ជីវិតកម្សាន្ដ
សមាជិក Blackpink ទាំង៤រូប រកប្រាក់បានច្រើនជាងគេ ពីរូបថតមួយសន្លឹកក្នុង Instagram
ការវិភាគបានបង្ហាញថា តារា K-pop ដូចជា Lisa និង Jennie សមាជិកក្រុម Blackpink កំពុងទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការបង្ហោះដែលពួកគេបង្ហោះនៅលើគណនីសង្គមរបស់ពួកគេ។
ថ្មីៗនេះ ក្រុមហ៊ុនវិភាគទិន្នន័យរបស់ចក្រភពអង់គ្លេស Hopper HQ បានចេញផ្សាយ បញ្ជីអ្នកមាន Instagram ឆ្នាំ ២០២៤ ហើយបានប៉ាន់ប្រមាណថា តើតារាល្បីៗជុំវិញពិភពលោកអាចទទួលបានប្រាក់ប៉ុន្មានក្នុងការបង្ហោះ Instagram ។
Lisa ជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងបញ្ជី។ Hopper HQ បានព្យាករណ៍ថា Lisa ដែលមានអ្នកតាមដានច្រើនជាង ១០៣លាននាក់នឹងរកបាន ៦២៣,០០០ ដុល្លារ ក្នុងមួយប្រកាស។ ចំណែក Jennie ដែលមានអ្នកតាមដាន ៨៥ លាននាក់ ជាប់ចំណាត់ថ្នាក់ទី ៣៦ ។ Jennie ត្រូវបានគេប៉ាន់ស្មានថាអាចរកចំណូលបានរហូតដល់ ៥១១,០០០ ដុល្លារ ក្នុងការប្រកាសម្ដង។
ដោយឡែកងាកទៅកាន់ Jisoo ជាប់ចំណាត់ថ្នាក់ទី ៤០ ជាមួយនឹង ៤៧៤,០០០ ហើយ Rosé ជាប់ចំណាត់ថ្នាក់ទី ៤២ ជាមួយនឹង ៤៧២,០០០ ។
លើសពីនេះ Jin សមាជិកក្រុម BTS ជាប់ចំណាត់ថ្នាក់ទី ៦៨ ជាមួយនឹង ២៩២,០០០ ខណៈដែល RM ជាប់ចំណាត់ថ្នាក់ទី ៧១ ជាមួយនឹង ២៨០,០០០ និង Cha Eun-woo សមាជិកក្រុម Astro ជាប់ចំណាត់ថ្នាក់ទី ៧២ជាមួយនឹង ២៧៤,០០០ តារាសម្តែង Lee Min-ho ជាប់ចំណាត់ថ្នាក់ទី៨៨ ហើយត្រូវបានគេរំពឹងថានឹងរកបាន ២១១,០០០ដុល្លារ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារសម្រស់ស្អាតដាច់គេ ពេញមួយជីវិតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” គ្មានមិត្តសូម្បីម្នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត