ជីវិតកម្សាន្ដ
លើកដំបូង ស្រ្តីកែភេទឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបវរកញ្ញាចក្រវាល សិង្ហបុរី (MUS)
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស Straits Times រាជនិនីសម្រស់ចំនួន ១៥រូប បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលសិង្ហបុរី (MUS) កាលពីសប្តាហ៍មុន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៧០ ឆ្នាំនៃព្រឹត្តិការណ៍សិង្ហបុរី ស្ត្រីកែភេទត្រូវបានបញ្ចូលទៅក្នុងបញ្ជី។
តួអង្គសំខាន់គឺ Katricia Jairiya អាយុ ៣៣ ឆ្នាំ ដែលធ្វើការនៅក្នុងឧស្សាហកម្មម៉ូដ។ កន្លងមកនាងបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតបវរកញ្ញាអន្តរជាតិ Miss International Queen នៅប៉ាតាយ៉ាប្រទេសថៃ កាលពីឆ្នាំមុន។

ស្រ្តីកែភេទ Zaireia មានកម្ពស់ ១៨០ សង់ទីម៉ែត្រ គឺជាស្ត្រីដែលរៀបការ ហើយដែលបានទទួលការវះកាត់កែភេទក្នុងឆ្នាំ ២០១៧ ហើយបានរៀបការជាមួយស្វាមីជនជាតិសិង្ហបុរី។ បេក្ខនារីរូបនេះនិយាយថា នាងបានស្គាល់ស្វាមីជាលើកដំបូងនៅពេលខ្លួនមានអាយុ ២០ ឆ្នាំ ក្នុងពេលកំពុងបម្រើក្នុងជួរកងទ័ព ហើយប្ដីបាននៅជាមួយនាងពេញមួយការផ្លាស់ប្តូរពីក្មេងប្រុសទៅជាមនុស្សស្រីពេញលក្ខណៈ។
មិនត្រឹមប៉ុណ្ណឹងទេ ស្រ្តីកែភេទវ័យ៣៣ឆ្នាំបានបញ្ចាក់បានបន្ថែមទៀតថា នាងពិតជាមានមោទនភាពក្នុងការតំណាងឲ្យអ្នកកែភេទក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលសិង្ហបុរីនេះជាខ្លាំង។ វាជាឱកាសរបស់នាងក្នុងការសម្រេចក្តីសុបិនរបស់នាងក្នុងការក្លាយជានារីកែភេទដ៏ជោគជ័យម្នាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការភ័យខ្លាច និងការរើសអើងនាបច្ចប្បន្ន។
Zaireia បាននិយាយថា «បវរកញ្ញាចក្រវាលសិង្ហបុរីគឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកពីរបៀបដែលអ្នកកំពុងសម្រេចបាននូវក្តីសុបិនរបស់អ្នក ក្នុងការក្លាយជាស្ត្រីកែភេទដ៏ជោគជ័យម្នាក់។ ខ្ញុំប្រាថ្នាថាខ្ញុំអាចក្លាយជាស្ត្រីកែភេទដំបូងគេដែលតំណាងឲ្យប្រទេសសិង្ហបុរីនៅលើឆាកពិភពលោក។ គាត់បានបង្ហាញការរំពឹងទុករបស់ខ្លួនដោយនិយាយថា ប្រហែលជាខ្ញុំនឹងក្លាយជាអ្នកប្តូរភេទដំបូងគេដែលតំណាងឲ្យអាស៊ី»។
ដោយឡែក ងាកមកកាន់អ្នកទទួលបន្ទុករៀបចំការប្រកួតបវរកញ្ញាចក្រវាលសិង្ហបុរីក៏បាននិយាយថាដែរថា បន្ទាប់កម្មវិធី បវរកញ្ញាចក្រវាលបន្ធូរបន្ថយសិទ្ធិទទួលបានយ៉ាងសំខាន់ចាប់តាំងពីឆ្នាំមុន បានសម្រេចអនុញ្ញាតឲ្យស្ត្រីរៀបការ និងសម្រាលកូនចូលរួម ហើយស្ត្រីទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំ អាចដាក់ពាក្យបានដោយដកចេញការកំណត់អាយុ មានស្រ្តីជាច្រើនបានដាក់ពាក្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមានអ្នកដាក់ពាក្យជាស្ត្រីដែលមានអាយុ ៦៥ ឆ្នាំ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រងឈុតអប្សរាលើទឹកដី កម្ពុជា ម្ចាស់មកុដ MU ទទួលការសរសើរយ៉ាងគគ្រឹកគគ្រេង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?