Connect with us

ជីវិតកម្សាន្ដ

ខ្វះអីបុរសសុំស្នេហ៍ តែ Yoona បែរជាលង់ស្នេហ៍តារាប្រុសដែលមានគូស្នេហ៍រួចទៅហើយ​

បានផុស

នៅ

ជឿជាក់ថា ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាសម្ដែងស្រី Yoona គឺជាតារាស្រីដែលមានសមត្ថភាពសម្ដែងដ៏អស្ចារ្យ នាងតែងតែធ្វើឲ្យទស្សនិកជនជក់ចិត្តជាមួយនឹងសាច់រឿងផងដែរ។ មិនតែប៉ុណ្ណោះ​ រូបសម្រស់ដ៏ស្រស់ស្អាត មានរាងស្រឡូន និង ក្មេងជាងវ័យរបស់ Yoona បានធ្វើឲ្យនាងក្លាយជានារីក្នុងសុបិនរបស់បុរសគ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវ័យ 34 ឆ្នាំ តារាស្រីរូបនេះ នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយនោះទេ ខណៈដែលរូបនាងគឺជារាជនីសម្រស់និងជាអាយដលរបស់ តារាប្រុសស្រី ជាច្រើននាក់ នៅក្នុងវិស័យសិល្បៈ។ ដោយឡែក ក្រឡេកមកមើលបុរសក្នុងក្ដីសុបិនរបស់ Yoona វិញ នាងហាក់ដូចជាមិនលាក់បាំងនោះទេ មានតារាសម្ដែងប្រុសម្នាក់ដែលខ្លួនលួចស្នេហ៍។

តាមរយៈការដាក់រូប តារាសម្ដែងហូលីវូដ Timothée Chalamet ទៅក្នុង Story នៅក្នុងគណនី Instagram របស់នាង បានបង្ហាញឲ្យឃើញថា រូបនាង ស្រឡាញ់​ និង គាំទ្រ តារាប្រុសរូបនេះ ពេញទំហឹង។ មិនតែប៉ុណ្នោះ សមាជិកក្នុងក្រុម SNSD ក៏បានដឹងគ្រប់គ្នាដែរថា Yoona លង់ស្នេហ៍ Tim។

យ៉ាងណាមិញ Yoona ហាក់ដូចជាមិនទាន់បានជួបមុខតារាប្រុសជនជាតិ អាមេរិក រូបនេះ នៅឡើយនោះទេ បើទោះបីជាអ្នកទាំងពីរធ្លាប់បានចូលរួមកម្មវិធីនៅបារាំងក៏ដោយ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះគឺ Yoona ក៏ធ្លាប់ឆ្លើយថា ខ្លួនព្រមធ្វើជាមិត្តស្រីរបស់ Timothée ហើយ ក៏ព្រមទោះបីខាងប្រុសចាប់ថើបក្ដី។

ទោះបីជាតួឯកស្រីរូបនេះ បង្ហាញក្ដីស្រឡាញ់បែបនេះក្ដី ប៉ុន្ដែវាត្រឹមតែជាការស្រឡាញ់ចូលចិត្ត ដូចដែលយើងស្រឡាញ់អាយដលយើងដូចគ្នា ណាមួយ Timothée ក៏មានគូស្នេហ៍រួចទៅហើយ ដែលជា Kylie Kadasian ដែលជាតារាស្រី និង ជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោកទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម