Connect with us

ជីវិតកម្សាន្ដ

កូនភ្លោះពីរនាក់ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលបានការសរសើរ និងឧបត្ថម្ភថវិកាសិក្សា ៤ ឆ្នាំ

បានផុស

នៅ

បន្ទាប់​ពី​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា កូនភ្លោះ ២​ នាក់ ដែល​ជា​បងប្អូន​បង្កើត​បាន​សម្តែង​អារម្មណ៍​រំភើប​ខ្លាំង និង​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ឧបត្ថម្ភ​ដល់​ការ​សិក្សារយៈ​ពេល ៤ឆ្នាំ សម្រាប់អ្នកទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនភ្លោះទាំង២នាក់មានឈ្មោះ ខាំ សុវណ្ណណូ និ ងឈ្មោះ លាន ង៉ាមម៉ាណេតដែលពួកគេមានស្រុកកំ ណើតនៅទីរួមខេត្តក្រចេះ។កូនភ្លោះទាំង២នាក់នេះក៏ជាបេក្ខជនប្រឡងកម្មវិធីCambodian idol រដូវកា លទី៥ផងដែរ។

ផ្តល់​សម្ភាសន៍​ជាមួយ “កម្ពុជាថ្មី” តាមទូរស័ព្ទ​នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ខាំ សុវណ្ណណូ បាន​ប្រាប់​ឲ្យដឹងថា លោក​ពីរនាក់បងប្អូន​ពិតរំភើបខ្លាំងដែល​ទទួល​បាន​ការសរសើរ​ពី​​សម្តេចតេជោ ហ៊ុន សែន ដោយ​មិននឹក​​ស្មាន​ថា​សម្តេច​ចាប់អារម្មណ៍នូវ​ចម្រៀង “ស្ពានសាងស្នេហ៍” ដែលអ្នកទាំងពីរ​បាន​ច្រៀង​ឡើង​នោះទេ។

សុវណ្ណណូ បានបន្តថា «នេះគឺជា​មហាកិត្តិយស​របស់ខ្ញុំទាំងពីរ និង​ក្រុម​គ្រួសារ​ខ្លាំង​ណាស់​ដែល​បាន​​សម្តេច​តា (សម្តេចតេជោ ហ៊ុន សែន) សរសើរដល់​ពួក​ខ្ញុំ ខ្ញុំសូម​អរគុណ​ដល់​សម្តេចតា​ដែល​បាន​មាន​ប្រសាសន៍​ណែនាំ និង​ឧបត្ថម្ភ​ថវិកា​រយៈ​ពេល ៤ឆ្នាំ សម្រាប់​ពួកចៅៗ​ដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកច្បាប់»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០២៤ បានថ្លែងការ​កោតសរសើរ​ចំពោះ​កូនភ្លោះទាំង ២រូប ដែល​បានលើក​យកបទ “ស្ពានសាងស្នេហ៍” ដែលជា​ចម្រៀង​និពន្ធ​ដោយ​សម្តេច​ផ្ទាល់​ទាក់ទង​នឹង​ជីវិតសម្តេច​ទាំង​ទ្វេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម