Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស Suga អោនមុខសុំទោសសាធារណជន ចំពោះកំហុសដែលខ្លួនបង្កឡើង

បានផុស

នៅ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Yonhap​ បានបញ្ចាក់កាលពីថ្ងៃទី២៣ ខែសីហាថា Suga ដែលមានឈ្មោះពិតថា Min Yoon-ki បានមកដល់ប៉ុស្តិ៍ប៉ូលិស Yongsan នៅម៉ោងប្រហែល ៧:៤៥ យប់ ១៧ថ្ងៃ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបំពានច្បាប់ចរាចរណ៍ ដោយបើកបរម៉ូតូស្កូតឺអគ្គិសនី នៅក្រោមឥទ្ធិពលនៃជាតិអាល់កុលលើសកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា មុនចូលទៅខាងក្នុងប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ និងស្ថិតនៅពីមុខក្រុមអ្នកសារព័ត៌មានរាប់រយឈរចាំត្រៀបត្រា តារាចម្រៀងវ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​និយាយ​ដោយបន្ទាប​ក្បាល​សុំទោស​ថា៖ «ជា​ដំបូង ខ្ញុំ​ពិត​ជា​សុំទោសដោយស្មោះ!​ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយពេលនេះខ្ញុំបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រួមទាំងសាធារណជនខកចិត្តយ៉ាងខ្លាំងចំពោះរូបខ្ញុំ។

ភ្លាមៗបន្ទាប់ពីនិយាយសុំទោស សមាជិកក្រុម BTS បានប្រញាប់ដើរចូលទៅខាងក្នុងដោយមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានណាម្នាក់ឡើយ។ ការ​សាកសួរ​នេះ​ មាន​រយៈពេល​ប្រហែល​បី​ម៉ោង​​ ទើបគេឃើញ Suga ដើរចេញមកដោយមានរថយ​ន្តចាំទទួលត្រលប់ទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសក៏ធ្លាប់បាននិយាយថា កំហាប់ជាតិអាល់កុលក្នុងឈាមរបស់ Suga នៅពេលនោះត្រូវបានវាស់នៅ ០.២២៧ ភាគរយ ដែលលើសពីកម្រិតនៃការលុបចោលអាជ្ញាបណ្ណធានាដែលមាន ០.០៨ ភាគរយ ឬខ្ពស់ជាងនេះ។ ប៉ុន្តែចំពោះព័តភ៌មានលម្អិតថា លោកនឹងត្រូវជាប់ទោសបបែបណា នាពេលនេះពុំទាន់មានការបញ្ចាក់ច្បាស់លាស់នូវឡើយទេ។

ដោយឡែក ​ផលិតកម្ម Big Hit Music ដែលជាភ្នាក់ងាររបស់ BTS បានរងការរិះគន់ ដោយសារបានហៅម៉ូតូស្កូតឺថា វាគ្រាន់តែជាយាន្តអគ្គិសនីប៉ុណ្ណោះ។ ដ្បិតថាបែបនេះក្ដី នៅក្រោមច្បាប់ ការបំពានលើការជិះម៉ូតូអគ្គិសនីត្រូវទទួលទោសទណ្ឌព្រហ្មទណ្ឌ ចំណែកយាន្តអគ្គិសនីធម្មតាអាចនឹងត្រូវដកចេញពីការពិន័យ។

សូមរម្លឹកដែរថា Suga បានបម្រើការជាភ្នាក់ងារសេវាសង្គម ដែលជាទម្រង់ជំនួសនៃការបម្រើយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែមីនាមកម៉្លេះ ហើយអាចនឹងបញ្ចប់កាព្វកិច្ចមួយនេះនៅខែមិថុនាឆ្នាំក្រោយ។ ក៏ប៉ុន្តែ កំឡុងពេលបំពេញការងារយោធា សមាជិក BTS រូបនេះ បែរជាបំពានច្បាប់បង្កគ្រោះថ្នាក់លើដងផ្លូវ ដោយសារតែរូបគេបានផឹកស្រវឹងជោគជាំក្នុងកម្រិតជាតិអាកុលខ្ពស់បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​សារព័ត៌មានរាប់​រយ​នាក់​ត្រូវខកជើង ក្រោយ Suga មិនបង្ហាញខ្លួនដូចការគ្រោងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម