Connect with us

ជីវិតកម្សាន្ដ

ឆឹម សក្កដា ៖ កម្ពុជា ជាទឹកដីអច្ឆរិយ និងគួរឲ្យស្ញប់ស្ញែងសម្រាប់មនុស្សជាតិ

បានផុស

នៅ

តារា​សម្ដែង​ប្រុស​រូប​សង្ហា​លោក ឆឹម សក្កដា បាន​បង្ហាញ​អារម្មណ៍​ដោយ​មោទនភាព​របស់​ខ្លួន​ដែល​កើត​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ដែល​ជា​ទី​កន្លែង​អច្ឆរិយ និង​គួរ​ឲ្យ​ស្ញប់ស្ញែង​សម្រាប់​មនុស្ស​ជាតិ​នៅ​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង​លោក ឆឹម សក្កដា បាន​លើក​ឡើង​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា «ខ្ញុំថែ អ្នក​ថែ សិល្បៈ​វប្បធម៌ខ្មែរ ឋិតថេរ គង់វង្ស ខ្ញុំផ្សាយ អ្នកផ្សាយ ខ្មែរល្បី​សុសសាយ ទូទាំងសកល»។ លោកបន្តថា ពួកយើង ជា​ប្រជាជន​សំបូរ​ដោយ​ស្នាមញញឹម​ ជាតិសាសន៍​ណា​ក៏សរសើរថា ប្រជាជនកម្ពុជា​រួសរាយ​រាក់ទាក់ និងមានសុជីវធម៌ល្អ។

លោក ឆឹម សក្កដា បាននិយាយទៀតថា គ្រប់គ្នាដែល​បាន​មកដល់ទឹកដី​សុវណ្ណភូមិ​មួយនេះ (កម្ពុជា) តែង​តែ​ទទួលបានស្នាម​ញញឹម និង​ភាពកក់ក្ដៅ​ពី​កម្ពុជា។ ដូចនេះ សមាគមសិល្បករខ្មែរ​ក៏ធ្លាប់​បានរៀបចំកម្មវិធី ស្នាមញញឹម​នៃកម្ពុជា ដើម្បី​បង្ហាញ​ពីភាពរួសរាយ រាក់ទាក់​សិល្បៈ​វប្បធម៌​ដ៏ផូរផង់ និង​សំបូរ​បែប​ទៅកាន់​ពិភពលោក ថា កម្ពុជាជា​ទឹក​ដី​អច្ឆរិយៈ និង​គួរ​ឲ្យស្ញប់ស្ញែងសម្រាប់មនុស្សជាតិក្នុងលោកគួរតែចូលមកទស្សនា និងស្វែងយល់។

តាមរយៈ​ការលើកឡើងរបស់​តារាសម្តែងលោក ឆឹម សក្កដា ខាងលើនេះ​ត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុកមួយ​ចំនួនបង្ហាញការគាំទ្រ និងសរសើរថា លោកពិតជា​មានទស្សនៈ​បំផុស​ដើម្បី​ឲ្យប្រជាពលរដ្ឋ​យកគំរូតាមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម