Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ សង្ឃឹមអាជ្ញាធរអប្សរាបើកទូលាយដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌នៅតំបន់អង្គរ

បានផុស

នៅ

តារា​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ ជាថ្មី​ម្តង​ទៀត​បាន​ដាក់​ក្តី​សង្ឃឹមថា ​អាជ្ញាធរ​អប្សរា​ នឹង​បើក​ទូលាយ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​នៅ​តំបន់​ទេសចរណ៍​អង្គរវត្ត នៃ​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ធ្លាប់​ចាំ​បាន​ថា កាលពី​ថ្មីៗ​ កន្លងទៅ​ តារា​សម្តែង​រូប​ស្រស់​ កញ្ញា ពេជ្រ ចរណៃ បាន​ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន​ ដោយ​បង្ហាញ​បំណង​ថត​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​ប្រាសាទអង្គរវត្ត តែ​ក្តី​ប្រាថ្នា​មួយ​នេះ​មិន​បានសម្រេច​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ថ្មីៗ ​មុននេះ នាង និង​លោក ឡៃ ថៃ​ចាន់ ទើប​មាន​ឱកាស​ចូលរួម​ផ្សព្វផ្សាយ​ដូច​បំណង​ប្រាថ្នា និង​ក្តី​ស្រមៃ។

ដោយឡែក​ស្របពេល​ក្តី​ប្រាថ្នា​នេះ​បានសម្រេច​ កញ្ញា ពេជ្រ ចរណៃ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​អប្សរា​បើក​ទូលាយ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​នៅ​តំបន់​អង្គរ។

កញ្ញា ចរណៃ បាន​លើកឡើងថា «ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​អប្សារា នឹង​បើក​ឲ្យ​បងប្អូន​អ្នក​ផលិត​មាតិកា ដើម្បី​ផ្សព្វផ្សាយ សិល្បៈ វប្បធម៌ និង តំបន់​ទេសចរណ៍ ក្នុង​ប្រទេស​របស់​យើង (​កម្ពុជា​) ដោយ​មិន​មាន​ការ​រឹតត្បិត ឬ មាន​សម្ពាធ​វិញទៀត​ឡើយ»។

តារា​សម្តែង​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ បាន​និយាយ​បន្ថែមទៀតថា «សូម​ឲ្យ​បងប្អូន​ដែល​ចូលរួម​ថត​ផ្សព្វផ្សាយ​ ក៏​គោរព​ទៅ​តាម​គោលការណ៍​របស់​អាជ្ញាធរ​ផង​ដែរ»។

គួរ​បញ្ជាក់​ថា កាល​ថ្មីៗ​ នេះ តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ បាន​និយាយ​ថា «ខ្ញុំ​ពិតជា​អរគុណ​ដល់​អាជ្ញាធរ​អប្សរា​ និង​ថ្នាក់ដឹកនាំ​ ដែល​បាន​សម្របសម្រួល​ឲ្យ​ក្រុម​ពួក​ខ្ញុំ​បាន​មក​ថត​នៅ​តំបន់​អង្គរវត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ខ្មែរ​ ក៏​ដូចជា​វប្បធម៌​-​អរិយធម៌​ខ្មែរ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម