ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក តើហេតុអ្វីបានជា តារាស្រី Hwasa សរសេរសារ ជេរ អ្នកគាំទ្រ?
ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាស្គាល់ Hwasa ដែលជាតារាចម្រៀងសម្លេងស្រទន់ និងជាសមាជិកក្រុម Mamamoo ផងដែរ។ តារាស្រីរូបនេះ ទទួលបានភាពជោគជ័យជាខ្លាំងនៅក្នុងវិស័យ Kpop ក្នុងនាមជា Soloist តារាចម្រៀងទោល ដែលល្បីខ្លាំងក្នុងបទ Maria។
ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រក្រៅប្រទេសមានការខឹងសម្បារ ជាមួយនឹងការបង្ហោះសារ មានន័យ ជេរ អ្នកគាំទ្រ ដោយខេបសិននោះសរសេរជាអក្សរកូរ៉េ ប៉ុន្ដែបកប្រែជាភាសារអង់គ្លេសថា “For the Dumb mfs that would be choked” បកប្រែខ្មែរថា ” សម្រាប់ពួកល្ងង់ខ្លៅ ដែលនឹងត្រូវបានឆ្លក់” ដែលត្រូវបានបកប្រែស្វ័យប្រវត្តិដោយ Instagram។
ជាមួយគ្នានេះ អ្នកគាំទ្រនាំគ្នាចូលខមិន មានការហួសចិត្ត និង នាំគ្នាអន់ចិត្តថា ហេតុអ្វី Hwasa និយាយភាសារអាក្រក់បែបនេះដាក់អ្នកគាំទ្រខ្លួនអញ្ចឹង ហើយអ្នកខ្លះទៀតក៏ខមិនប្រាប់ថា ជ្រុលពេកហើយ។ ដោយឡែក តាមពិតទៅ វាគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្នោះ ព្រោះតែការបកប្រែស្វ័យប្រវត្តិរបស់ Instagram បកប្រែខុសពីអ្វីដែល Hwasa សរសេរដាច់ ទាល់តែហ្វេនកូរ៉េ ទើបយល់ថា នាងចង់សរសេរពីអ្វី។
តាមពិតទៅ បើតាមការបកប្រែរបស់ហ្វេនៗ សារនេះ បកប្រែថា “សម្រាប់ Moomoos ដែលបានទន្ទឹងរងចាំ” ដែល Moomoos នេះ ជាឈ្មោះតំណាងឲ្យហ្វេនរបស់នាងនេះឯង។ តួយ៉ាង មានអ្នកគាំទ្រជាច្រើននាក់ផងដែរ បានជួយខមិនប្រាប់ថា កុំយល់ច្រឡំ តាមពិតអន្ថន័យរបស់ Hwasa ចង់សរសេរផ្សេងពីការបកប្រែនោះទេ៕
ប្រភព៖ Koreaboo
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់