ជីវិតកម្សាន្ដ
ដេកផ្ទះសុខៗ ល្បីដល់ថៃ បទ វណ្ណដា ត្រូវតារាថៃល្បីៗយកទៅច្រៀងតាមពេញ TikTok
ដូចដែលយើងដឹងស្រាប់ហើយថា ប្រជាប្រិយភាពរបស់តារារ៉េប វណ្ណដា មិនត្រឹមតែល្បីខ្លាំងនៅក្នុងស្រុកនោះទេ ថែមទាំងល្បីដល់ក្រៅប្រទេសទៀតផង ពិសេស គឺទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ប្រទេសជិតខាង ដូចជា ថៃ ឡាវ វៀតណាម ដែលគេនិយមស្ដាប់បទចម្រៀងរបស់តារាខ្មែរយើងរូបនេះ។

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គម TikTok ដោយ បទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ស្រាប់តែមានសន្ទុះយ៉ាងខ្លាំងក្លាសារជាថ្មីម្ដងទៀត នៅឯប្រទេសថៃ អ្នកលេងម្នាក់ៗនាំគ្នាច្រៀងតាមបទនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

មិនតែប៉ុណ្ណោះ សូម្បីតែតារាថៃល្បីៗដូចជា Mai Davika និង Mint Chalida ព្រមទាំងតារាល្បីៗផ្សេងៗជាច្រើននាក់ទៀត បាននាំគ្នាច្រៀងតាមបទ សង្ក្រាន្តស្គាល់ស្នេហ៍ ដែលចេញតាំងពីថ្ងៃចូលឆ្នាំខ្មែរមកម្ល៉េះ។ ជាពិសេស ក្រឡេកមើលទៅកាន់វីដេអូ យើងនឹងដឹងថា ម្នាក់ៗ ព្យាយាមច្រៀងឲ្យត្រូវនឹងប៉ារ៉ូលបទចម្រៀងមែនទែន ឃើញហើយពិតជារំភើបមែនទែន។
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ