Connect with us

ជីវិតកម្សាន្ដ

សុគា គីមលាង អំពាវនាវ រួមគ្នាគាំទ្រផលិតផលក្នុងស្រុកជា អត្តសញ្ញាណជាតិខ្មែរ

បានផុស

នៅ

នាដការី​ដ៏​ឆ្នើម​ផ្នែក​របាំ​បុរាណ​អប្សារា កញ្ញា សុគា គីម​លាង ហៅ កូន​អាន់ បាន​ចេញ​មុខ​ធ្វើការ​អំពាវនាវ​ដល់​មហាជន និង​អ្នកគាំទ្រ​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា និង​គាំទ្រ​ផលិតផល​ក្នុងស្រុក​ដែល​ជា​អត្តសញ្ញាណ ជាតិ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​របស់​នាដការី​របាំ បុរាណ​រូប​នេះ​គឺជា ការ​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​ខ្មែរ និង​ក៏ជា​ចូលរួម​ការ​លើក​ទឹកចិត្ត​​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ផលិត និង​បង្កើត​ឡើង​ផងដែរ។ ទង្វើរ​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​យល់​ថា ជា​រឿង​ដ៏​ល្អ​ខ្លាំង​​ណាស់​សម្រាប់​មហាជន​ទូទៅ​ដែរ​គួរតែ​នាំគ្នា​គាំទ្រ​ស្នាដៃ​របស់​ខ្មែរ។

កញ្ញា សុគា គីមលាង បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​របស់​​ខ្លួន​​ដោយ​​ខ្លី​អំពាវនាវ​ទៅកាន់អ្នកគាំទ្រថាគាំទ្រ ផលិតផល​​ក្នុងស្រុក​ដែល​មាន​​អត្តសញ្ញាណ​ជាតិ​ខ្មែរ, ចូលរួម​គាំទ្រ​ ផលិតផល​ខ្មែរក្នុង​ស្រុកយើង

ដោយឡែក ក៏​​មាន​​ការ​​បង្ហោះ​​រូបភាព​​អម​ខ្លឹមសារ​ដែល​បំផុស​មហាជន​ថា ស្រឡាញ់​កាបូប​ខ្មែរ​ប្រភេទ​ចាក់​ដោយដៃ ទោះវា​មិន​ថ្លៃ​ដូច​ប្រេន តែប្រើបានយូរ និង​មិន​ឆាប់​សាំ​ប្រេន​ថ្លៃ​ អ្នកណាក៏​អាច​ទិញប្រើ​បាន ប្រទេស​ណា​ក៏​អាច​ប្រើ​បាន​ដែរ​អញ្ចឹង​ បង​ប្អូន​អាច​ប្រើ​របស់​ខ្មែរ​យើង​សាក​មើល​បាន។

គេ​សង្កេត​ឃើញ​ថា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​មក​នេះ​អាជីវកម្ម​ដែល​មាន​​ស្លាកយី​ហោជា​សមិទ្ធិផលសាង​ដោយ​ស្នាដៃ​កូនខ្មែរ​ផ្ទាល់​មានការ​កើន​ឡើង​ជាលំដាប់ ​និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​មិនចាញ់​ផលិតផល​បរទេស​។​ ប្រាកដណាស់ ការគាំទ្រផលិតផល​ក្នុងស្រុកគឺ បានជួយដល់​ការ​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ លើក​មុខមាត់​ ស្នាដៃ​របស់​​ខ្មែរ លើក​តម្កើង​តម្លៃ​ផលិតផល​ក្នុង​ស្រុក និង​ជួយ​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាជន​​ក្នុង​ស្រុក​ទៀត​ផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម១២ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១៧ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម