Connect with us

ជីវិតកម្សាន្ដ

Min Hee Jin លាលែងតំណែងជានាយក ADOR តែបន្តផលិត NewJeans ដដែល

បានផុស

នៅ

យោងតាម ​​ADOR បានប្រកាសថា លោកស្រី Min Hee-jin នឹងលែងធ្វើជានាយកប្រតិបិត្តនៅក្រុមហ៊ុនទៀតហើយ ​​ប៉ុន្តែនឹងនៅតែជានាយកផ្ទៃក្នុង​ ហើយនឹងបន្តតួនាទីរបស់នាងក្នុងការផលិត NewJeans ដោយគ្មានងាករ៉េឡើយ។

មិនត្រឹមប៉ុណ្ណឹង ADOR ក៏បានប្រកាសពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនដោយបញ្ជាក់ថា នាយកដ្ឋានផលិតកម្ម និងការគ្រប់គ្រងឥឡូវនេះនឹងត្រូវបំបែកចេញ​ ខណៈពេលដែលប្រព័ន្ធគ្រប់គ្រងពហុស្លាកត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ស្លាកទាំងអស់នោះ ADOR ធ្លាប់ជាករណីលើកលែងមួយ ដោយនាយកប្រតិបត្តិបានត្រួតពិនិត្យទាំងពីរ ផលិតកម្ម និងការគ្រប់គ្រង។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ជាមួយនឹងបុគ្គលិកនេះ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ADOR ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់កំណើន និងភាពជោគជ័យនាពេលអនាគតរបស់ NewJeans។

នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ ADOR

យើងចង់ជូនដំណឹងដល់អ្នកអំពីការអភិវឌ្ឍន៍ថ្មីៗនៅ ADOR។

នៅថ្ងៃទី ២៧​​ នេះ ADOR បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ហើយបានតែងតាំង Kim Joo-young ដែលជានាយកផ្ទៃក្នុងរបស់ ADOR ជា CEO ថ្មី។ Kim Joo-young គឺជាអ្នកជំនាញធនធានមនុស្សដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅទូទាំងឧស្សាហកម្មផ្សេងៗ ហើយនឹងផ្តោតលើស្ថេរភាព និងការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ។

សម្រាប់ Min Hee-jin នឹងលាលែងពីតំណែងជា CEO ប៉ុន្តែនឹងបន្តធ្វើជានាយកផ្ទៃក្នុងនៅ ADOR នាងក៏នឹងរក្សាតួនាទីរបស់នាងក្នុងការផលិត NewJeans ផងដែរ។

លើសពីនេះ រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ ADOR នឹងឆ្លងកាត់ការផ្លាស់ប្តូរ ដោយមានការបែងចែកយ៉ាងច្បាស់លាស់រវាងផលិតកម្ម និងការគ្រប់គ្រង ខណៈពេលដែលប្រព័ន្ធគ្រប់គ្រងពហុស្លាកត្រូវបានអនុវត្តជាប់លាប់នៅទូទាំងស្លាកទាំងអស់នោះ ADOR គឺជាករណីលើកលែងមួយ ដោយនាយកប្រតិបត្តិគ្រប់គ្រងទាំងការផលិត និងការគ្រប់គ្រង។ ជាមួយនឹងការផ្លាស់ប្តូរបុគ្គលិកទាំងនេះ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ADOR ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់កំណើន និងជោគជ័យបន្តរបស់ NewJeans៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាស់បទ “ZOOM” លេងខ្លួនសិចស៊ីមួយចាស់ដៃ លើទឹកដី សិង្ហបុរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម