ជីវិតកម្សាន្ដ
តារាកូរ៉េ ៥ រូប ធ្លាប់ជម្នះព្យាបាលជំងឺមហារីកដ៏កាចសាហាវ រហូតជាសះស្បើយ
ជំងឺមហារីកគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការស្លាប់នៅលើពិភពលោក។ យោងតាមប្រភពដែលគួរឲ្យទុកចិត្តរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺនេះមានស្ទើរតែ១ ក្នុងចំណោមអ្នកស្លាប់៦នាក់ក្នុងឆ្នាំ ២០២០។
ដ្បិតថាយ៉ាងនេះក្ដី ក្នុងនោះផងដែរ មានមនុស្សដែលកើតជំងឺមហារីកបាននិងកំពុងខំប្រឹងតស៊ូជម្នះ បើទោះជាវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាយុជីវិត ហើយមានការឆ្លងកាត់ការព្យាបាលជាមួយសារធាតុគីមីដែលប៉ះពាល់ដល់សុខាភាពច្រើនដំណាកកាលក៏ដោយ។ ជាមួយគ្នានោះដែរ ក៏មានតារាកូរ៉េ៥រូប ធ្លាប់ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយបានរួចជីវិតដូចកើតថ្មីម្ដងទៀត។
១ តារាសម្តែង Park So-dam

Park So-dam បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការប្រកាសពីរោគវិនិច្ឆ័យជំងឺមហារីកភ្លាមៗ ក្នុងខែធ្នូ ឆ្នាំ២០២១។ តារាសម្តែងរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតអំឡុងពេលពិនិត្យសុខភាពជាទៀងទាត់ និងទទួលការវះកាត់សង្គ្រោះបន្ទាន់ ។ បន្ទាប់ពីការវះកាត់រួច នាងបានទទួលសុខភាពប្រក្រតីឡើងវិញតាមរយៈការគ្រប់គ្រងសុខភាពយ៉ាងម៉ត់ចត់ដូចជា ការធ្វើ Pilates ពី ៥ ទៅ ៦ ដងក្នុងមួយសប្តាហ៍។
២ តារាសម្តែង Kim Woo-bin

កាលឆ្នាំ ២០១៧ តារាសម្តែង Kim Woo-bin បានធ្វើឲ្យឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបលោកបានប្រកាសថា ខ្លួនកំពុងផ្ទុកនូវជំងឺមហារីកច្រមុះ និងមហារីកបំពង់អាហារបន្ទាប់ពីធ្វើរោគវិនិច្ឆ័យសុខភាព។ នាពេលនោះ តួឯកប្រុសក្នុងរឿង “តារាធ្លាក់ក្នុងអន្លង់ស្នេហ៍” ត្រូវតម្រូវឲ្យឈប់សម្រាក ២ ឆ្នាំ ដើម្បីព្យាបាលខ្លួនឲ្យជាសះស្បើយ។ យ៉ាងណា បន្ទាប់ពីឆ្លងកាត់ការព្យាបាលដោយប្រើគីមីចំនួនបីជុំ និង ៣៥វគ្គនៃការព្យាបាលដោយវិទ្យុសកម្ម លោកបានត្រលប់ចូលវិស័យសិល្បៈក្នុងឆ្នាំ ២០១៩ ។
៣ តារាចម្រៀងនិង សម្តែង Uhm Jung-hwa

តារាចម្រៀង និងសម្តែង Uhm Jung-hwa បានប្រកាសថា នាងមានរោគមហារីកក្រពេញទីរ៉ូអ៊ីតក្នុងឆ្នាំ ២០១០។ បន្ទាប់ពីការវះកាត់ រៀមច្បងរូបនេះបានចំណាយពេលយ៉ាងលំបាកអស់រយៈពេល ៨ ខែ ដើម្បីព្យាបាលជំងឺមហារីក។ យ៉ាងណាមកដល់សព្វថ្ងៃ នាងបានជាសះស្បើយ១០០ភាគរយនិងមានកម្លាំងកំហែងមកប្រកបអាជីពសិល្បៈវិញហើយ។
៤ តារាចម្រៀង Jeong Mi-ae

តារាចម្រៀង Jeong Mi-ae បានបញ្ឈប់សកម្មភាពរបស់នាងនៅឆ្នាំ ២០២១ ដោយសារជំងឺមហារីកក្រពះ នាងបានបង្ហាញពីស្ថានភាពផ្ទាល់ខ្លួនដែលកំពុងប្រយុទ្ធនឹងជំងឺមហារីកក្រពះដំណាក់កាលទី៣។ បន្ទាប់ពីទទួលបានការវះកាត់រួច នៅក្នុងកុម្ភៈ តារាស្រីវ័យ ៤២ឆ្នាំ បានវិលត្រលប់មកអាជីពតន្ត្រីភ្លាមៗ ហើយកាលណោះនាងថែមទាំងចេញបទចម្រៀងថ្មីផងដែរ។
៥ អតីតតារាបង្ហាញម៉ូដ Hong Jin-kyung

អតីតតារាបង្ហាញម៉ូដនិងជាបុគ្គលិកទូរទស្សន៍ Hong Jin-kyung បានប្រយុទ្ធនឹងជំងឺមហារីកអូវែក្នុង ឆ្នាំ ២០១៤ ហើយបានឆ្លងកាត់រយៈពេលនៃការព្យាបាលអស់រយៈកាលយូរគួរសម។ ថ្វីដ្បិតតែមានភាពតក់ស្លុត បន្ទាប់ពីឮដំណឹងនៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្នុងពេលចិញ្ចឹមកូនស្រីតូចរបស់នាងនៅពេលនោះក៏ដោយ ប៉ុន្តែម៉ូដែលរូបនេះបានទទួលការព្យាបាលប្រឆាំងនឹងជំងឺមហារីក និងបន្តសកម្មភាពផ្សាយរបស់នាងជាបណ្ដើរៗ។ ក្រោមក នៅឆ្នាំ ២០១៦ បន្ទាប់ពីសំងំព្យាបាលរយៈពេល ២ ឆ្នាំ នាងបានប្រកាសពីការជាសះស្បើយសឹងតែ១០០ភាគរយ និងបានអរគុណដល់ទស្សនិកជនដែលបានលើកលទឹកចិត្តដល់រូបនាងកន្លងមក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Min Hee Jin លាលែងតំណែងជានាយក ADOR តែបន្តផលិត NewJeans ដដែល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា