Connect with us

ជីវិតកម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមច្បាប់ថា ការកាត់ទោសដំបូងលើតួលោ​​​​​​​​​​​​​​កតា​​ក្នុងរឿង ​«​Squid Game» ធ្ងន់ធ្ងរពេកហើយ

បានផុស

នៅ

តារាសម្តែង Oh Young Soo ឬទស្សនិកជនដឹងថាលោកតាបានដើរតួក្នុងរឿង​”Squid Game”កាលពីវគ្គ១ ដែលពេលនេះកំពុងស្ថិតក្រោមការកាត់ក្តីពីបទបង្ខំនារីម្នាក់​ ខណៈក្រុមអ្នកច្បាប់របស់លោកតាបានប្រកែកក្នុងអំឡុងពេលសវនាការលើកដំបូងថា ការកាត់ទោសពីសវនាគឺធ្ងន់ធ្ងរពេក។

កាលពីថ្ងៃទី២៩ ខែសីហា ក្នុងអំឡុងពេលសវនាការនៅសាលាឧទ្ធរណ៍ផ្នែកព្រហ្មទណ្ឌ ៦-១ របស់តុលាការស្រុក Suwon (ប្រធានចៅក្រម Shin Woo Jung, Yoo Jae Kwang, Kim Eun Jung) មេធាវីរបស់ Oh Young Soo បានដាក់សេចក្តីថ្លែងការណ៍មួយទៅកាន់តុលាការដោយលើកហេតុផលថា «​ចុងចោទបានប្រឈមមុខនឹងការវិនិច្ឆ័យសង្គម រួមទាំងត្រូវបានដកចេញពីខ្សែភាពយន្តជាច្រើនជាលទ្ធផលនៃករណីនេះ” ដោយអះអាងថា ការកាត់ទោសដំបូងគឺធ្ងន់ធ្ងរពេកហើយ»។

បានពេលនោះ មេធាវីរបស់ Oh Young Soo បាននិយាយថា ពួកគេមិនទាន់សម្រេចចិត្តថា តើត្រូវហៅជនរងគ្រោះធ្វើជាសាក្សីឬអត់ទេ។ ប៉ុន្តែខាងតុលាការបានឆ្លើយតបវិញថា ​ពួកគេនឹងដំណើរការសវនាការសាក្សីក្នុងអំឡុងពេលវគ្គបន្ទាប់ ហើយសម្រេចចិត្តថាតើត្រូវកោះហៅជនរងគ្រោះធ្វើជាសាក្សីឬយ៉ាងណា​ ស្របពេលដែលមេធាវី​ជន​រង​គ្រោះ ​ក៏​បាន​ចូល​រួម​ក្នុង​សវនាការ​ផង​ដែរ។

តារាសម្ដែង Oh Young Soo ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមការចោទប្រកាន់ពីបទបង្ខំនារីម្នាក់ពីរដង រួមទាំងការឱបនាងនៅលើផ្លូវដើរ និងថើបថ្ពាល់នៅមុខផ្ទះរបស់នាងក្នុងរដូវក្តៅឆ្នាំ ២០១៧ ខណៈពេលដែលនាងស្នាក់នៅក្នុងជនបទ។ នៅក្នុងខែមីនាឆ្នាំនេះ ការកាត់ក្តីលើកដំបូងបានរកឃើញថាគាត់មានទោស ហើយបានកាត់ទោសគាត់ឲ្យជាប់គុកប្រាំបីខែ និងព្យួររយៈពេលពីរឆ្នាំ។

អយ្យការ​ដែល​ដំបូង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ បាន​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ​ដោយ​ផ្អែក​លើ​ការ​បន្ធូរបន្ថយ​ទោស​។ ទន្ទឹមនឹងនោះ ក្រុមមេធាវីរបស់ Oh Young Soo បានប្តឹងឧទ្ធរណ៍លើហេតុផលនៃកំហុសជាក់ស្តែង ការយល់ខុសផ្លូវច្បាប់ និងភាពធ្ងន់ធ្ងរនៃការកាត់ទោស។ សម័យ​ប្រជុំ​តុលាការ​លើក​ក្រោយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា។

សូមបញ្ចាក់ដែរថា Oh Young Soo ទទួលបានភាពល្បីល្បាញនៅឆ្នាំ ២០២១ សម្រាប់តួនាទីរបស់គាត់ជា “Gganbu Grandpa” នៅក្នុងរឿងភាគដើមរបស់ Netflix Squid Game ដែលបានក្លាយជាតារាសម្តែងកូរ៉េដំបូងគេឈ្នះពានរង្វាន់តារាសម្តែងឆ្នើមផ្នែកទូរទស្សន៍នៅ Golden Globes ក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការកាត់ទោស ហើយត្រូវបានព្យួរទោសជាប់ពន្ធនាគារពីបទធ្វើបាបដោយបង្ខំ គាត់ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ KBS ក្នុងខែឧសភា៕

ឈុតមួយក្នុងរឿង ​«​Squid Game»
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Samsung ពិចារណាដក Suga ក្រោយរឿងចម្រូងចម្រាសបើកបរស្រវឹង នៅតែអូសបន្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម