ជីវិតកម្សាន្ដ
ដោយសារតែជាហ្វេន ម្ចាស់ហាងសាច់គោលំដាប់ខ្ពស់នៅកូរ៉េ ចោលលុយ ៦០០ដុល្លារ ដើម្បីតារារ៉េប Kanye
តារារ៉េប Kanye West បានបង្កើតចំណងជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា លោកទទួលទានអាហារដែលមានតម្លៃប្រហែល ៨០០,០០០ វ៉ុន (ប្រហែល ៦០០ ដុល្លារ) នៅភោជនីយដ្ឋានសាច់គោលំដាប់ខ្ពស់ក្នុងទីក្រុងសេអ៊ូល ដោយមិនបង់ប្រាក់មួយកាក់មួយសេនណាឡើយ។
Kanye West ដែលបានសម្តែងនៅ Goyang Sports Complex កាលពីថ្ងៃទី ២៣ ខែសីហា បានប្រកាសដំបូងថា ដំណើរទស្សនកិច្ចរបស់គាត់នឹងមានកម្មវិធីជប់លៀង ដែលអ្នកគាំទ្រអាចរីករាយនឹងបទចម្រៀងល្បីរបស់គាត់។ យ៉ាងណាមិញ នៅក្នុងថ្ងៃនៃព្រឹត្តិការណ៍នេះ លោកបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ដោយការសម្តែងរយៈពេល ១៥០នាទី រួមទាំងបទភ្លេងប្រមាណ ៧០បទ។ ការសម្តែងនេះថែមទាំងបង្ហាញពីបទចម្រៀងដំបូងៗរបស់គាត់ ដែលធ្វើឲ្យអ្នកគាំទ្រកូរ៉េខាងត្បូងមានការច្របូកច្របល់យ៉ាងខ្លាំងផងដែរ។
បន្ទាប់ពីការប្រគំតន្ត្រីដ៏ជោគជ័យ Kanye West និងអ្នកចូលរួមរបស់គាត់ បានទៅភោជនីយដ្ឋានមួយនៅក្នុងស្រុក Gangnam កាលពីថ្ងៃទី ២៦ ខែសីហា។ ក្រុមនេះបានទទួលទានសាច់គោកូរ៉េពិសេស hanwoo មានតម្លៃប្រហែល ៦០០ ដុល្លារ ។ ប៉ុន្តែម្ចាស់ភោជនីយដ្ឋាន ដែលជាអ្នកគាំទ្រតន្ត្រីរបស់ Kanye បានសម្រេចចិត្តមិនគិតប្រាក់ពួកគេសម្រាប់អាហារនោះទេ ដោយអនុញ្ញាតឲ្យតារារ៉េបចាកចេញដោយពុំបាច់បង់ប្រាក់ឡើយ។
ទន្ទឹមនោះដែរ ដំណើរទស្សនកិច្ចរបស់ Kanye ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក៏រួមបញ្ចូលការឈប់សម្រាកនៅកន្លែងពេញនិយមជាច្រើនក្នុងទីក្រុងសេអ៊ូល ដូចជាហាងលក់របស់ក្មេងលេងនៅ I’Park Mall, Yongsan និង Starbucks នៅជិតស្ថានីយ៍ Hangangjin ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងក្នុងចំណោមអ្នកគាំទ្រ និងអ្នកស្រុកក្នុងតំបន់មួយចំនួន។
សូមបញ្ចាក់ថា Kanye West ដែលបានចេញដំបូងក្នុងឆ្នាំ ២០០៤ ជាមួយនឹងអាល់ប៊ុម ‘The College Dropout’ បានរីករាយនឹងភាពល្បីល្បាញទូទាំងពិភពលោក និងជោគជ័យពេញមួយអាជីពរបស់គាត់។ លើសពីនេះទៀត ការប្រគំតន្ត្រីថ្មីៗរបស់គាត់នៅក្នុងប្រទេសកូរ៉េបានទាក់ទាញតារា K-pop ជាច្រើននាក់ រួមទាំងសមាជិក 2NE1 CL និង Minzy, Lil Boi, Zion.T, Paloalto, Jeon So Mi និងសមាជិក NewJeans Minji, Hanni និង Danielle ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo បង្ហើបចំណងមិត្តភាពជាមួយ Suzy និងជីវិតនៅលីវក្នុងវ័យ ៤២ ឆ្នាំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា