវត្រាំក្នុងទឹកអាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៥ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ