ជីវិតកម្សាន្ដ
កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយភាពតូចចិត្តម្ដងទៀតថា បានមរតកតិចជាងគេបង្អស់
តារាសម្ដែងហុងកុង Josie Ho និងជាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho នាពេលថ្មីៗនេះនាងបានបង្ហើបសារជាថ្មីម្ដងទៀតថា រូបនាងទទួលបានចំណែកតិចតួចប៉ុណ្ណោះនៃមរតកពីឪពុក ដែលជាមហាសេដ្ឋីកាស៊ីណូដ៏ល្បីល្បាញមួយរូប។
Sinchew បានរាយការណ៍ថា ក្នុងអំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធីជាច្រើនរបស់តៃវ៉ាន់ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាង តារាសម្ដែងស្រីវ័យ៤៩ឆ្នាំរូបនេះ បានចែករំលែកថា នាងត្រូវបានគេផ្តល់ទ្រព្យសម្បត្តិនូវចំនួនជាក់លាក់ ពេលដែលគ្រួសាររបស់នាងបានបែងចែកទ្រព្យសម្បត្តិ។

យ៉ាងណា នៅក្នុងបទសម្ភាសន៍នោះគេបានសួរនាងបែបលេងសើចថា យ៉ាងហោចណាស់នាងក៏ទទួលបានប្រាក់ ១.២ ពាន់លានដុល្លារពីកេរ្តិ៍មរតករបស់ឪពុក។ ប៉ុន្តែ Josie ញញឹមយ៉ាងសាមញ្ញហើយគ្រវីក្បាលដោយពន្យល់ថា បរិមាណជាក់ស្តែងគឺតិចជាងមនុស្សជាច្រើនបានប៉ានស្មានទៀត។ លុយនោះវាអាចគ្រប់គ្រាន់សម្រាប់នាងផលិតភាពយន្តពីរបីរឿងប៉ុណ្ណោះ។
Josie បាននិយាយថា នាងបានវិនិយោគមរតករបស់នាងនៅក្នុងខ្សែភាពយន្ត ប៉ុន្តែមិនជោគជ័យទេ «ប្អូនស្រីរបស់ខ្ញុំ Pansy Ho បានផ្តល់ដំបូន្មានឲ្យខ្ញុំឈប់ផលិតខ្សែភាពយន្ត ព្រោះការវិនិយោគតែងតែមានការខាតបង់»។
តារាសម្ដែង និងផលិតកររូបនេះក៏បានលើកឡើងដែរថា ចំណែកមរតករបស់នាងមានចំនួនតិចជាងបងប្អូនបង្កើតរបស់នាង ព្រោះនាងមិនបានរួមចំណែកច្រើនក្នុងអាជីវកម្មគ្រួសារ។ យ៉ាងណាក៏ដោយ នាងមិនអន់ចិត្តឡើយ ដោយនិយាយថា «ប្អូនស្រី និងប្អូនប្រុសរបស់ខ្ញុំខំធ្វើការដើម្បីគ្រួសារ ដូច្នេះខ្ញុំជឿថា ការបែងចែកគឺយុត្តិធម៌»។
ទោះបីយ៉ាងណា សាជីវកម្មរបស់គ្រួសារ Ho នៅតែសកម្មនៅក្នុងវិស័យកាស៊ីណូ និងអចលនទ្រព្យដ្បិតថាលែងមានមហាសេដ្ឋី Stanley នៅកាន់កាប់ដូចមុនក៏ដោយ។ ចំណែក Josie បានបន្តអាជីពជាអ្នកផលិត អ្នកដឹកនាំរឿង និងតារាសម្តែង។ នៅក្នុងការបង្ហាញខ្លួនមួយផ្សេងទៀតនៅក្នុងកម្មវិធីទូរទស្សន៍ “A Date with Luyu” នាងធ្លាប់បានរៀបរាប់លម្អិតអំពីការសម្រេចចិត្តរបស់នាង ក្នុងការឃ្លាតឆ្ងាយពីអាជីវកម្មគ្រួសារដើម្បីធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯងវិញ។
ជម្រើសនេះបានអនុញ្ញាតឲ្យនាងដឹកនាំជីវិតដ៏ងាយស្រួល និងសុខស្រួលតាំងពីកុមារភាពរហូតដល់ពេញវ័យ ដែលគាំទ្រដោយឪពុក បងស្រី និងបងប្រុសបង្កើត។ ផ្ទុយទៅវិញ នាងបានកត់សម្គាល់ឃើញថា បងស្រីរបស់នាង Pansy ត្រូវស៊ូទ្រាំនឹងភាពតានតឹងទាក់ទងនឹងការងារ ហើយបងប្រុសរបស់នាង Lawrence បានទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់គ្រួសារ។
ងាកមកកាន់ Josie ចាប់អាជីពជាតារាសម្ដែងក្នុងឆ្នាំ ១៩៩៤ នាងបានរៀបការជាមួយ Conroy Chan អាយុ៥២ ឆ្នាំក្នុងឆ្នាំ ២០០៣ ក្នុងប្រទេសអូស្ត្រាលី។ ប្តីប្រពន្ធមួយគូនេះ បានបង្កើតក្រុមហ៊ុនផលិតភាពយន្តមួយនៅឆ្នាំ២០០៧ ហើយបានជ្រើសរើសមិនបង្កើតកូន។
សូមរម្លឹកថា ឪពុករបស់នាង Stanley បានទទួលមរណភាពនៅឆ្នាំ ២០២០ ក្នុងអាយុ ៩៩ឆ្នាំ។ នៅឆ្នាំ ២០១៩ Bloomberg បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Stanley មានចំនួនប្រហែល ១៤.៩ ពាន់លានដុល្លារ ដោយចាត់គាត់ជាបុគ្គលដែលមានបំផុតទី ១៧ នៅអាស៊ីនៅពេលនោះ។ បន្ទាប់ពីការស្លាប់របស់គាត់ ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនត្រូវបានបែងចែកក្នុងចំណោមកូនស្រីរបស់គាត់ឈ្មោះ Pansy ប្រពន្ធទីបួនរបស់គាត់ Angela Leong និងកូនប្រុសរបស់គាត់ Lawrence ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុសត្រកូល Huang ធ្លាប់មានចិត្តឲ្យត្រចៀកកាំជិត១០ឆ្នាំ ចុងក្រោយបានត្រឹមជាមិត្តល្អ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?