Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច រន្ធត់ចិត្ត ក្រោយទទួលដំណឹងកូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

តារា​ចម្រៀង​ជើង​ចាស់ លោក សុះ ម៉ាច បាន​សម្តែង​អារម្មណ៍​រន្ធត់ចិត្ត​ជា​ខ្លាំង បន្ទាប់ពី​ទទួល​ដំណឹង​ថា កូនស្រី​របស់​លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រង​របួស​នៅ​ឯ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៤ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​ដឹក​ដី បុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់-ស្រាល​មនុស្ស​នៅ​ក្នុង​រថយន្ត។

លោក សុះ ម៉ាច បាន​រៀបរាប់​ឲ្យ​ដឹង​ថា «ក្នុង​នាម​ជា​ឪពុក​រន្ធត់ចិត្ត​ពេក​ក្រៃ​ពេល​ដឹង​ថា​កូនស្រី​គ្រោះថ្នាក់​ចរាចរណ៍។ ទោះបី​របួសស្រាល​ក៏ដោយ រីឯ​បងស្រី​របស់​នាង គឺជា ម៉ៃ​កា របួសធ្ងន់ កំពុង​ដឹក​មក​សង្គ្រោះ​នៅ​ភ្នំពេញ ដែល​សុទ្ធ​តែ​ជា​ចៅ​របស់ សម្តេច​ធម្ម​ពោធិ​សាល​ជាស៊ីម»។

តារា​ចម្រៀង លោក សុះ ម៉ាច បាន​ឲ្យ​ដឹង​ទៀត​ថា «ខ្ញុំ​សូម​សំណូមពរ​ដល់​ប៉ូលិស​ជំនាញ មេត្តា​តាម​ចាប់​តៃកុង​ឡាន​ធុន​ធំ​ដែល​ជា​ជន​បង្ក​បើក​បញ្ច្រាស មក​បុក​រថយន្ត​ក្បួន​ដែល​កូនស្រី​ខ្ញុំ​ជិះ​ជាមួយ​បងស្រី​របស់​នាង​ក្នុង​ដំណើរ​បេសកកម្ម មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឲ្យ​ខាងតែបាន»។

ជាមួយ​គ្នា នៃ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល និង​រន្ធត់​នេះ​ដែរ ឃើញ​មាន​អ្នកគាំទ្រ និង​មហាជន​ជាច្រើន បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ និង​ជូនពរ​ឲ្យ​កូនស្រី​របស់ លោក សុះ មាច ឆាប់​ជាសះស្បើយ​ពី​របួស​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម