ជីវិតកម្សាន្ដ
Song Hye Kyo បង្ហើបចំណងមិត្តភាពជាមួយ Suzy និងជីវិតនៅលីវក្នុងវ័យ ៤២ ឆ្នាំ
នៅថ្ងៃទី ២៧ ខែសីហា ប៉ុស្តិ៍ YouTube Elle Korea បានចេញផ្សាយវីដេអូមួយដែលមានចំណងជើងថា Song Hye Kyo មិនត្រូវការការពន្យល់បន្ថែមទេ។ នៅក្នុងវីដេអូ រៀមច្បងរូបនេះបានចែករំលែកព័ត៌មានថ្មីៗអំពីជីវិតផ្ទាល់ខ្លួន ដោយរៀបរាប់ថា នាងបានសម្រាកបន្ទាប់ពីបញ្ចប់ការថតខ្សែភាពយន្ត ព្រមទាំងទម្លាយពីចំណងមិត្តភាពជាមួយតារាសម្ដែងនិងចម្រៀង Suzy ក្រោយគេឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាចម្លែក។
តារាសម្ដែង Song Hye Kyo បាននិយាយថា «ខ្ញុំកំពុងចំណាយពេលដ៏រីករាយជាមួយមិត្តភក្តិ នៅពេលខ្ញុំកំពុងធ្វើការលើគម្រោងមួយ ខ្ញុំស្ទើរតែមិនបានឃើញមិត្តភ័ក្តិរបស់ខ្ញុំទេ ប៉ុន្តែឥឡូវនេះ ខ្ញុំឆ្លៀតពេលសម្រាប់ខ្លួនខ្ញុំផ្ទាល់ ដោយមិនមានអ្វីសំខាន់ដែលត្រូវព្រួយបារម្ភនោះទេ»។
ក្នុងនោះផងដែរ នាងបាននិយាយបន្ថែមទៀតថា «ខ្ញុំជាមនុស្សម្នាក់ដែលពិតជាត្រូវការពេលវេលានៅម្នាក់ឯង។ បន្ទាប់ពីចំណាយពេលជាមួយអ្នកដទៃ ខ្ញុំត្រូវការកន្លែងផ្ទាល់ខ្លួនរបស់ខ្ញុំ។ អំឡុងពេលខ្ញុំនៅម្នាក់ឯង ខ្ញុំមើលកុន ស្តាប់តន្ត្រី សម្អាតផ្ទះ និងដើរជាមួយឆ្កែរបស់ខ្ញុំ អ្វីដែលសំខាន់គឺរីករាយនឹងពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ»។
ទន្ទឹមនោះទៀតដែរ តួឯកស្រីដ៏ជោគជ័យក្នុងរឿង Glory ក៏បានទម្លាយពីចំណងមិត្តភាពដែលកំពុងកើនឡើងរបស់នាងជាមួយនឹងតារាសម្ដែង Suzy ថា ថ្មីៗនេះពួកយើងបានស្និទ្ធស្នាលកាន់តែខ្លាំង។ បន្ទាប់ពីព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Blue Dragon Series Awards ពួកយើងបានចំណាយពេលជាមួយគ្នានៅផ្ទះរបស់ Hye Kyo ហើយពួកយើងក៏បានជួបគ្នា បន្ទាប់ពីពិធីប្រគល់រង្វាន់ និងបានជជែកគ្នាមុនពេលចែកផ្លូវគ្នា។
ក្នុងវីដេអូនោះ Song Hye Kyo ត្រូវបានគេសួរថា តើមានពេលខ្លះដែលនាងគិតថានាងពិតជាស្រស់ស្អាតឬអត់? នាងបានឆ្លើយដោយចំហថា មានពេលខ្លះដែលនាងគិតថាខ្លួនស្អាត ជាពិសេសក្នុងកម្មវិធីក្រៅប្រទេស ឬការថតរូបដូចសព្វថ្ងៃនេះ ពេលដែលប្រើស្ទីល និងតុបតែងខ្លួនតាមរបៀបថ្មីមួយ។
លើសពីនេះ នាងក៏បានបញ្ចាក់នូវពាក្យចចាមអារ៉ាមដែលគ្រប់គ្នាគិតថា នាងគឺជាបិសាចដែលនៅតែរក្សារូបរាងក្មេងជាងវ័យដោយមិនប្រែប្រួលទៅណាឡើយ។ យ៉ាងណា តារស្រីវ័យ ៤២ ឆ្នាំ បានតបថា ភាពចាស់តាមធម្មជាតិគឺជារឿងសំខាន់ ប៉ុន្តែដោយសារតែមុខរបស់នាងជាញឹកញាប់នៅក្នុងភ្នែកសាធារណៈ ទើបតែងតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីថែរក្សាវា និងអាយុឲ្យបានល្អតាមដែលអាចធ្វើទៅបាន។
ជាចុងក្រោយ Song Hye Kyo បានចែករំលែកនូវអ្វីដែលនាងនឹងនិយាយទៅកាន់ខ្លួនឯងថា កាលនៅវ័យក្មេងនាដើមអាជីព នាងមិនបានដឹងច្រើនពីពេលដែលអ្នកចាប់ផ្ដើមនោះទេ ប៉ុន្តែនាងបានខិតខំយ៉ាងខ្លាំង ហើយមកដល់ពេលនេះ Hye Kyo នឹងប្រាប់ខ្លួនឯងថា អ្នកធ្វើបានល្អហើយ។ ក្នុងរយៈពេល ២០ ឆ្នាំចាប់ពីពេលនេះ ប្រសិនបើឥលូវនាងនៅតែធ្វើការ នាងនៅតែជា Hye Kyo ដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ ៥ រូប ធ្លាប់ជម្នះព្យាបាលជំងឺមហារីកដ៏កាចសាហាវ រហូតជាសះស្បើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ