Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ រំភើប ក្រោយបានចូលរួមសម្ដែងនៅក្នុងរបាំក្បាច់បុរាណរឿង “ព្រះបាទជ័យវវ្ម័នទី៧”

បានផុស

នៅ

កញ្ញា ពេជ្រ ចរណៃ ដែល​​ជា​តារា​សម្តែង និង​គ្រូ​គុន​ល្បុក្កតោ​ខ្មែរ​ បាន​បង្ហាញ​អារម្មណ៍​រំភើប និង​មោទនភាព​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​សម្ដែង​នៅ​ក្នុង​របាំ​ក្បាច់​បុរាណ​រឿង “ព្រះបាទជ័យវវ្ម័នទី៧” ជាលើកទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​តារា​​ស្រី​កញ្ញា ពេជ្រ ចរណៃ បាន​ឲ្យ​ដឹង​ថា ការ​សម្តែង​​គឺធ្វើឡើងនៅ​ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំង​សាល​មហោស្រព​កោះពេជ្រ សម្តែង​ ១ថ្ងៃ គឺមាន ២ពេល នៅវេលាម៉ោង ០៣:០០នាទី​រសៀល និង​ម៉ោង ០៦:០០នា ទីល្ងាច និង​មាន​ការ​លក់​សំបុត្រ​ក្នុង​ការ​ចូល​ទស្សនា​ផង​ដែរ​។

តារា​សម្ដែង ពេជ្រ ចរណៃ បាន​និយាយ​ទៀត​ថា “នាង ខ្ញុំ ពេជ្រ ចរណៃ ពិតជា​មានអារម្មណ៍​រំភើប​ក្រៃលែង​ដែល​បាន​ចូលរួមសម្ដែង​នៅក្នុង​របាំក្បាច់បុរាណ (រឿងព្រះបាទជ័យរវ្ម័នទី៧) ជាលើកទី២។ សូម​ស្វាគមន៍​មកកាន់​មហោស្រពបុរាណខ្មែររឿង «ព្រះ​បាទ​ជ័យវវ្ម័នទី៧ ដកស្រង់​ត្រង់​ឈុត​ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហា វីរក្សត្រ​ទាំង ៣ អង្គ» ។

តារា​ស្រី​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ បាន​អំពាវនាដែរថា សូមចូលរួម​បង្ហាញ​ការគាំទ្រ​សិល្បៈ​បុរាណខ្មែរ និងផ្ដល់ជាកម្លាំងចិត្តដល់អ្នកគ្រូ លោកគ្រូ ដោយការ​ចូលរួម​ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ទាំងអស់​គ្នា។

គេចាំ​បានថា តារាសម្តែង​កញ្ញា ពេជ្រ ចរណៃ គឺ​តែង​បានចេញ​មុខ​បំផុស​ដល់​យុវជន​ឲ្យ​ចូលរួម​លើក​ស្ទួយ និង​បង្ហាញ​សិល្បៈវប្បធម៌​របស់ខ្មែរ​ទៅ​កាន់​ពិភពលោក​តាមរយៈ​សកម្មភាព​នានា​ដូចជា ការ​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ ល្ខោនខោល និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម