Connect with us

ជីវិតកម្សាន្ដ

តារាប្រុសត្រកូល​ Huang ធ្លាប់មានចិត្តឲ្យត្រចៀកកាំជិត១០ឆ្នាំ ចុងក្រោយបានត្រឹមជាមិត្តល្អ

បានផុស

នៅ

Zhao Wei ឬច្រចៀកកាំ ដែលត្រូវបានមហាជនជាច្រើនស្គាល់យ៉ាងច្បាស់និងគាំទ្រតាមរយៈភាពយន្តរឿង ព្រះនាងយ៉េយ៉េ ក្នុងឆ្នាំ ១៩៩៨​ និងតារាសម្ដែង Huang Xiaoming ពេលនេះត្រូវបានគេទម្លាយពីអតីតកាលដែលលោកធ្លាប់មានចិត្តឲ្យមិត្តសឡាញ់​ជិត១០ឆ្នាំ។

ថ្វីដ្បិតតែអតីតស្វាមី Angelababy ធ្លាប់មានចិត្តឲ្យនាងក៏ពិតមែន យ៉ាងណាទាំង Zhao Wei និង Huang Xiaoming ​ បែរជាជ្រើសគូជីវិតផ្សេងគ្នាទៅវិញ ខណៈដែលត្រចៀកកាំរៀបការជាមួយបុរសពោះម៉ាយអ្នកមានប្រចាំប្រទេសចិន។ ជាមួយនឹង​អាជីព​ជោគជ័យ នាងបាន​រៀបការ​ជាមួយ​ស្វាមី​អ្នកជំនួញ​ឈ្មោះ Huang You Long ដែល​ធ្លាប់​មាន​ប្រពន្ធរួចទៅហើយ។

យ៉ាងណាមិញ ស្ថានភាពជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះ គឺជាប្រធានបទដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការចង់ដឹងចង់ឃើញ ដោយស្មានថានាង និងស្វាមីបានលែងលះគ្នាស្ងាត់ៗ។ ថ្មីៗនេះ នាងពុំដែឡឃើញវត្តមានជាមួយស្វាមីដូចមុនទេ ហើយអាជីពរបស់នាងក៏នៅទ្រឹង លែងវិលត្រលប់ចូលសិល្បៈទៀតហើយ។ ចំណែកឯ Huang Xiaoming ​បន្ទាប់ពីរៀបការច្រើនឆ្នាំ Angelababy ក៏ស្រាប់តែដើរផ្លូវបែកបំបែកនៅឆ្នាំ២០២២ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងសោកស្តាយនូវទំនាក់ទំនងនេះជាពន់ពេក។

រម្លឹកទៅកាលពីអតីតកាល រឿងរ៉ាវរវាងតារាសម្ដែងត្រកូល ​Zhao និងតារាសម្ដែងត្រកូល Huang ទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសនៅពេលដែលលោកបានសារភាពពីអារម្មណ៍ស្រលាញ់ ដែលមិនសមហេតុផលចំពោះមិត្តរួមថ្នាក់។ នាពេលនោះ លោក​បានលួចចាប់ចិត្តលើ Zhao Wei​ អស់រយៈពេល ១០ ឆ្នាំមក​ ប៉ុ​ន្តែមិនមានការឆ្លើយតបតាមអារម្មណ៍ពីម្ខាងទៀតឡើយ។ មូលហេតុនៃការស្រលាញ់នាង ដោយសារតែភាពទាក់ទាញភ្នែកមូលធំ ជាពិសេសគឺនាងជាមនុស្សវៃឆ្លាត និងក្លាហាន លើសមនុស្ស្រីផ្សេងដែលលោកបានជួប។

នៅពេលដែលពួកគេទាំងពីរនៅលីវ តារាសម្តែង Xiaoming បានសារភាពស្នេហ៍ជាមួយ ​Zhao Wei​ ចំនួនបីដង ប៉ុន្តែនាងបានបដិសេធដោយនិយាយតបវិញថា ទំនាក់ទំនងរវាងមនុស្សពីរនាក់គួរតែឈប់ត្រឹមកម្រិតមិត្តភាពប៉ុណ្ណោះ។

ទាក់ទិននឹងអំពីមូលហេតុនៃការបដិសេធការសារភាពរបស់ Huang Xiaoming តួត្រចៀកកាំធ្លាប់បានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថា «​ខ្ញុំអាចដឹងថាHuang Xiaoming ស្រលាញ់ ​ប៉ុន្តែមិនបានគិតច្រើនពេកទេ ព្រោះខ្ញុំក៏ធ្លាប់ឈឺចាប់ពីមុនដែរ ដូច្នេះខ្ញុំមិនបានចង់​ឲ្យ​អ្នក​ដទៃ​រង​របួស​ដូចខ្ញុំទេ»។

ក្រោយមក នៅពេលដែល Huang Xiaoming បានរៀបការជាមួយ Angelababy ទំនាក់ទំនងរវាងគាត់ និង Zhao Wei នៅតែល្អដដែល។ តារារូបនេះថែមទាំងបាននាំភរិយាទៅជួបរឿងមិត្តសំឡាញ់ដែលខ្លួនធ្លាប់សារភាពស្នេហ៍ តែត្រូវនាងបដិសេធ ហើយពួកគេទាំងបីបានថតរូបស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង។

Angelababy និងអតីតស្វាមី Huang Xiaoming និង Zhao Wei​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មកទល់នឹងពេលនេះ រឿងរ៉ាវស្នេហារវាង Huang Xiaoming និង ​Zhao Wei​ នៅតែធ្វើឲ្យទស្សនិកជនជាច្រើនមានការសោកស្ដាយ និងមិននឹកស្មានថាគូនេះនឹងមានជីវិតបែកបាក់ប្ដីប្រពន្ធដូចគ្នាទេ។ ប៉ុន្តែក៏មានមនុស្សជាច្រើនចូលរួមសាទរដោយសរសើរពីមិត្តភាពដ៏ស្រស់បំព្រងមកដល់សព្វថ្ងៃនេះ បើទោះជាធ្លាប់មានអតីតកាលបដិសេធស្នេហ៍យ៉ាងណាក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Lusi ស្រក​ទម្ងន់​ជាង ១៦ គីឡូក្រាម ​តាម​គោលការណ៍​របប​អាហារ ៣ យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម