ជីវិតកម្សាន្ដ
ប៉ុស្តិ៍លេខ៧ថៃ ចាយលុយប៉ុន្មាន ទើប Aum មិនព្រមចេញ នៅតែបន្តកុងត្រាអស់ពេល ២៨ ឆ្នាំ
ដូចដែលទស្សនិកជនដឹងស្រាប់ហើយថា សព្វថ្ងៃនេះ Aum Patcharapa គឺជាតារាស្រីជួរមុខក្នុងប្រទេសថៃក៏ជាតួឯកស្រីលេខ១ប្រចាំប៉ុស្តិ៍លេខ៧ដូចគ្នា។ អ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺតារាសម្ដែងវ័យ៤៥ឆ្នាំរូបនេះ ចុះកុងត្រាអស់រយៈពេល២៨ឆ្នាំហើយ ចាប់តាំងពីរូបនាងប្រឡូកសិល្បៈដំបូងៗមកម៉្លេះ។
យោងទៅតាមការចុះផ្សាយពីគេហទំព័រកម្សាន្តដ៏ធំរបស់ថៃបានបញ្ចាក់ពីគោលបំណងដែលតារាស្រីវ័យ៤៥ឆ្នាំរូបនេះមិនងាយប្ដូរទ្រនំចាកចោលទៅកន្លែងចាស់ ដោយធ្វើការរៀបរាប់ថា «ជម្រាបជូនប្រិយមិត្តទាំងអស់គ្នាថា Aum បានយល់ព្រមបន្តកុងត្រាជាមួយប៉ុស្តិ៍លេខ ៧HD ហើយក៏ចូលរួមក្នុងផ្នែកជំនួញផងដែរ។ នាងកំពុងតែត្រៀមខ្លួនពង្រីកទីផ្សារទៅបរទេសក្នុងពេលឆាប់ៗនេះ ចំណែកការងារថតភាពយន្តត្រូវរង់ចាំខាងក្រុមហ៊ុនប្រាប់សិន។ ប៉ុន្តែទាក់ទងនឹងតម្លៃខ្លួនពីការបន្តកុងត្រាលើកនេះ គឺ២០លានបាត (៥៨ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ដែលអាចនិយាយបានថា ទំហំទឹកប្រាកនេះពិតជាស័ក្តិសមនឹងឈ្មោះតារាស្រីលេខ១ពិតប្រាដកណាស់»។

ទោះបីជាបែបនេះក្ដី ការបន្តកុងត្រារបស់ Aum Patcharapa នាពេលកន្លងមកតែងតែបង្កើតភាពភ្ញាក់ផ្អើលដល់ទស្សនិកជនក្នុងពេលដែលនាងតែងតែទទួលបានតម្លៃខ្លួនជាង ៥៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ក្នុងនាមជាទូតសុឆន្ទៈឲ្យប៉ុស្តិ៍។ ការងាររបស់ Aum គ្រាន់តែថតរូបដាក់លើក្របប្រតិទិនរបស់ប៉ុស្តិ៍ប៉ុណ្ណោះ ហើយប្រសិនបើទទួលថតភាពយន្ត ប៉ុស្តិ៍លេខ៧ ត្រូវចំណាយលើនាងតាមតម្លៃទីផ្សារភាពយន្ត ក្នុងនាមជាកំពូលតារាលំដាប់ A ថែមមួយតង់ទៀតដែរ។ ជាពិសេស នាងមិនបាច់មកចូលរួមកម្មវិធីរបស់ប៉ុស្តិ៍ មិនថាកម្មវិធីផ្សាយផ្ទាល់ កម្មវិធីថតរឿង Aum មានសិទ្ធិជ្រើសរើសតួឯកប្រុសមកសម្តែងដោយខ្លួនឯង រួមទាំងការជ្រើសរើសរឿងដែលត្រូវបង្ហាញ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទ្រនំមួយនេះគ្មានការហាមឃាត់ Aum ទៅកម្មវិធីផ្សេងទៀត ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិតណាមួយឡើយ។ ដែលនោះជាមូលហេតុពិតប្រាកដ ដែលរូបនាងមិនងាយចាកចោលទ្រនំចាស់ បើទោះជាមានផលិតកម្មផ្សេងបានទាក់ទងឲ្យថ្លៃជាងនេះក្ដី។
យ៉ាងណា បន្ទាប់ពីមហាជនជាច្រើនបានដឹងពីដំណឹងមួយនេះ ម្នាក់ៗមានការរំភើបចិត្តជាខ្លាំង ហើយចូលទៅបញ្ចេញមតិដូចៗគ្នាថា ពួកគេស្រលាញ់ Aum និងស្រលាញ់ប៉ុស្តិ៍លេខ៧គឺមិនពិតជាមិនខុសឡើយ។ អ្នកខ្លះថា ដោយសារតែនាងមានសមត្ថភាពខ្លាំងពូកែជាងគេ ហើយក៏សមនឹងតំណែងមួយនេះដែរ។
លើសពីនេះទៅទៀត ចាប់តាំងពីរូបនាងប្រឡូកអាជីពសិល្បៈដំបូងៗ ទោះជា Aum លេចឮព័ត៌មានខ្លះៗក៏ពិតមែន ប៉ុន្តែព័ត៌មានខ្លះមិនបានប៉ះពាល់ដល់ការងារ និងជីវិតពិតទេ។ ជាពិសេសនាងមិនដែលមានព័ត៌មានយកស្វាមីគេ ឈ្លានពានរបស់គេ, ព័ត៌មានប្រមាថដល់ច្បាប់សង្គម, និយាយជេរប្រមាថអ្នកសារព័ត៌មាន ក៏មិនដែលឃើញ Aum ធ្វើបាបអ្នកណាពីមុន ឬស្តីបន្ទោសអ្នកណាម្នាក់។ នាងជាមនុស្សត្រង់ ច្បាស់លាស់ មិនប្រច័ណ្ឌ បើស្តីបន្ទោសអ្នកដទៃ បែរមកសំងំយំខ្លួនឯង ហើយនាងស្រឡាញ់មិត្តរបស់នាងខ្លាំងណាស់។ ត្រូវនឹងខុស ចេញមកនិយាយទាំងអស់គ្នា នេះជាភាពទាក់ទាញរបស់នាងដែលទស្សនិកជនជាច្រើនស្រលាញ់ពេញចិត្តមិនប្រែទៅណាឡើយ។
ដោយឡែក ងាកទៅកាន់ជីវិតឯកជននាពេលនេះវិញ ថ្វីបើ Aum Patcharapa តែងតែមានព័ត៌មានបែកបាក់មិត្តប្រុសជាបន្តបន្ទាប់យ៉ាងណាក្ដី ប៉ុន្តែរឿងអាស្រូវទាំងនោះពុំបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងសូម្បីតែបន្តិចឡើយ។ ដោយសារតែកន្លងមកនាងមិនដែលតបតឬបញ្ចេញមតិអាក្រក់ណាមួយឲ្យប៉ះទៅលើភាគីម្ខាងទៀតទេ។ ជាពិសេសថែមទៀត ជីវិតរបស់តួឯកស្រីក្នុងរឿង “ភ្លើងព្រះនាង” ទោះជាមិនធ្វើអ្វីសោះ ក៏នាងមានលុយចាយពេញៗដៃអាចធ្វើដំណើរកម្សាន្តជុំវិញពិភពលោកយ៉ាងធូររលុងដោយមិនខ្វាយខ្វាល់ចិត្តឡើយ។ នេះក៏ដោយសារតែនាងមានជំនួញធំៗ ៣ ក្នុងដៃ ជួយនាងឲ្យក្លាយជាសេដ្ឋិនីរស់ស្រួលដល់សព្វថ្ងៃ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice ចេញមុខសុំទោសមហាជន ដែលប្រហែសបែកធ្លាយឃ្លិបដោះអាវងូតទឹក

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?