ជីវិតកម្សាន្ដ
សាយ ប្រកាសព្រឹត្តិការណ៍រត់អបអរខួប ១ឆ្នាំ ប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ បានប្រកាសអំពីការត្រៀមរៀមចំព្រឹត្តិការណ៍រត់ “KOH KER Heritage Trail” ក្នុងគោលបំណងដើម្បីអបអរសាទរខួប ១ឆ្នាំនៃប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

បើតាមការបញ្ជាក់ពីសំណាក់តារាចម្រៀង សាយ បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ “KOH KER Heritage Trail” នេះគឺ ធ្វើឡើងនៅចុង ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះដែរ លោក សាយ ក៏បានអំពាវនាវឲ្យមហាជន និងយុវជនចូលរួមព្រឹត្តិការណ៍ទាំងអស់គ្នាដើម្បីអបអរសាទរខួប ១ឆ្នាំនៃប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក សាយ ក៏បានបង្ហាញនូវសកម្មភាពពីក្រោយវីដេអូផ្សព្វផ្សាយនៅតាមតម្រាយផ្លូវរត់ក្នុងព្រឹត្តិការណ៍ KOH KER Heritage Trailនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ ផងដើម្បីអបអរសាទរខួប ១ឆ្នាំនៃប្រាសាទកោះកេរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៤។

លោកបានបញ្ជាក់ថា ចំពោះកាលបរិច្ឆេទនៃរត់គឺ នៅថ្ងៃទី២២ ខែកញ្ញា នៅរមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ។ ចំណែកទីតាំងចាប់ផ្ដើមរត់ គឺ បរិវេណស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។ សាយ បានបន្ថែមថា តោះចូលរួមរត់ដើម្បីអបអរសាទរខួប ១ឆ្នាំដែលប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាមួយពួកយើងទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា តារាចម្រៀងOriginal Songលោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកគឺជាសិល្បករខ្មែរមួយរូបដែលលេចធ្លោ តាមរយៈកិច្ចការងារចូលរួមសង្គម ពិសេសកន្លងមក សាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរជាដើម៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា