Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ បំផុសថា ប្តី និងប្រពន្ធ គួរចេះលើកទឹកចិត្តគ្នា ពេលជួបការលំបាក

បានផុស

នៅ

តារា​ចម្រៀង​​ល្បី​​ឈ្មោះ​លោក ខាន់ ជេមស៍ កន្លង​មក​ត្រូវ​បាន​ទស្សនិកជន​ដឹង​ហើយ​ថា លោកធ្លាប់​បង្ហើប​ប្រាប់អ្នកគាំទ្រថា ខ្លួនជា​មនុស្សដែលមានសំណាង ខណៈ​មានភរិយាដ៏ល្អគ្រប់យ៉ាង។ ពេល​នេះដែរ លោកបាន​ចេញមកបំផុសថា ប្តីនឹងប្រពន្ធ​គួរចេះលើកទឹកចិត្តគ្នា​ទៅវិញទៅមកអំឡុងពេលជួបការលំបាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិតម្ចាស់បទ “របាំចងស្នេហ៍ “លោក ខាន់ ជេមស៍ បច្ចុប្បន្ន​ក៏ត្រូវបានគេដឹងថា លោកមិនត្រឹមតែជោគជ័យលើវិស័យ​សិល្បៈ​ប៉ុណ្ណោះទេ សម្រាប់ចំណងស្នេហ៍ក៏​មានភាពផ្អែមល្ហែម និងមាន​សុភមង្គល។ លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជន​កត់សម្គាល់ថា រវាងលោក និងភរិយា ​បាន​សារភាព​ស្មោះត្រង់​ហើយរក្សាគ្រួសារមួយនេះ​ប្រកបដោយ​ភាពកក់ក្ដៅ​ ព្រោះបើគិតមកដល់ពេលនេះ ខាន់ ជេមស៍ និងភរិយាបណ្ដូលចិត្ត បានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

ទន្ទឹមគ្នានៃ​ចំណងស្នេហាមួយនេះកំពុងមានភាពផ្អែមល្ហែមគួរឲ្យសរសើរស្រាប់តែ​លោក ខាន់ ជេមស៍ បានចេញមកបង្ហើប​ឲ្យដឹងថា រឿងរ៉ាវប្តី និងប្រពន្ធ គួរចេះ​លើកទឹកចិត្តគ្នាទៅវិញទៅមក អំឡុងពេល​ជួបការ​លំបាក។ លោកបញ្ជាក់ថា ប្ដីក៏ហត់ ប្រពន្ធក៏ហត់ សេដ្ឋកិច្ចមិនសូវល្អ រកចំណូល​មិនសូវបាន មានតែលើកទឹកចិត្តទៅវិញទៅមក។

តារាចម្រៀងប្រុស ខាន់ ជេមស៍ បាននិយាយបែប​លេងសើចទៀតថា បើស្រលាញ់ខ្លួន អ្នកចូល​កុំចង់យក​ឈ្នះ​ប្រពន្ឋអី្វ ព្រោះប្រពន្ឋជា Wife Bank ។ ជាមួយ គ្នានេះក៏មាន​មហាជនមួយចំនួនចូល​​ខមិន​គាំទ្រ និង​យល់ឃើញ​ដូច​គំនិត​របស់​លោក ខាន់ ជេមស៍ បានលើកឡើង​ខាងលើនេះ​ផងដែរ។

សូមជម្រាបដែរថា ចំពោះ​ចំណង​​អាពាហ៍ពិពាហ៍ប្ដី-ប្រពន្ធ របស់​លោក ខាន់ ជេមស៍ និង​ភរិយា គឺ ទទួលបានចំណងដៃ​កូន ៤ នាក់ ក្នុងនោះស្រី ២ នាក់ និង ប្រុស ២ នាក់ ដោយ​កូនស្រីច្បងរបស់​តារាចម្រៀងប្រុសរូបនេះ​កាន់តែធំ​ពេញវ័យ​ទន្ទឹមខ្លួន​ទៅហើយ និងថែមទាំងស្រស់ស្អាតគួរឱ្យស្រឡាញ់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

Disney ហ៊ានចំណាយលុយជាង300លាន ដុល្លារទទូចអង្វរ Johnny Depp សុំត្រូវគ្នាវិញ

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ស្ត្រីភ្នាក់ងារទេសចរដែលគេថតបង្ហោះ គឺមានបញ្ហាសុខភាព មិនមែនងងុយគេងឡើយ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ឥណ្ឌា កើតហេតុការណ៍ រត់ជាន់គ្នាជាថ្មីក្នុងពិធីបុណ្យសាសនា ស្លាប់មនុស្សច្រើននាក់ទៀត

ព័ត៌មានជាតិ២៨ នាទីutes មុន

ការដ្ឋានសាងសង់ស្ពានអាកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ ៥២% ហើយ

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រី៖ មន្ទីរព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយដល់ពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព និងសាធារណមតិក្នុងមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម