Connect with us

ជីវិតកម្សាន្ដ

កញ្ញា ស្លឹកឈើ ទទួលស្គាល់កំហុស ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅបំភ្លឺ

បានផុស

នៅ

ទីបំផុត​លោក ហត កើ ហៅ កញ្ញា ស្លឹកឈើ បាន​ចូល​បំភ្លឺ និង​ទទួលស្គាល់​កំហុស​ឆ្គង​របស់​ខ្លួន​បន្ទាប់​ពីត្រូវបាន​ខាង មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប ខេត្ត​សៀមរាប កោះហៅ​បំភ្លឺជុំវិញ​ករណី​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​វីដេអូ​ខ្លី​ៗ​ដែល​មាន​រូបភាព​ប្រាសចាក​ពី​ក្រមសីលធម៌​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ ជាតិ ពិសេស​តម្លៃ​កុមារ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហត កើ ដែល​ប្រើប្រាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ឈ្មោះ​ កញ្ញា ស្លឹកឈើ Fashion និង សាលា Kanha Slerkcher Catwalk Class ត្រូវ​បាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត​សៀមរាប​កោះហៅ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺការ​​ពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ។

បន្ទាប់ពី​ទទួល​បានការអប់រំ និង​​ណែនាំ​របស់​មន្ទីរ​វប្បធម៌ កញ្ញា ស្លឹកឈើ បាន​សុំទោស​ជា​សាធារណៈ និង​សន្យា​បញ្ឈប់​សកម្មភាព​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សង្គម និង​កុមារ។

កញ្ញា ស្លឹកឈើ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា “ក្រុម​ការងារ​ក៏​ដូចប្អូនៗដែល​ជាតារា​បង្ហាញម៉ូត រួមទាំង​អាណាព្យាបាល​បានជួប និងបានទទួលការអប់រំ ណែនាំ តម្រង់ទិស​ពីថ្នាក់ដឹកនាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តសៀមរាប និង​តំណាងមន្ទីពាក់ព័ន្ធ”។ កញ្ញា ស្លឹកឈើ បានបន្តថា លោក​ពិតជា​អរគុណដល់​ខាងមន្ទីរ​ដែលបានអប់រំ និង​ណែនាំ​តម្រង់ផ្លូវ​សម្រាប់​ការ​ផលិត​វីដេអូ​ក្រោយ​ៗ​ទៀត​ដើម្បីកុំ​ឲ្យមាន​កំហុសឆ្លង​ដែលនាំ​ឱ្យប៉ះពាល់ដល់​សង្គម​ជាតិ។

កញ្ញា ស្លឹកឈើ បាន​បន្ថែមថា ក្រុមខ្លួន និង​ធ្វើ​តាម​ការ​ណែនាំ​របស់មន្ទីរវប្បធម៌​ និងវិចិត្រសិល្ប​ខេត្តសៀមរាប ដើម្បីកុំ​ឱ្យមានកំហុសឆ្លងបន្តទៀត នៅ​ពេល​ដែល​ផលិត​វីដេអូ​ក្រោយ​ៗទៀត។

គួរ​រម្លឹក​ថា​កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប​ខេត្ត​សៀមរាប​បាន​ចេញលិខិត​អញ្ជើញលោក ហត កើ  ឬ កញ្ញា ស្លឹកឈើ Fashion ចូលរួមប្រជុំ និង​បកស្រាយ​ករណី​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវវីដេអូខ្លីៗ​ប្រាសចាក​ពី​ក្រមសីលធម៌ និង​ប៉ះពាល់​តម្លៃ​កុមារ។

កញ្ញា ស្លឹកឈើ ត្រូវ​បានមហាជន និង​អ្នកគាំទ្រ​ស្គាល់​ថា ជា​អ្នក​ច្នៃ​ម៉ូត​សំលៀកបំពាក់​ពីស្លឹក​ផ្កា​រុក្ខជាតិ និង​គ្រូដើរ​បង្ហាញ​ម៉ូតនៅខេត្តសៀមរាប។ លោក​ធ្លាប់​បង្ហាត់បង្ហាញ​ដល់​សិស្ស​​ជា​ច្រើនដែល​ចង់ចេះ​ដើរម៉ូត និងអ្នក​ចង់ចូល​ប្រកួត​បវរកញ្ញា​សម្រាប់​យុវតី​ពេញ​វ័យ និង​កុមារី​ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម